ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​តែ​មួយ​នៅ​លើ​ទឹកដី​2​ប្រទេស

7 ឆ្នាំ មុន

ចាត់​ទុក​ថា​ជា​រឿង​ពិសេស​មួយ​នៅ​លើ​លោក ដែល​សណ្ឋាគារ​មួយ ប្រសិនបើ​លោក​អ្នក​សម្រាក​មួយ​យប់​បាន​ស្ថិត​នៅ​លើ​ទឹកដី​ចំនួន​២​ប្រទេស គឺ​បារាំង និង​ស្វ៊ី​ស ។

«The Hotel Arbez» ជា​សណ្ឋាគារ​មាន​

ចាត់​ទុក​ថា​ជា​រឿង​ពិសេស​មួយ​នៅ​លើ​លោក ដែល​សណ្ឋាគារ​មួយ ប្រសិនបើ​លោក​អ្នក​សម្រាក​មួយ​យប់​បាន​ស្ថិត​នៅ​លើ​ទឹកដី​ចំនួន​២​ប្រទេស គឺ​បារាំង និង​ស្វ៊ី​ស ។

«The Hotel Arbez» ជា​សណ្ឋាគារ​មាន​លក្ខណៈ​ពិសេស ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​២​នៅ​ក្នុង​ទ្វីបអឺរ៉ុប គឺ​បារាំង និង​ស្វ៊ី​ស ។ សណ្ឋាគារ​នោះ​មាន​តែ​ប៉ុន្មាន​បន្ទប់​ប៉ុណ្ណោះ និង​ជា​រឿង​ប្រាកដប្រជា​មួយ ប្រសិនបើ​លោក​អ្នក​ចូល​សម្រាក​តែ​មួយ​យប់​នឹង​បាន​សម្រាន្ដ​នៅ​លើ​ដែនដី​នៃ​ប្រទេស​ទាំង​២​ព្រម​គ្នា ។ ខ្សែ​បន្ទប់​ព្រំដែន​របស់​បារាំង និង​ស្វ៊ី​ស ស្ថិត​នៅ​ពាក់កណ្ដាល​គ្រែ​ដេក រួម​បន្ទប់​អាហារ​សម្រន់​របស់​សណ្ឋាគារ​ផង​ដែរ ដោយ​បែងចែក​ម្ខាង​ម្នាក់​នៃ​ខ្សែបន្ទាត់​ព្រំដែន​នោះ ។

លើស​ពី​នេះ​អតិថិជន​ដែល​ចូល​សម្រាក​នៅ​ទីនោះ​អាច​ហៅ​មុខម្ហូប​មក​ទទួលទាន​បាន​ទាំង​២​ប្រទេស ខណៈ​ពេល​ថ្លៃ​ជួល​សម្រាក​មួយ​យប់​៨៤​ផោន ឬ​ប្រហែល​១១០​ដុល្លារ ។ ក្រៅពី​នេះ​សណ្ឋាគារ​ក៏​មាន​ឯកសារ​ទាក់ទិន​នឹង​ប្រវត្ដិសាស្ដ្រ​របស់​ប្រទេស​ទាំង​២​សម្រាប់​បង្ហាញ​ទៀត​ផង ចាត់​ទុក​ថា​ជា​ដែនដី​ប្រវត្ដិសាស្ដ្រ​របស់​ប្រទេស​ទាំង​២ ។

ទីតាំង​នោះ​កាល​ដើម​ឡើយ សាងសង់​ជា​ហាង​ទំនិញ​នៅ​ឆ្នាំ​១៨៦២ ក្រោយមក​នៅ​ក្នុង​សង្គ្រាមលោក​លើក​ទី​២ បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ​របស់​ជន​ចំណាកស្រុក ។ មក​ដល់​ឆ្នាំ​១៩២១ លោក​Jules Jean បាន​ទិញ​ទីតាំង​នោះ សាងសង់​ជា​សណ្ឋាគារ​មក​ដល់​ពេល​បច្ចុប្បន្ន និង​ក្លាយជា​ទីតាំង​សម្រាក​ពេញ​និយម​របស់​អ្នកទេសចរ​នៅ​លើ​ពិភពលោក ៕