ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​បា.ញ់ប្រហារ​បណ្ឌិត កែម ឡី សាលាដំបូង​ប្រកាស​កាត់ទោស ជួប សម្លា.ប់ ថ្ងៃ​១​មីនា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​និង​ជូនដំណឹង​ជា​សាធារណៈ​អំពី​ពេលវេលា​នៃ​ការ​បើក​សវនាការ​លើ​សំណុំរឿង​ឃាតក.ម្ម​បា.ញ់​សម្លា.ប់​លោក​

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​និង​ជូនដំណឹង​ជា​សាធារណៈ​អំពី​ពេលវេលា​នៃ​ការ​បើក​សវនាការ​លើ​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​នឹងត្រូវធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ខាង​មុខ ។ សវនាការ​នេះ នឹង​ដឹកនាំ​ដោយ​លោក លាង សំណាត់ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង ជា​តំណាង​អយ្យការ ។ ជនសង្ស័យ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយ​បាន​ទៅ​រស់នៅ​ធ្វើ​ជា​កម្មករចម្ការ​ដំណាំ​នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

ខ្មាន់កាំភ្លើង​ឈ្មោះ ជួប សម្លាប់ បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​រឿង​ជំពាក់​លុយ​៣.០០០​ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​ការ​អះអាង​ខាងលើ ត្រូវ​បាន​សាធារណ​មតិ​ជាតិ​ចំអក បន្ទាប់​ពី​ដឹង​អត្ដសញ្ញាណ​ពិត​របស់​ជន​នេះ ។

ជនសង្ស័យ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​បទ​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​គ្មាន​ការ​អនុញ្ញាត យោង​តាម​មាត្រា​២០០​និង​៤៩០​នៃ​ក្រមព្រហ្មទណ្ឌដែល​បទល្មើស​នេះ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ករណី​ឃាតកម្ម​លើ​អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត កែម ឡី ដោយ​ការ​បាញ់ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ជា​ហេតុការណ៍​ធំ​ជាងគេ​មួយ​នៅ​ពាក់កណ្ដាល​ឆ្នាំ​មុន ។ ការ​បាញ់ប្រហារ​នេះ បាន​កើតឡើង​នៅ​ហាង​កាហ្វេ​របស់​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច (Caltex) បូកគោ ក្នុង​រាជធានី​ភ្នំពេញ ។

ក្រោយ​ការ​បាញ់ប្រហារ​តែ​ប៉ុន្មាន​នាទី ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នៅ​ជិត​វត្ត​ស្វាយ​ពពែ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្រោយ​ពេល​ចាប់​បាន ជនសង្ស័យ​រូប​នេះ​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​ឈ្មោះ ជួប សម្លាប់ ប៉ុន្តែ​ទាំង​សមត្ថកិច្ច និង​សាធារណជន​មិន​ជឿ​ថា ជួប សម្លាប់ គឺជា​ឈ្មោះ​ពិត​របស់​ជនសង្ស័យ​ជា​ឃាតករ​នេះ​ទេ អាច​ជា​រហស្សនាម ។

ទោះជា​យ៉ាងនេះ​ក្ដី អត្ដសញ្ញាណ​របស់​ឃាតករ​រូប​នេះ ត្រូវ​បាន​វែកមុខ​ដោយ​បណ្ដាញ​សង្គម​បង្ហាញ​ថា ជា​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​អង្គរជុំ ខេត្ដសៀមរាប ដែល​មានឈ្មោះ​ពិតប្រាកដ​គឺ អឿ​ត អាង មិនមែន​ឈ្មោះ ជួប សម្លាប់ ទេ ៕