ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​ឥសី​កាន់​តំណែង​បន្ត​នៅ​អាស្រម​លើ​កំពូលភ្នំ

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២៨ មក​រា ២០១៧ ផ្សាយ​ថា​អាស្រម​នៅ​លើ​ជញ្ជាំង​ភ្នំ​ក្រុង​Saalfelden​រដ្ឋ​សាល​ប៊ើ​ក ប្រទេស​អូ​ទ្រី​ស ក្បែរ​ដែនដី​អា​ល្លឺ​ម៉​ង់ មាន​ឥសី​ប្រចាំការ​តាំងពី​សតវត្ស​ទី​១៧​មក ។ ក្រោយ​ពី​

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២៨ មក​រា ២០១៧ ផ្សាយ​ថា​អាស្រម​នៅ​លើ​ជញ្ជាំង​ភ្នំ​ក្រុង​Saalfelden​រដ្ឋ​សាល​ប៊ើ​ក ប្រទេស​អូ​ទ្រី​ស ក្បែរ​ដែនដី​អា​ល្លឺ​ម៉​ង់ មាន​ឥសី​ប្រចាំការ​តាំងពី​សតវត្ស​ទី​១៧​មក ។ ក្រោយ​ពី​ឥសី​ចុង​ក្រោយ​ចូល​និវត្តន៍ ចៅហ្វាយ​ក្រុង ប្រកាស​រើស​ឥសី​ថ្មី ដើម្បី​បំពេញ​តួនាទី​បន្ត ។

ការ​ជ្រើស​តំណែង​ឥសី​បាន​កំណត់​ពី​គុណសម្បត្តិ​របស់​អ្នក​ស្ម័គ្រចិត្ត​ថា ត្រូវជា​មនុស្ស​អាច​រស់នៅ​បាន​ដោយ​គ្មាន​ម៉ាស៊ីន​បំ​លែង​ជា​កម្តៅ ទឹក​ម៉ាស៊ីន កុំព្យូទ័រ និង​ទូរទស្សន៍ ។
ក្រៅពី​នេះ​ត្រូវ​បំពេញ​តួនាទី​ស្វាគមន៍​អ្នកធម្ម​យាត្រា​គ្រឹ​ស្ត​សាសនិក​នៅ​ក្នុង​តំបន់​ដែល​ធ្វើ​ដំណើរ​ទៅ​អាស្រម​ជា​ប្រចាំ ដើម្បី​ប្រតិបត្តិ​ផ្នែក​សាសនា ។ ក្រៅពី​ឧទ្ទិស​ខ្លួន​តាម​របៀប​នោះ​ឥសី ត្រូវ​មានចិត្ត​ជ្រះថ្លា​មិន​ត្រូវការ​ទ្រព្យ ឬ​ប្រាក់​ព្រោះ​គ្មាន​ប្រាក់ខែ​ទេ ។

អា​ឡូ​ស ដុម​ស៊័​រ ព្រឹទ្ធាចារ្យ​នៅ​ក្នុង​ទីក្រុង និង​លោក​អុ​ី​រីក រ៉ូ​ម៉ូ​ស៊័​រ ចៅហ្វាយ​ក្រុង សាល​ហ្វេ​ល​ដេ​ន គឺជា​អ្នក​ជ្រើសរើស​តំណែង​ឥសី​ថ្មី​បានឱ្យ​ដឹង​តាម​វិទ្យុ​«ORF»​ថា បច្ចុប្បន្ន​កំពុង​រក​បុគ្គល​មាន​បុគ្គលិកលក្ខណៈ​ជា​គ្រឹ​ស្ត​សាសនិក អាច​រស់នៅ​ដោយ​ខ្លួនឯង​បាន ស្រឡាញ់​ភាព​ស្ងប់ស្ងាត់ និង​រង់ចាំ​រាក់ទាក់​អ្នក​ទៅ​បំពេញ​សីល​នៅ​អាស្រម ៕