ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តណ្ហា​រោលរាល ! ចាប់​ចៅស្រី​ចងដៃ​ចងជើង​បង្ខំ​ឲ្យ​បៀ​ម​ប្រដាប់​ភេទ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ដោយសារ​តណ្ហា​រោលរាល​ដល់​កម្រិត​បាន​ចាប់​ចៅស្រី​ចងដៃ​ចងជើង​បង្ខំ​ឲ្យ​បៀ​ប​ប្រដាប់​ភេទ និង​ប៉ុន​បង​រំលោ.ភ​តែ​មិន​បាន​សម្រេច​ឡើយ …

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ដោយសារ​តណ្ហា​រោលរាល​ដល់​កម្រិត​បាន​ចាប់​ចៅស្រី​ចងដៃ​ចងជើង​បង្ខំ​ឲ្យ​បៀ​ប​ប្រដាប់​ភេទ និង​ប៉ុន​បង​រំលោភ​តែ​មិន​បាន​សម្រេច​ឡើយ ព្រោះ​ត្រូវ​ម្តាយ​មីង​នាង​មក​ទាន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​តាម​បណ្តោយ​ផ្លូវលំ ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

តា​ចាស់​ល្មោភកាម​ខាងលើ​ឈ្មោះ សែត សុខ​គី​ម អាយុ​៦៧​ឆ្នាំ មុខរបរ​លក់​ចង្រិត ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ជាមួយ​ម្តាយមីង​អាយុ​៣០​ឆ្នាំ ត្រូវជា​ក្មួយ​របស់​ជនសង្ស័យ ចំណែក​ឪពុក​ម្តាយបង្កើត​ក្មេង​ស្រី​រង​គ្រោះ​បាន​លែងលះ​គ្នា ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​កើតហេតុ ស្ត្រី​ជា​ម្តាយមីង​បាន​យក​ក្មេង​ស្រី​រង​គ្រោះ ទៅ​ផ្ញើ​នៅផ្ទះ​ជនសង្ស័យ​ជា​ពូ ដោយ​ខ្លួន​ជាប់​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ប្រុស​នៅ​កោះ​ពេជ្រ ។ លុះ​វេលា​ម៉ោង​៩ យប់​ថ្ងៃ​ដដែល ពេល​ត្រឡប់​មក​ពី​ដើរ​លេង​ជាមួយ​សង្សារ​វិញ ម្តាយមីង​បាន​ទៅ​ផ្ទះ​ជនសង្ស័យ​ជា​ពូ​ដើម្បី​យក​កូនចិញ្ចឹម​ទៅ​វិញ ស្រាប់តែ​ឃើញ​ពូ​ល្មោភកាម​កំពុង​ចងដៃ​ចងជើង​ក្មេង​ស្រី​រង​គ្រោះ​បម្រុង​ធ្វើ​សកម្មភាព​រំលោភ ក៏​ស្ទុះ​ទៅ​ឃាត់ ហើយ​យក​ក្មេង​ស្រី​ខាងលើ​ចេញ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វ​យប់​នោះ​ស្ត្រី​ជា​ម្តាយមីង​ពុំ​បាន​រករឿង​ឈ្លោះ​អ្វី​ឡើយ ដោយ​នាំ​ក្មេង​ស្រី​រង​គ្រោះ​ត្រឡប់​ទៅ​ផ្ទះ​ធម្មតា លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​១៤ ខែកុម្ភៈ ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​យក​ខ្សែ​ចងដៃ​ជើង​ក្មេង​ស្រី​រង​គ្រោះ និង​គំរាម​ឲ្យ​បៀម​ប្រដាប់​ភេទ​របស់​ខ្លួន តែ​ក្មេង​ស្រី​មិន​ព្រម ក៏​បម្រុង​ធ្វើ​សកម្មភាព​ចាប់រំលោភ តែ​ត្រូវ​ម្តាយមីង​នាង​មក​ទាន់​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​ទី​២ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕