ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាត់​77​ឆ្នាំ​ទើប​ម្តាយ​និង​កូន​បាន​ជួប​គ្នា

7 ឆ្នាំ មុន

លោកយាយ​ម្នាក់​ដែល​បែក​ពី​កូនស្រី​តាំងពី​ចាប់កំណើត​មក ទីបំផុត​បាន​ជួប​ម្តងទៀត នៅ​ពេល​កូន​មាន​អាយុ​៧៧​ឆ្នាំ និង​មាន​ជំងឺ​បេះដូង ។

រយៈ​ពល​ស្ទើរតែ​មួយ​ជីវិត​របស់​លោកយាយ Minka Disbrow

លោកយាយ​ម្នាក់​ដែល​បែក​ពី​កូនស្រី​តាំងពី​ចាប់កំណើត​មក ទីបំផុត​បាន​ជួប​ម្តងទៀត នៅ​ពេល​កូន​មាន​អាយុ​៧៧​ឆ្នាំ និង​មាន​ជំងឺ​បេះដូង ។

រយៈ​ពល​ស្ទើរតែ​មួយ​ជីវិត​របស់​លោកយាយ Minka Disbrow ព្យាយាម​ស្វែងរក​ផ្ទះ​កូនស្រី​របស់​ខ្លួន​ដែល​បានឱ្យ​មជ្ឈមណ្ឌល​ថែទាំ​ក្មេង​ជា​អ្នក​ចិញ្ចឹម ។ កូនស្រី​ម្នាក់​នោះ​ចាប់កំណើត​ដោយសារ​រង​ការ​ចាប់រំលោភ​ក្នុង​ពេល​លោកយាយ  Minka Disbrow អាយុ​១៧​ឆ្នាំ ។ លោកយាយ Minka អស់សង្ឃឹម​នឹង​បាន​ជួប​កូនស្រី​របស់​ខ្លួន និង​មាន​វត្ថុ​ម្យ៉ាង​ដែល​ភ្ជាប់​ការ​ទាក់ទង​ជាមួយ​កូនស្រី គឺ​រូបថត​ស​-​ខ្មៅ​មួយ​សន្លឹក​បង្ហាញ​កូនស្រី​រុំ​ខ្លួន​ដោយ​ក្រណាត់ ។

ដំណើររឿង គឺ​លោកយាយ Minka ជា​កូនស្រី​របស់​ជន​ចំណាកស្រុក​ជនជាតិ​ហូ​ឡង់ កាលពី​វ័យ​កុមារ​ជួប​ការ​លំបាក ធ្វើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​មួយ ។ នៅ​ឆ្នាំ​១៩២៨ ខណៈ​ពេល​លោកយាយ Minka កំពុង​សប្បាយ​រីករាយ​ក្នុង​ពេល​ដើរ​កម្សាន្ត​ជាមួយ​មិត្ត​ស្រី​នៅ​រដូវក្តៅ ក៏​ជួប​ហេតុ​អាក្រក់​នឹក​ស្មាន​មិន​ដល់ គឺ​ត្រូវ​បុរស​៣​នាក់​ចាប់​រំលោភ ប៉ុន្តែ​នាង​និង​មិត្តភក្តិ​មិន​បាន​ប្រាប់​រឿង​នេះ​ឱ្យ​សុសសាយ​ទេ ។ ក្រោយមក​គាត់​ចាប់ផ្តើម​មានគភ៌ ហើយ​ត្រូវ​ឪពុក​ម្តាយធម៌​និរទេស​ឱ្យទៅ​រស់នៅ​កន្លែង​ផ្សេង រហូត​សម្រាល​កូនស្រី​ម្នាក់​ដាក់​ឈ្មោះ​ថា «Betty Jane» ។ កូនស្រី​ដែល​ទើប​ចាប់កំណើត​នោះ លោកយាយ Minka សម្រេច​ឱ្យ​អ្នក​ផ្សេង​ចិញ្ចឹម​ជំនួស ហើយ​តាំងពី​នោះ​មក​បែក​គ្នា​រហូត​រយៈពេល​ជាង​៧០​ឆ្នាំ ។

បច្ចុប្បន្ន​លោកយាយ​Minka រស់នៅ​រដ្ឋ​កាលី​ហ្វ៊័រ​នី​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​ក​។ ខណៈ​ពេល​លោក​ប្រាយ​អាន់​នាំ​ម្តាយ​Betty Jane ទៅ​រក​អ្នក​ម្តាយ Minka ជា​ចៃដន្យ​ក៏​បាន​ជួប​គ្នា ។ នៅ​ពេល​បាន​ជួប​គ្នា​ទាំង​ម្តាយ​និង​កូនស្រី​ឱប​គ្នា​ដោយ​ក្តី​ស្រណោះស្រណោក ។

លោកយាយ Minka ថ្លែង​ថា «​ហាក់ដូចជា​យើង​មិន​ធ្លាប់​បែក​គ្នា វា​ជា​រឿង​នឹក​ស្មាន​មិន​ដល់  និង​ចម្លែក​បំផុត​នៅ​លើ​ពិភពលោក​» ៕