ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ដែល​រួច​ផុត​ពី​ការ​ស្លា.ប់​ក្នុង​ពេល​ផ្ទុះ​គ្រាប់បែក​បាន​រៀប​ការ​ជាមួយ​ប៉ូលិស​ជួ​យស​ង្គ្រោះ​ជីវិត​នាង

7 ឆ្នាំ មុន

វេ​ប​សាយ​«Huffington Post»​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ចុះ​ផ្សាយ​ពី​ក្តី​ស្រឡាញ់​របស់​គូស្នេហ៍​ជនជាតិ​អា​មេ​រិ​ក ដោយ​ស្ត្រី​ម្នាក់​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់បែក​ពេល​រត់​ម៉ា​រ៉ា​តុង​នៅ​បូ​ស្តុ​ន ជួប​គូស្នេហ៍​ជា​ប៉ូលិស​

វេ​ប​សាយ​«Huffington Post»​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ចុះ​ផ្សាយ​ពី​ក្តី​ស្រឡាញ់​របស់​គូស្នេហ៍​ជនជាតិ​អា​មេ​រិ​ក ដោយ​ស្ត្រី​ម្នាក់​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់​ផ្ទុះ​គ្រាប់បែក​ពេល​រត់​ម៉ា​រ៉ា​តុង​នៅ​បូ​ស្តុ​ន ជួប​គូស្នេហ៍​ជា​ប៉ូលិស​ដែល​ជួយ​ជីវិត​នាង ។ ពួក​គេ​ស្រឡាញ់​គ្នា ហើយ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា ។

កាលពី​ថ្ងៃ​ទី​១៥ មេ​សា ២០១៣ នៅ​ពិធី​ប្រកួត​រត់​ម៉ា​រ៉ា​តុង​នៅ​ក្រុង​បូ​ស្តុ​ន សហរដ្ឋអាមេរិក នាង​Roseann Sdoia ឈរ​ចាំ​មិត្តភក្តិ​របស់​ខ្លួន​នៅ​ខ្សែព្រ័ត្រ ។ ក្រោយ​ពី​មិត្ត​រត់​ឆ្លងកាត់​ដល់​ខ្សែព្រ័ត្រ​បាន​១៥​នាទី ជីវិត​របស់​នាង​Roseann​បាន​ប្រែប្រួល ដោយ​មាន​សំឡេង​គ្រាប់បែក​ផ្ទុះ​ឡើង ។

កម្លាំង​ផ្ទុះ​បាន​សម្លាប់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ ខណៈ​ពេល​Roseann Sdoia​រង​របួសធ្ងន់ ដោយ​គិត​ថា​ខ្លួន​ប្រហែលជា​ស្លាប់ ប្រសិនបើ​គ្មាន​អ្នក​ចូល​ជួយ ប៉ុន្តែ​សំណាងល្អ​លោក ​Mike Materia​ជា​ប៉ូលិស​សង្កេត​ឃើញ​នាង​ដេក​ទាំង​ឈឺចាប់​ក៏​នាំ​ទៅ​មន្ទីរពេទ្យ និង​ព្យាយាម​លួងលោម​នាង​នៅ​គ្រប់ពេល ។ Roseann​បញ្ជាក់​ថា​«​ខ្ញុំ​សួរ​គេ​ថា ខ្ញុំ​នឹង​ស្លាប់​មែន​ទេ ! គេ​ក៏​លួង​ចិត្ត​ខ្ញុំ​ថា​គ្រប់យ៉ាង​នឹង​បាន​ល្អ ដោយ​កាល​ណោះ​ខ្លួនប្រាណ​របស់​នាង​ខ្ញុំ​ពេញ​ដោយ​របួស​» ។

សោកនាដកម្ម​នោះ​ធ្វើ​ឱ្យ​Roseann​ពិការ​ជើង​ស្តាំ ។

ក្នុងអំឡុងពេល​នៅ​មន្ទីរពេទ្យ ប៉ូលិស​ម្នាក់​នោះ និង​នាង​Roseann​មាន​ភាព​ស្និទ្ធស្នាល​ល្អូកល្អិន​នឹង​គ្នា​។ នៅ​ថ្ងៃ​ដែល​Roseann​ចាក​ចេញពី​មន្ទីរពេទ្យ​លោក​Mike​បី​នាង និង​ឱប​ថើប​នាង​នៅ​ចំពោះ​មុខ​មហាជន ។

ពី​សម្ព័ន្ធភាព​ដ៏​ល្អ​កើត​ទៅ​ជា​ក្តី​ស្រឡាញ់ លុះដល់​ខែធ្នូ ២០១៦​កន្លង​មក លោក​Mike​សម្រេចចិត្ត​សុំ​នាង​Roseann​ធ្វើ​ជា​ភរិយា ។ កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ២០១៧ ពួក​គេ​បាន​ភ្ជាប់ពាក្យ និង​មាន​គម្រោង​រៀប​ការ​នៅ​ខែតុលា ឬ​នៅ​ខែវិច្ឆិកា ២០១៧ ៕