ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយគន់​សម្រស់​តារា​ខ្មែរ​នា​រដូវ​ខែ​បុណ្យ​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃអាទិត្យ ទី​១១ ខែកញ្ញា ឆ្នាំ​២០២២ គឺជា​ថ្ងៃ​កំណត់​នៃ​ការ​ចាប់ផ្តើម​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ប្រពៃណី​ខ្មែរ​តាំងពី​បុរាណកាល​មក ដែល​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀង​រាល់​ឆ្នាំ​។ នៅ​ថ្ងៃនេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ គេ​សង្កេត​ឃើញ​

រាជធានី​ភ្នំពេញ ៖ ថ្ងៃអាទិត្យ ទី​១១ ខែកញ្ញា ឆ្នាំ​២០២២ គឺជា​ថ្ងៃ​កំណត់​នៃ​ការ​ចាប់ផ្តើម​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ប្រពៃណី​ខ្មែរ​តាំងពី​បុរាណកាល​មក ដែល​ត្រូវ​បាន​ប្រជាជន​ខ្មែរ​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​ខ្ជាប់ខ្ជួន​ជា​រៀង​រាល់​ឆ្នាំ​។ នៅ​ថ្ងៃនេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ​ទី​១ គេ​សង្កេត​ឃើញ​អ្នកសិល្បៈ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ បាន​នាំ​គ្នា​ធ្វើ​ចង្ហាន់​ទៅ​តាម​វត្ត​អារាម​នានា​យ៉ាងច្រើន​កុះករ​។

ទន្ទឹង​នឹង​ការ​បង្ហាញ​សកម្មភាព​ជួបជុំ​បងប្អូន​ទៅ​វត្ត​នោះ គេ​សង្កេត​ឃើញ​មាន​តារា​ស្រី​មួយ​ចំនួន​ក៏​បាន​បង្ហាញ​រូបភាព​គ្រង់​ឈុត​ហូល​ផា​ភួង និង​អាវប៉ាក់​យ៉ាង​ស្រស់​ស្អាត​គួរ​អោយ​គយគន់​ចំ​នឹង​រដូវ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​នា​ពេល​នេះ​។

តារា​ស្រី​ក្មេង​ជា​បន្តបន្ទាប់​ត្រូវ​បាន​គេ​ឃើញ​រំលេច​រូបភាព​គ្រង​ឈុត​ប្រពៃណី​ខ្មែរ ជាមួយនឹង​ដៃ​កាន់​ចានស្រាក់ និង​ផ្កាឈូក ដើម្បី​ទៅ​ប្រគេន​ព្រះសង្ឃ និង​ថ្វាយ​ព្រះ​។ រូបភាព​ទាំង​អស់នោះ បាន​ទទួល​ការ​លើក​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ជា​ពិសេស​អ្នកគាំទ្រ​ចំពោះ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​សាក​សមជា​នារី​ខ្មែរ​នា​រដូវ​ខែ​បុណ្យ​ភ្ជុំបិណ្ឌ​។

យ៉ាងណា ក៏​បញ្ចេញ​រូបភាព​ទាំងនេះ​តាម​បណ្តាញ​សង្គម​ពី​អ្នកសិល្បៈ ក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​ការ​បំផុស​ដ៏​យុវតី​ខ្មែរ​គ្រប់​រូប​អោយ​ប្រកាន់​ភ្ជាប់ និង​កុំ​ភ្លេច​នូវ​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ នៅ​ពេល​ទៅ​កាន់​ទី​វត្ត​អារាម ជា​ពិសេស​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​នេះ​។

ក្រៅពី​ការ​បង្ហាញ​នូវ​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​នេះ ក៏​មាន​តារា​ជា​ច្រើន​ទៀត​ក៏​បាន​បង្ហាញ​សកម្មភាព​ជួបជុំ​សាច់ញាតិ យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​ទី​វត្ត​អារាម​ផ្សេង ជាមួយនឹង​ការ​ប្រតិបត្តិ​យ៉ាង​សមសួន​ទៅ​តាម​គន្លោង​ប្រពៃណី និង​សាសនា​ផង​ដែរ​។

ជា​ការ​កត់សម្គាល់​ថ្ងៃ​ទី​១១ ខែកញ្ញា ត្រូវ​នឹង​ថ្ងៃ​១​រោច ខែភទ្របទ គឺជា​ថ្ងៃ​កាន់បិណ្ឌ​១ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ​យើង ដែល​មាន​តាំងពី​បុរាណកាល​មក​។ នេះ​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ មានឱកាស​ក្នុង​ការ​ធ្វើបុណ្យ​ទាន សន្សំ​កុសល និង​ជួបជុំ​សាច់ញាតិ​បងប្អូន នៅ​តាម​ទីកន្លែង​ជិត​ឆ្ងាយ ជា​ពិសេស​តាម​ទី​វត្ត​អារាម​នានា​។ ពិធីបុណ្យ​កាន់បិណ្ឌ​ឆ្នាំ​២០២២​នេះ គឺ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ