ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ក្នុង​ទីប្រជុំជន​មុខ​ផ្សារ​សំរោង មាន​ជង្ហុក​ធំ​ៗ​ធ្វើ​ឱ្យ​អាជីវករ និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​នាំ​គ្នា​រអ៊ូរ​ទាំ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ផ្លូវ​ក្នុង​ទីប្រជុំជន មុខ​ផ្សារ​សំរោង មិន​គួរ​ណា​បណ្តែតបណ្តោយ​កើត​មាន​ជង្ហុក​ធំ​ៗ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​អាជីវករ ភ្ញៀវ​ជាតិ និង​ភ្ញៀវ​ជាតិ​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​នាំ​គ្នា​រអ៊ូរទាំ រិះគន់​ថា មិន​គួរ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​សាធារណការ និង​

ខេត្តឧត្តរមានជ័យ ៖ ផ្លូវ​ក្នុង​ទីប្រជុំជន មុខ​ផ្សារ​សំរោង មិន​គួរ​ណា​បណ្តែតបណ្តោយ​កើត​មាន​ជង្ហុក​ធំ​ៗ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​អាជីវករ ភ្ញៀវ​ជាតិ និង​ភ្ញៀវ​ជាតិ​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​នាំ​គ្នា​រអ៊ូរទាំ រិះគន់​ថា មិន​គួរ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ទុក​ឲ្យ​កើត​មាន​បែប​នេះ​។ ហេតុការណ៍​នេះ គឺ​ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

បើ​តាម​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ទីផ្សារ​សំរោង រួម​ទាំង​ប្រជាជន​ដែល​មាន​ទីលំនៅ​ក្នុង​ក្រុង​សំរោង នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ផ្សារ​សំរោង​នេះ តែងតែមាន​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ នាំ​គ្នា​ចេញចូល​មក​រក​ទិញ​ទំនិញ​ក្នុង​ផ្សារ ហើយ​ពួក​គាត់​តែងតែ​នាំ​គ្នា​និយាយ​រិះគន់​ថា ផ្លូវ​នៅ​មុខ​ផ្សារ​ពិបាក​បើកបរ​រថយន្ត ជិះ​ម៉ូតូ និង​ដឹក​កសិផល​ទៅ​រក​ទីផ្សារ ដោយសារ​តែ​មាន​ជង្ហុក​ធំ​ៗ សូ​ម្បី​តែ​ធ្វើ​ដំណើរ​ថ្មើរជើង​ក៏​ពិបាក​ដែរ ពួក​គាត់​សុំ​អំពាវនាវ​ដល់​ក្រុម​អាជ្ញាធរ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត មេត្តា​ជួយ​ធ្វើការ​ជួសជុល​ឲ្យ​បាន​ស្អាត​ឡើង​វិញ​ផង​ទាន កុំ​ទុក​បង្អួត​ភ្ញៀវ​បែប​នេះ​តទៅ​ទៀត​អី​។

ទាក់ទិន​ទៅ​នឹង​ការ​រិះគន់​ខាងលើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក អ៊ុ​ង សុ​ភ័​ក្រ អភិបាលក្រុង​សំរោង បាន​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​រង​ការ​ខូចខាត​នៅ​មុខ​ផ្សារ​សំរោង លោក​ទទួលស្គាល់​ថា រង​ការ​ខូចខាត​ពិតប្រាកដ​មែន ហើយ​ក៏​មាន​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត ដែល​រង​ការ​ខូចខាត​ផង​ដែរ ហើយ​លោក​ក៏​បាន​ប្រមូល​ទិន្ន័យ​ទាំងនេះ ដាក់​ចូល​ទៅ​អភិបាលខេត្ត​ផង​ដែរ ដើម្បី​ពិភាក្សា​គម្រោង (​ថវិកា​) ដែល​ត្រូវ​ធ្វើការ​ជួសជុល​ឡើង​វិញ ជូន​ដល់​ប្រជាជន​ងា​.​យ​ស្រួល​ធ្វើ​ដំណើ ជា​ពិសេស​នោះ​ឲ្យ​ទីក្រុង​សំរោង មាន​សោ​ភ័​ណ្ឌ​ភាពល្អ​ប្រសើរ​។

ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្តរមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២២​នេះ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ដែល​ក្រាល​កៅស៊ូ​ក្នុង​ក្រុង​សំរោង ទទួល​រង​ការ​ខូចខាត ជា​ពិសេស​ផ្លូវ​នៅ​មុខ​ផ្សារ​សំរោង បាន​ចាត់​ឲ្យ​ក្រុមការងារ​ថ្នាក់ និង​មន្ត្រី​ជំនាញ​ចុះ​សិក្សា ហើយ​ធ្វើការ​ជួសជុល​ជា​បណ្តើ​ៗ​ផង​ដែរ បើ​ស្ថានភាព​ផ្លូវ​ដែល​រង​ការ​ខូចខាត​ខ្លាំង អាច​នឹង​ឈួ​ស​ឆាយ ហើយ​ស្ថាបនា​ផ្លូវ​ជា​ថ្មី​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ