ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន ជួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​ភូមា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វិមាន​សន្តិភាព វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ កុម្ភៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វិមាន​សន្តិភាព វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ កុម្ភៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា (​ភូមា​) លោក ធិ​ន ច ( U Htin Kyaw )​។

គួរ​បញ្ជាក់​ថា លោក​ប្រធានាធិបតី​ភូមា និង​ភរិយា ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​អមដំណើរ បាន​អញ្ជើញ​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ កុម្ភៈ​នេះ  ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​រយៈពេល​០៤​ថ្ងៃ តាម​ការ​អញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

បន្ទាប់​ពី​បាន​អញ្ជើញ​មក​ដល់​កម្ពុជា នៅ​រសៀល​ថ្ងៃ​សុក្រ​ដដែល​នេះ លោក​ប្រធានាធិបតី​និង​ភរិយា ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​អំដំណើរ​បាន​ត្រូវ​ព្រះមហាក្សត្រ​ទទួល​គារវកិច្ច​ជា​ផ្លូវ​រដ្ឋ និងធ្វើ​ព្រះរាជ​សវនាការ​នៅ​ក្នុង​ព្រះ​បរមរាជវាំង ។

បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​ផ្លូវការ​របស់​ក្រសួងការបរទេស​ខ្មែរ បាន​ឲ្យ​ដឹង​ថា មុន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ លោក​ប្រធានាធិបតី​ភូមា ធិ​ន ច នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​ក្នុង​ខេត្តសៀមរាប​ផង​ដែរ ៕