ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ការ​សើច​ចំពោះ​សុខភាព

4 ឆ្នាំ មុន

ការ​សើច​មាន​អត្ថប្រយោជន៍​ដូច​ជា​ការ​យំ​ដែរ ព្រោះ​វា​អាច​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ ។ ដោយសារ​តែ​ពេល​សើច​អារម្មណ៍ និង​រាង​កាយ​របស់​អ្នកមាន​ទំនាក់ទំនង​នឹង​គ្នា វា​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​សាច់ដុំ​ជា​ច្រើន

ការ​សើច​មាន​អត្ថប្រយោជន៍​ដូច​ជា​ការ​យំ​ដែរ ព្រោះ​វា​អាច​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ ។ ដោយសារ​តែ​ពេល​សើច​អារម្មណ៍ និង​រាង​កាយ​របស់​អ្នកមាន​ទំនាក់ទំនង​នឹង​គ្នា វា​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​សាច់ដុំ​ជា​ច្រើន​នៅ​ពេល​ដែល​អ្នក​សើច ។ ការ​សើច​គឺជា​ថ្នាំ​ល្អ​បំផុត​។ ការ​សើច​ពិតជា​មាន​សារៈសំខាន់ និង​ត្រូវ​បាន​គេ​បង្ហាញ​ថា​មានគុណ​ប្រយោជន៍​ជា​ច្រើន​ចំពោះ​រាង​កាយ​របស់​មនុស្ស ។ ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​ទាំង​៥​នៃ​ការ​សើច​៖

១-​បញ្ចុះ​សម្ពាធ​ឈាម
អ្នក​ដែល​កំពុង​បញ្ចុះ​សម្ពាធ​ឈាម ឬ​សូ​ម្បី​តែ​អ្នក​ដែល​ទើបតែ​ចាប់ផ្តើម​មាន​សម្ពាធ​ឈាម​នៅ​កម្រិត​ធម្មតា​វិញ នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​គាំងបេះដូង​។ ដូច្នេះ សូម​ព្យាយាម​សើច​ឲ្យ​បាន​ច្រើន និង​រីករាយ​នឹង​អត្ថប្រយោជន៍​របស់​ការ​សើច​ចំពោះ​សម្ពាធ​ឈាម​របស់​អ្នក ។

២-​បន្ថយ​កម្រិត​អ័រម៉ូន​ស្ត្រេ​ស
ដោយ​ការ​កាត់​បន្ថយ​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស អ្នក​ក៏​កំពុង​កាត់​បន្ថយ​ជំងឺ​ថប់​អារម្មណ៍ និង​ស្ត្រេ​ស​ដែល​ប៉ះពាល់​ដល់​រាង​កាយ​របស់​អ្នក ។ លើស​ពី​នេះ​ទៀត ការ​កាត់​បន្ថយ​អ័រម៉ូន​ស្ត្រេ​ស​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកមាន​ភាពរឹងមាំ​កាន់តែ​ខ្លាំង ។

៣-​ធ្វើ​លំ​ហាត់ប្រាណ​ក្បាលពោះ
អត្ថប្រយោជន៍​មួយ​នៅ​ក្នុង​ចំណោម​អត្ថ​ប្រយោជន៍​ជា​ច្រើន​នៃ​ការ​សើច គឺ​វា​អាច​ជួយ​សម្រក​ក្បាលពោះ​របស់​អ្នក ។ នៅ​ពេល​ដែល​អ្នក​សើច សាច់ដុំ​ក្បាលពោះ​របស់​អ្នក​នឹង​កន្ត្រាក់ ស្រ​ដៀង​ទៅ​នឹង​ពេល​ដែល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​ក្បាលពោះ​ដែរ ។ ទន្ទឹម​នឹង​នេះ សាច់ដុំ​ដែល​អ្នក​មិន​ប្រើ​ពេល​សើច​ក៏​មាន​ពេល​សម្រាក ។ ដូច្នេះ សូម​សើច​ឲ្យ​បាន​ច្រើន ប្រសិនបើ​អ្នក​ចង់បាន​ក្បាលពោះ​រាបស្មើ ។

៤-​សុខភាព​បេះដូង​មាន​ភាព​ប្រសើរ​ឡើង
ការ​សើច​គឺជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​បេះដូង​មួយ​ដ៏​ល្អ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មិន​អាច​ធ្វើ​លំ​ហាត់ប្រាណ​ផ្សេង​ទៀត​ដោយសារ​តែ​ការ​រង​របួស ឬ​មាន​ជំងឺ ។ នៅ​ពេល​ដែល​អ្នក​សើច បេះដូង​របស់​អ្នកធ្វើការ​ច្របាច់​ឈាម និង​ដុត​បំផ្លាញ​បរិមាណ​កាឡូរី​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​ដើរ​យឺត ឬ​មធ្យម ។ ដូច្នេះ ចូរ​ព្យាយាម​សើច​ឲ្យ​បាន​ច្រើន​ដើម្បី​សុខភាព​បេះដូង​របស់​អ្នក ។

៥-​បញ្ចេញ​អ័រម៉ូន endorphins
អ័រម៉ូន endorphins ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ពី​ធម្មជាតិ​របស់​រាង​កាយ ។ នៅ​ពេល​ដែល​អ្នក​សើច រាង​កាយ​របស់​អ្នក​នឹង​បញ្ចេញ​អ័រម៉ូន endorphins ដែល​អាច​ជួយ​បន្ធូរ​បន្ថយ​​ការ​ឈឺចាប់​រ៉ាំរ៉ៃ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ ៕