ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម កំពុង​ព្រួយបារម្ភ​ចំពោះ​គ្រោះ​បាក់​ច្រាំង​ទន្លេ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កណ្តាល

ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម ស្ថិត​ក្នុងភូមិ​មាន​ជ័យ ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង កំពុង​មានការ​ព្រួយបារម្ភ​នូវ​គ្រោះថ្នាក់​បាក់​ច្រើន​ទន្លេ ខណៈ​រដូវ

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម ស្ថិត​ក្នុងភូមិ​មាន​ជ័យ ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង កំពុង​មានការ​ព្រួយបារម្ភ​នូវ​គ្រោះថ្នាក់​បាក់​ច្រើន​ទន្លេ ខណៈ​រដូវ​ទឹក​ឡើង​នេះ ពួក​គាត់​សង្កេត​ឃើញ​មាន​ទូក​សា​ឡុ​ង​ធំ​ៗ​បូម​ខ្សាច់​ជា​ច្រើន​គ្រឿង​ធ្វើ​សកម្មភាព​បូម​ទាំង​យប់ ទាំង​ថ្ងៃ នៅ​អែប​ក្បែរ​ៗ​ច្រាំង​ទន្លេ ក្រោយ​ផ្ទះ​របស់​ពួក​គាត់​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២២​នេះ​ថា សា​ឡុ​ង​បូម​ខ្សាច់​ទាំងនេះ បាន​ធ្វើ​សកម្មភាព​បូម​រយៈពេល​ពីរ​បី​ខែ​មក​ហើយ គឺ​ធ្វើ​សកម្មភាព​បូម​គ្មាន​ម៉ោង​ពេលវេលា​សម្រាក​នោះ​ទេ សឹង​ថា ២៤ ម៉ោង​តែ​ម្ដង​។ ទាំង​យប់ ទាំង​ថ្ងៃ រីឯ​ខ្សាច់​ដែល​បូម​បាន​នោះ គឺ​ពួក​គេ​មិន​ដែល​ទុក​ប្រើប្រាស់​នៅ​ក្នុងស្រុក​នោះ​ទេ ដោយ​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណ​។

ពលរដ្ឋ​បន្ត​ថា អ្វី​ដែល​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​នោះ គឺ​គ្រោះ​បាក់​ច្រាំង​ទន្លេ ដែល​នាំ​ឲ្យ​បាត់បង់​នៅ​ដីចំការ​ម្ដង​បន្តិច​ម្ដង​បន្តិច រហូត​បាក់​ដល់​ដី​លំនៅ​ដ្ឋា​ន​ទៀត​ផង ពីព្រោះ​រដូវ​នេះ គឺជា​រដូវ​ទឹក​ឡើង ហើយ​ទឹក​ហូរ​កួច​ខ្លាំង ថែម​ទាំង​សា​ឡង់​ទាំងនេះ​បូម និង​អែប​ៗ​ច្រាំង​ទន្លេ កងរំពង​សំឡេង​ឮ​ខ្លាំង​ៗ​រំខាន​ដល់​ការ​ដេក​ពួន​របស់​ប្រជាពលរដ្ឋ​ទៀត​ផង​។

ជុំវិញ​ករណី​ខាងលើ​នេះ ភ្នាក់ងារ​សារព័ត៌​មានបាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក ថន ទ្រី ប្រធាន​ការិយាល័យ​រ៉ែ​ខេត្តព្រៃវែង ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល​។ ចំណែក​លោក សេង ធា អភិបាលស្រុក​ពាម​ជរ ក៏​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ