ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សែន​ចិន ! ប្អូនបង្កើត​ចិត្តខ្លាំង​កា.ប់​បងប្រុស​ប៊ិះ​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ជួបជុំ​គ្នា​ផឹកស៊ី​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន បងប្អូន​បង្កើត​២​នាក់​ក៏​បាន​ទាស់​សំដី​គ្នា ស្រាប់តែ​ពេល​នោះ​ប្អូនបង្កើត​ចិត្តខ្លាំង​បាន​ទាញ​ប៉័ងតោ​កា.ប់​បងប្រុស​ …

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ជួបជុំ​គ្នា​ផឹកស៊ី​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន បងប្អូន​បង្កើត​២​នាក់​ក៏​បាន​ទាស់​សំដី​គ្នា ស្រាប់តែ​ពេល​នោះ​ប្អូនបង្កើត​ចិត្តខ្លាំង​បាន​ទាញ​ប៉័ងតោ​កាប់​បងប្រុស​ប៊ិះ​ដាច់​ក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៧ ចំណុច​ផ្ទះ​បងប្អូន​ម្នាក់​ទៀត​នៅ​ភូមិ​គ្រួ​ស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ។

លោក ទឹម ច​ន្ធី អធិការ​នគរបាល​ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​បង​ឈ្មោះ រឿ​ន ច​ន អាយុ​៣៧​ឆ្នាំ ចំណែក​ជន​ដៃដល់​ជា​ប្អូន​ឈ្មោះ រឿ​ន ង៉ែត អាយុ​៣៥​ឆ្នាំ ។ ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ចាស់ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។

លោក​អធិការ​បន្ត​ថា នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន បងប្អូន​បង្កើត​បាន​មក​ជួបជុំ​គ្នា​នៅផ្ទះ​បងប្អូន​ម្នាក់​ទៀត​នៅ​ភូមិ​-​ឃុំ​កើតហេតុ ហើយ​ក៏​នាំ​គ្នា​ផឹកស៊ី​ស្រវឹង​រៀង​ៗ​ខ្លួន ។ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ក៏​មានការ​ទាស់​សំដី​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​បងប្អូន​បង្កើត​ទាំង​២​នាក់​រហូត​ឈាន​ដល់​ផ្ទុះ​ហិង្សា ដោយ​បុរស​ជា​ប្អូនបង្កើត​បាន​យក​កាំបិតប៉័ងតោ​កាប់​បងប្រុស​ស្ទើរតែ​ដាច់​ក​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ប្អូន​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​បុរស​ជា​បង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ជា​បន្ទាន់ ៕