ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទៅលេងជល់មាន់ថ្ងៃនេះ ស៊យធំហើយ…!

7 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ ទីតាំង​បញ្ជល់មាន់​មួយ​កន្លែង ​​លួច​លេង​ភ្នាល់​ស៊ីសង​ធំ​នៅ​ក្នុង​ព្រៃ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំបូរ ​ជាប់​​​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​​នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្ត ស្រាវជ្រាវ​រហូត​ចុះ​​​បង្ក្រាបបាន ​។

​ការ​ចុះ​​ឆ្មក់ចាប់​​ទីតាំង​សង្វៀន​​បញ្ជល់មាន់​ដ៏​​ធំ​មួយ​នេះ គឺធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៦ កុម្ភៈ​ ដោយឃាត់​​ខ្លួន​​មនុស្ស​​៤​​នាក់ រួម​ទាំង​សម្ភារ​សម្រាប់​​លេង​ភ្នាល់​ជា​ច្រើន​​​ទៀត​ ។

បើតាម​លោក​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​លោក​វរសេនីយ៍ឯក គុណ សោ​ភណ្ឌ បាន​ឱ្យ​ដឹង​ថា មនុស្ស​៤​នាក់​​សុទ្ធ​សឹង​ជា​អ្នក​ញៀន​ល្បែង​​ជល់​មាន់ និង​ល្បែង​អាប៉ោង ព្រមទាំង​​រឹបអូស​សម្ភារ​​បទល្មើស​ជា​ច្រើន​  រួម​មាន​មាន់​ជល់ មេអាប៉ោង ព្រម​ទាំង​ម៉ូតូ​១៦​គ្រឿង និង​រថយន្ត​១​គ្រឿង គឺ​ត្រូវ​បាន​នគរបាល​នាំ​មក​កាន់​ស្នងការដ្ឋាន ដើម្បី​បន្ត​ចំណាត់ការ​។

មានការ​កត់សម្គាល់​​ថា ក្នុង​អំឡុង​រយះ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្ថានការណ៍​លួច​លេង​ភ្នាល់​ល្បែងស៊ីសង​នៅ​ខេត្តក្រចេះ គឺ​មាន​​សភាព​ថមថយ​ខ្លាំង ។ បន្ទាប់​ពី​កម្លាំង​​បាន​ប្រើប្រាស់​វិធានការ​ក្តៅ​ក្នុង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ចាប់​បង្ក្រាប​ជា​បន្ត ​។