ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​សោះ ! គ្រាន់តែ​ប្រពន្ធ​ស្តីបន្ទោស និង​ហាម​មិន​ឲ្យ​ផឹកស្រា

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បន្ទាប់​ពី​ប្រពន្ធ​ស្តី​ប​ន្តោ​ស និង​ហាម​មិន​ឲ្យ​ផឹកស្រា ស្រាប់តែ​ខឹង​ប្រពន្ធ​យ៉ាង​ខ្លាំង ហើយ​លួច​ទៅ​ផឹកស្រា​អស់​២-៣​លី​ត្រ រួច​ឡើងទៅ​ …

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បន្ទាប់​ពី​ប្រពន្ធ​ស្តី​ប​ន្តោ​ស និង​ហាម​មិន​ឲ្យ​ផឹកស្រា ស្រាប់តែ​ខឹង​ប្រពន្ធ​យ៉ាង​ខ្លាំង ហើយ​លួច​ទៅ​ផឹកស្រា​អស់​២-៣​លី​ត្រ រួច​ឡើងទៅ​​ចងក​នឹង​ធ្នឹម​ផ្ទះ​របស់​ខ្លួន​ស្លាប់​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​ថា​រង​ស្វាយ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

សមត្ថកិច្ច​ប៉ុស្តិ៍​អូរ​ជុំ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ កា​មិ​ក ប៊ិ​ច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​គ្រឹ​ង សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ (​ជា​ប្រជា​ការពារ​ភូមិ​ថា​រង​ស្វាយ​) មាន​ប្រពន្ធ និង​កូន​២​នាក់ (​ស្រី​ម្នាក់ ប្រុស​ម្នាក់​) ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​រួច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន មិនមែន​ជា​អំពើ​ឃាតកម្ម​នោះ​ទេ បន្ទាប់​មក​ប្រគល់​សព​ឲ្យ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕