ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុត្រា​2​អង្គ​គ្រោង​សង់​រូបសំណាក​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា

7 ឆ្នាំ មុន

អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា នៃ​ប្រទេស​វ៉ែ​ល ព្រះ​មាតា​នៃ​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម និង​ព្រះ​អង្គ​ម្ចាស់​ហែ​រី ក្រោយ​ពី​ព្រះ​នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុងប៉ារីស

អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ ក្រោយ​ពី​ការ​សោយ​ទិវង្គត​របស់​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា នៃ​ប្រទេស​វ៉ែល ព្រះ​មាតា​នៃ​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម និង​ព្រះ​អង្គ​ម្ចាស់​ហែ​រី ក្រោយ​ពី​ព្រះ​នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង នា​ថ្ងៃ​ទី​៣១ សីហា ១៩៩៧ ។ កាលនោះ​ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម មាន​ព្រះ​ជន្ម​១៥​ឆ្នាំ ចំណែក​ព្រះ​អង្គ​ម្ចាស់​ហែ​រី មាន​ព្រះ​ជន្ម​១២​ឆ្នាំ ។

បច្ចុប្បន្ន​ព្រះ​អង្គ​ម្ចាស់​ទាំង​២ មាន​ព្រះ​តម្រិះ​សង់​រូបសំណាក​ព្រះ​មាតា ដើម្បី​រំលឹក​ពី​គុណសម្បត្តិ​ដ៏​ល្អ​ចំពោះ​អាណាចក្រ​អង់គ្លេស និង​នៅ​លើ​ពិភពលោក ។ រូបសំណាក​របស់​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា អាច​សង់​នៅ​បរិវេណ​ឧទ្យាន​សាធារណៈ​នៃ​ព្រះរាជវាំង​«Kensington»​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ធ្លាប់​ជាទី​ប្រថាប់​របស់​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា ។ ព្រះ​អង្គ​ម្ចាស់​វី​ល្លៀម​ផ្ទាល់​តាំង​ព្រះ​ទ័យ​ថា នៅ​ចុងឆ្នាំ​នេះ​ក្រោយ​ពេល​បញ្ចប់​ភារកិច្ច​យោធា​នឹង​ផ្លាស់​ទៅ​ស្នាក់​នៅ​ព្រះរាជវាំង​នោះ​រួម​ជាមួយ​ក្រុម​គ្រួសារ ដោយ​រំពឹង​ទុក​ថា​រូបសំណាក​នឹង​សង់​រួចរាល់​នៅ​ដំណាច់ឆ្នាំ​២០១៧ ។

ទីលាន​អនុស្សាវរីយ៍ ដើម្បី​រំលឹក​ដល់​ម្ចាស់​ក្ស​ត្រី​ដាយ​អាណា​លើក​ដំបូង​នោះ​គឺ​ប្រព័ន្ធ​ធារាសាស្ត្រ​អនុស្សាវរីយ៍​ស្ថិត​ក្នុង​ឧទ្យាន​សាធារណៈ​Hyde Park​ក្រុង​ឡុ​ង​ដ៍ គឺជា​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​ប្រវែង​២១០​ម៉ែត្រ បាន​បើក​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០០៤ ។ ប្រព័ន្ធ​ធា​រា​សា ស្ត្រ​នោះ​រំលេច​ម៉ូ​ដ​ជា​តំណាង​នៃ​វិញ្ញាណ​របស់​ម្ចាស់​ក្ស​ត្រី និង​ក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​បុត្រ​ទាំង​២ ស្ថិត​នៅ​បរិវេណ​ខាងលិច​ឆៀង​ខាងត្បូង​នៃ​ទីលាន​Hyde Park ៕