ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​បុរស​ម្នាក់​ស្លា.ប់​រលួយ​ក្នុង​ព្រៃ សមត្ថកិច្ច​មិន​ទាន់​កំណត់​មុខសញ្ញា​បាន

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​មោង​៣​រសៀល ថ្ងៃ​ទី​១២ កុម្ភៈ ២០១៧​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ចុះ​ពិនិត្យ​សាកសព​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​មោង​៣​រសៀល ថ្ងៃ​ទី​១២ កុម្ភៈ ២០១៧​នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ចុះ​ពិនិត្យ​សាកសព​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ ស្លាប់​នៅ​ចំណុច​ស្ពាន​លេខ​៤ ខាងកើត​បង្គោល​អង់​តែ​ន​ទូរស័ព្ទ​ចម្ងាយ​៧០​ម៉ែត្រ ខាងឆ្វេង​ដៃ ចុះ​តាម​ផ្លូវលំ​ប្រហែល​២០០​ម៉ែត្រ​នៅ​ក្នុង​ព្រៃ​អូរ​សួង​។

សាកសព​មាន​សភាព​រលួយ មិន​មាន​បន្សល់​ស្លាកស្នាម​អ្វី​ទេ តែ​សព​មាន​ស្លៀកខោ​ក្នុង​ពណ៌​ក្រហម និង​ខោ​ខាងក្រៅ​ពណ៌​ត្រួយ​ចេក ពុំ​មាន​ពាក់អាវ​។ សព​អាច​ស្លាប់​ក្នុង​រយៈពេល​ប្រហែល​១៥​ថ្ងៃ​ហើយ សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​បាន​ថា ជា​ករណី​ឃាតកម្ម ឬ​យ៉ាងណា​នៅឡើយ​ទេ ហើយ​កំពុង​ស្វែ​ករកសាច់​ញាតិ​៕