ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា ជួប​ប្រជុំ​គ្នា​ជា​មួយ​​សមត្ថកិច្ច​ការពារ​ព្រំដែន​ថៃ រួម​គ្នា​ទប់ស្កាត់​បទល្មើស

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា​សរុប​ចំនួន​១៤​នាក់ កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ចំនួន​០៤​នាក់ យោធា​ការពារ​ព្រំដែន​គោក​ចំនួន

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ការពារ​ព្រំដែន​កម្ពុជា​សរុប​ចំនួន​១៤​នាក់ កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ចំនួន​០៤​នាក់ យោធា​ការពារ​ព្រំដែន​គោក​ចំនួន​០៨​នាក់ និង​សមត្ថកិច្ច​ការពារ​ព្រំដែន​ថៃ សរុប​ចំនួន​០៧​នាក់ នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២២ ព្រឹក​មិ​ញ​នេះ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីបញ្ជាការដ្ឋាន​កងអនុសេនាតូច​ទី​២ នៃ​កងអនុសេនាធំ​ល្បាត​ទី​២ ស្ថិត​ក្នុងភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ​ភូមិ​ណ​ង​យ៉ា​កែវ ឃុំ​-​ស្រុក​ឃោ​គ​ស៊ូ​ង ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

តាម​របាយការណ៍​របស់​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៩១១ បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា ដោយ​អង្គភាព​ចាត់​តាំងនៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​ការពារ​ព្រំដែន​រិ​ទ្ធិ​សែន និង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ថ្នល់​បែក សរុប​០៤​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ពុត រុណ និង​លោក​វរសេនីយ៍ត្រី រាជ្យ ម៉ូ ជា​នាយ​ប៉ុស្តិ៍ បាន​ចូលរួម​ជាមួយ​យោធា កងការពារ​ព្រំដែន​៥០៣ ចំនួន​០៨​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ិ​ន ថុ​ល មេបញ្ជាការ​កងអនុសេនាធំ​ល្បាត​ទី​២ បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ កងអនុសេនាធំ​១,២០២ ចំនួន​០៧​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សាន់​យ៉ា គៀត​ឆុំ មេបញ្ជាការ កងអនុសេនាធំ​១,២០២ ។

របាយការណ៍​បាន​បញ្ជាក់​ថា ក្នុង​ជំនួប​នេះ គឺ​ដើម្បី​បង្កើន​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ រួម​គ្នា​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់ រួម​គ្នា​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿង​ញៀ​.​ន ទំនិញគេចពន្ធ ចោរកម្ម​ឆ្លង​ដែន ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​បទល្មើស​ឆ្លង​ដែន​ផ្សេង​ៗ​ទៀត​។ មួយ​វិញ រាល់​ហេតុការណ៍​កើតឡើង​នៅ​តាម​ព្រំដែន ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ​គ្នា​បានដឹង​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ