ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សែន​ចិន មិន​គួរ​ខ្មែរ​ស្រវឹង​ដល់​ថ្នាក់​នេះ​សោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​យានដ្ឋាន ហេង ចំរើន …

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​យានដ្ឋាន ហេង ចំរើន តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៧ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ដោយ​បុរស​ម្នាក់​បាន​ឈប់​រថយន្ត​ដេក​កណ្ដាល​ផ្លូវត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដាស់​ឡើង​ផ្អើល​ទើប​ភ្ញាក់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​រាយការណ៍​ថា មាន​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-9509 បាន​ឈប់​ដេក​នៅ​កណ្ដាលផ្លូវ សមត្ថកិច្ច​ក៏​ប្រញាប់ប្រញាល់​ចុះ​ទៅ​ដល់​ឃើញ​បុរស​ជា​ម្ចាស់​រថយន្ត​វ័យ​ជាង​៣០​ឆ្នាំ បាន​បញ្ឆេះ​រថយន្ត​ដេក​លង់លក់ ក៏​គោះ​កញ្ចក់​រថយន្ត​ខ្លាំង​ៗ​តែ​នៅ​តែ​មិនដឹង​ខ្លួន​ទៀត ពេល​នោះ​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល និង​សមត្ថកិច្ច​បាន​នាំ​គ្នា​អង្រន់​រថយន្ត និង​ស្រែក​ខ្លាំង​ៗ ទើប​អ្នក​បើករថយន្ត​នោះ​ដឹងខ្លួន​ឡើង​វិញ ហើយ​ចុច​សោរ​បើកទ្វារ​រថយន្ត​សួរ​សមត្ថកិច្ច​ថា មានរឿង​អី តែ​មិន​ទាន់​ទាំង​បាន​និយាយ​គ្នា​ស្រួល​ផង ស្រាប់តែ​បើករថយន្ត​ចេញ​ទៅ​យ៉ាង​លឿន​ទៅ​បាត់​មិន​ស្ដាប់​ការ​ណែនាំ​របស់​សមត្ថកិច្ច​ឡើយ ៕