ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង «​ក្រមុំចាស់​ប៉ះ​ក្មេង​ស្ទាវ​» បែប​កំប្លែង​ចាប់ផ្តើម​ផលិត​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៧ ផលិតកម្ម​មហាហង្ស​បាន​ធ្វើ​ពិធី​ក្រុង​ពលី​ថត​ភាពយន្ត​រឿង «​ក្រមុំចាស់​ប៉ះ​ក្មេង​ស្ទាវ​» ដែល​តំណែង​តួឯក​ធ្លាក់​ទៅ​លើ តារា​សម្ដែង​នាង​សុខ សោ​ម៉ា​វ​ត្តី និង​លោក​ខេ​(K) ដែល​

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ២០១៧ ផលិតកម្ម​មហាហង្ស​បាន​ធ្វើ​ពិធី​ក្រុង​ពលី​ថត​ភាពយន្ត​រឿង «​ក្រមុំចាស់​ប៉ះ​ក្មេង​ស្ទាវ​» ដែល​តំណែង​តួឯក​ធ្លាក់​ទៅ​លើ តារា​សម្ដែង​នាង​សុខ សោ​ម៉ា​វ​ត្តី និង​លោក​ខេ​(K) ដែល​ទើប​មានឈ្មោះ​ល្បី​ក្នុង​រឿង «​កំណត់ហេតុ​នាង​នាថ​» ។ កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ភូមិ​គ្រឹះ​អគ្គនាយក​ផលិតកម្ម​មហាហង្ស​ផ្ទាល់ ក្រោម​វត្តមាន​ផលិតករ និង​សិល្បករ​ជា​ច្រើន​រូប​ចូលរួម ។

«​ក្រមុំចាស់​ប៉ះ​ក្មេង​ស្ទាវ​» និពន្ធ​ដោយ​លោក​អុ​ិ​ន សុ​ភិន និង​ដឹកនាំ​សម្តែង​ដោយ​លោក​ជុំ វិចិត្រ ។ ចំពោះ​លោក​ខេ ទើបនឹង​ទទួល​បាន​តំណែង​តួឯក​លើក​ដំបូង និង​ជា​ភាពយន្ត​ទី​១​ដែល​លោក​ចូលរួម​សម្តែង​ឲ្យ​ផលិតកម្ម​មហាហង្ស ។ លោក​ខេ​បញ្ជាក់​ថា​ជំនួប​លើក​ដំបូង​រវាង​លោក និង​តារា​ស្រី​ល្បីឈ្មោះ​សុខ សោ​ម៉ា​វ​តី្ត គឺ​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ​ព្រោះតែ​កន្លង​មក​ធ្លាប់​ជួប​គ្នា​ជា​ច្រើន​លើក​ច្រើន​សា ។ ក្នុង​ខ្សែ​រឿង​ថ្មី​នេះ​លោក​ខេ​សម្តែង​ជា​តួអង្គ​ភ្នាក់ងារ​ដឹក​ទំនិញ​មាន​អត្ត​ចរិត​ច្រឡឺម ឡិ​ឡក់ លេងសើច​ច្រើន​ហើយ​ជួប​ជាមួយ​តួឯក​ស្រី​ដែល​សម្តែង​ដោយ​សុខ សោ​ម៉ា​វ​តី ។

កញ្ញា​ម៉ៅ ច័ន្ទ​រស្មី ជំនួយការ​ផ្នែក​ផលិត​នៃ​ផលិតកម្ម​មហា​ង​ហង្ស​បញ្ជាក់​ថា ខ្សែ​រឿង «​ក្រមុំចាស់​ប៉ះ​ក្មេង​ស្ទាវ​» ដែល​ជា​ប្រភេទ​រឿង​កំប្លែង​នេះ​ត្រូវ​ចំណាយ​មិន​លើស​ពី​៥​ម៉ឺន​ដុល្លារ​ទេ​។ ខ្សែភាពយន្ត​នេះ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ថ្មី​របស់​ផលិតកម្ម​គ្រោង​ដាក់​បញ្ចាំង​នៅ​ពេល​ខាង​មុខ​នេះ ដោយ​សម្រិតសម្រាំង មិន​ឱ្យ​ចាញ់​ភាពយន្ត​រឿង «​អ្នក​នាង​ម្ចាស់​ឡឺ​កឺ​» ដែល​រក​ចំណូល​បាន​ខ្ពស់​ជាងគេ​កាលពី​ឆ្នាំ​២០១៦​ទេ ។ ក្រៅពី​តួឯក​ប្រុស​ស្រី​លោក​ខេ និង​សុខ សោ​ម៉ា​វ​តី្ត មានការ​ចូលរួម​សម្តែង​ពី​តារា​ស្រី​ប្រុស​ល្បីឈ្មោះ​ជា​ច្រើន​ដូច​ជា​កញ្ញា​ណា​តា​ហ្សា​, លោក​ឌី យ៉ា​ម៉​ង់​, កញ្ញា​យ៉ែ​ម ស្រី​ពេជ្រ​, កញ្ញា​ម៉ៅ គឹ​ម​ធីតា​, លោក​ថ​មមី និង​លោក​លឹ​ម រ​ដ្ឋា​ជាដើម ៕