សីដក់ សម្រួចគោលដៅ២វិញ្ញាសាខ្លាំងបំផុត ដើម្បីរកឱ្យបានមេដាយស៊ីហ្គេម២០២៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានសម្រួចគោលដៅរបស់ខ្លួន ដោយ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានសម្រួចគោលដៅរបស់ខ្លួន ដោយ
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានសម្រួចគោលដៅរបស់ខ្លួន ដោយកំណត់ហាត់ឲ្យបានខ្លាំងបំផុតលើវិញ្ញាសាចំនួន ២ សំខាន់ដែលសហព័ន្ធគិតថា នឹងអាចស្វែងរកមេដាយបានជូនជាតិ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជា បានបង្ហើបថា សម្រាប់ប្រភេទកីឡារបស់លោកបានកំណត់គោលដៅយ៉ាងច្បាស់រួចហើយថា នឹងយកមេដាយមាសឲ្យបានយ៉ាងហោចចំនួន១ជូនជាតិសម្រាប់ស៊ីហ្គេម២០២៣។
ក្នុងចំណោមប្រភេទវិញ្ញាសាទាំងអស់កីឡាកររបស់លោកក៏បានដឹងហើយថា វិញ្ញាសាមួយណាដែលលោកបានដាក់គោលដៅឲ្យប្រឹងប្រែងហាត់ឲ្យខ្លាំងនោះ ។ លោកថា ក្នុងការប្រកួតស៊ីហ្គេមមានច្រើនប្រទេសចូលរួម ។ សម្រាប់យើងម្ចាស់ផ្ទះយើងអាចដាក់គ្រប់វិញ្ញាសាទាំងអស់បាន ហើយប្រទេសដែលចូលរួមអាចមានពីរវិញ្ញាសា ឬបីវិញ្ញាសាទេ ។ អីចឹងនៅក្នុងចន្លោះហ្នឹងយើងនឹងមានប្រទេសមួយចំនួនដែលគេមានកម្រិតសមត្ថភាពប្រហាក់ប្រហែលយើង ដែលយើងប្រជែងយកមេដាយ ។ លោកសម្លឹងឃើញសម្រាប់វិញ្ញាសា ២ ទល់ ២ និង៤ទល់៤ ដែលវិញ្ញាសានេះតម្រូវឲ្យកីឡាករយើងលេងវាយសេវាពីខាងក្រោយដូចគ្នា។
អ៊ីចឹងកន្លងមកពីរវិញ្ញាសានេះ ការលេងស៊ីហ្គេមនៅវៀតណាមក៏យើងប្រហាក់ប្រហែលគេដែរ គប់បានអីបាន ធ្វើរនាំងអីបាន ចាប់បានអីដូចគ្នាតែយើងនៅស្ទើរតែអារម្មណ៍មួយហ្នឹង។ អ៊ីចឹងយើងពង្រឹងអាហ្នឹងថែមបន្តិចទៀតល្អហើយ។
គ្រូបង្វឹកខាងលើដដែលក៏បានបង្ហើបទៀតថា រាល់ចំណុចខ្វះខាតទាំងនេះលោកបានមើលឃើញកីឡាករទាំងអស់ដឹងពីកម្រិតរបស់ខ្លួនដូចគ្នា ។ ទន្ទឹមនឹងនោះ ដើម្បីជាការត្រៀមខ្លួនឲ្យបានល្អឥតខ្ចោះនោះ នៅពេលបានទៅហាត់នៅខាងក្រៅប្រទេសនេះ លោកនឹងស្វែងរកគូប្រកួតខ្លាំងៗឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្វឹកផ្នែកបទពិសោធន៍ និងស្មារតីដល់កីឡាករ។
គួរឱ្យដឹងផងដែរថា ក្រុមកីឡាករសីដក់ និងឈិនឡូន កម្ពុជា កំពុងត្រៀមខ្លួនដើម្បីចេញទៅហាត់នៅថៃ ដោយរង់ចាំឯកសារធ្លាក់មកប៉ុណ្ណោះ។
តាមគម្រោងគឺនឹងហាត់នៅថៃដល់ខែវិច្ឆិកា ឆ្នាំ២០២២ រួចហើយត្រឡប់មកកម្ពុជាវិញ ដើម្បីប្រកួតកីឡាជាតិក្នុងអំឡុងខែវិច្ឆិកា ។ ក្រោយមកក៏រៀបចំឯកសារទៅហាត់នៅមីយ៉ាន់ម៉ាចន្លោះពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ទើបត្រឡប់មកកម្ពុជាវិញ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម២០២៣តែម្ដង ៕
ចែករំលែកព័តមាននេះ