ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ឈឺចិត្ត​នឹង​អ្នក​ខម​មិន​រឿង​ប្អូនប្រុស​កំពុង​សង្គ្រោះ​បន្ទាន់ ចេញ​មុខ​ដាក់​ប៉ុន្មាន​ឃ្លា

1 ឆ្នាំ មុន
  • ភ្នំពេញ

ទស្សនិកជន​កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​របស់​តារា​កំប្លែង​លេចធ្លោ​ត្រកូល​ខាត់ គឺ​លោក​ខាត់ ចំរើន ពេល​លោក​កំពុង​នៅ​សង្គ្រោះ​បន្ទាន់​នា​មន្ទីរពេទ្យ​។ បងប្អូន​ត្រកូល​ខាត់ រួម​ទាំង​រៀមច្បង​ខាត់ សុ​ឃី​ម ផង​នោះ កំពុង​តែ

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​របស់​តារា​កំប្លែង​លេចធ្លោ​ត្រកូល​ខាត់ គឺ​លោក​ខាត់ ចំរើន ពេល​លោក​កំពុង​នៅ​សង្គ្រោះ​បន្ទាន់​នា​មន្ទីរពេទ្យ​។ បងប្អូន​ត្រកូល​ខាត់ រួម​ទាំង​រៀមច្បង​ខាត់ សុ​ឃី​ម ផង​នោះ កំពុង​តែ​តាមដាន​សុខភាព បើ​ទោះជា​អ្នក​នាង ជាប់​មាន​ភារៈ​សម្តែង​នៅ​អា​មេ​រិ​ក​ជិត​១​ខែ​មក​ហើយ​ក៏​ដោយ​។ ក្នុង​ពេល​ប្អូនប្រុស​បណ្តូលចិត្ត​ឈឺ​ធ្ងន់ និង​កំពុងដ​ង្ហើ​យ​សង្គ្រោះ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហាញ​អារម្មណ៍​ចម្បែងចិត្ត និង​ខ្លោចផ្សា ចំពោះ​អ្នក​បាន​ខម​មិន​មើល​លើ​ប្អូន​ពាក់ព័ន្ធ​សុំ​ជំនួយ​។

តារា​កំប្លែង​នាយ ខាត់ ចំរើន កំពុង​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​ត្រូវការ​ឈា​.​ម​ជា​បន្ទាន់ បន្ទាប់​ពី​រក​ឃើញ​ថា លោក​មាន​ជំងឺ​ក្រិន​ថ្លើម​នោះ មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ពេល​នេះ​តារា​កំប្លែង​ដែល​ជា​ប្អូនប្រុស​តារា​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ ឃី​ម បាន​រក​ឃើញ​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ប្រភេទ​ទៀត គឺ​ខូច​ក្រលៀន ។

លោក ខាត់ ចំរើន តារា​កំប្លែង និង​ជា​អ្នក​ច្រៀង​តាម​ពិធីការ និង​ពិធីកាត់សក់ បាន​ទម្លាយ​ឱ្យ​ដឹង​ថា រូប​លោក​កំពុង​តែ​មាន​ជំងឺ «​រលាក​ថ្លើម​» ដែល​ទាមទារ​អោយ​លោក​ត្រូវការ​ព្យាបាល​ជា​ចាំបាច់​។ ជា​បន្តបន្ទាប់​តារា​រូប​នេះ តែងតែ​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ស្តែង​ពី​អារម្មណ៍​ពិបាកចិត្ត និង​គិតដល់​គ្រួសារ ចាប់តាំងពី​ពេល​ដែល​លោក​ពិនិត្យ​ឃើញ​មាន​ជំងឺ​មួយ​នេះ​។ លោក ខាត់ ចំរើន ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​តារា​ស្រី​ពហុ​ជំនាញ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហោះ​សារ​បង្ហាញ​ការ​អាណិតអាសូរ​ដល់​កូន​ៗ​ថា ខ្លួន​លោក​កំពុង​មាន​ជំងឺ​រុំ​ព័ទ្ធ​ខ្លួន ខណៈ​កូន​ៗ​នៅ​ក្មេង​ៗ​មិន​ទាន់​ធំ​ដឹងក្តី​។

ហើយ​ងាក​មក​មើល​អ្នក​នាង ខាត់ សុ​ឃី​ម​វិញ ក៏​បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ចំពោះ​អ្នក​ថាឱ្យ​ប្អូន​នាង​ថា «​ជំរាបសួ​របង ប្អូន​ខ្ញុំ គ្នា​មិន​បាន​ស្រែក​រក​ជំនួយ​អី​ទេ (​ក្នុង​នាម​ពួក​ខ្ញុំ ជា​បងប្អូន ពួក​យើង​មាន​ជីវភាព​សមរម្យ អាច​ជួយ​គ្នា​បាន ) តែបើ​បងប្អូន​ខាងក្រៅ​គាត់​មានចិត្ត​ស្រលាញ់​អាណិត ប្អូន​ខ្ញុំ (​ខាត់ ចំរើន​) ចង់​ជួយ​គាត់​ក៏​ជួយ​ចុះ ពួក​ខ្ញុំ​សូម​អរគុណ​គាត់​ច្រើន ហើយ​បង​ដឹង​ថា ពួក​ខ្ញុំ រាល់ថ្ងៃ ដោយសារ​តែ​មិន​ចង់អោយ​គេ​និយាយ​ថា ឈឺ​សុំ​ជំនួយ​នេះ​ហើយ​ទើប​ខំ​រកស៊ី ធ្វើការ​ទាំង​យប់​ថ្ងៃ គ្រប់ពេល​ទាំងអស់ មិន​ដែល​ទំនេរ​ទេ​បង ដើម្បី​ឈឺ​មាន​លុយ​មើលខ្លួន សូម​បង​មុន​នឹង​ខម​មិន សូម​បង​ពិនិត្យ​មើល​ផង ខ្ញុំ​ដឹង​ថា​បង​ៗ​ខ្លះ​មាន​គំនុំ​នឹង​អ្នកសិល្បៈ​ខ្មែរ តែ​គ្រួសារ​ខ្ញុំ ក៏​ជា​ខ្មែរ​ដូច​បង​ដែរ (​ខ្ញុំ​រៀន​បាន​តិច ហើយ​មិនមែន​អ្នកចេះ​ដឹង​ដូច​បង​ទេ តែ​ខ្ញុំ​ក៏​មិន​យក​ពេល​ទៅ​អង្គុយ​ចាំ​ខម​មិន ឬថា​អោយ​អ្នកមួយ​អោយ​ឈឺចាប់​ដែរ​»។

ក្នុង​នាម​អ្នក​នាង​ជា​បង រួម​ទាំង​បងប្អូន​ទាំងអស់ តែងតែ​ផ្តល់​កម្លាំងចិត្ត​ទៅ​ដល់​លោក ខាត់ ចំរើន កុំអោយ​អស់សង្ឃឹម ខណៈ​ពេល​បញ្ហា​ថ្លៃ​ព្យាបាល គឺ​ក្រុម​គ្រួសារ​អ្នក​នាង​អាច​នៅ​មាន លទ្ធភាព​ព្យាបាល​ជំងឺ​លោក​បាន​ដែរ ។

គួររំលឹកថា ៖ ស្លុតចិត្ត​! តារា​កំប្លែង ខាត់ ចំរើន កំពុង​សង្គ្រោះ​បន្ទាន់ និង​ត្រូវការ​ឈា​.​ម​ ក្រោយ​រក​ឃើញ​ជំងឺ​មួយទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ