ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក​៥​ព្រះ​អង្គ​ដែល​ប្រទះ​ឃើញ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ហើយ

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ធ្វើ​បន្ទប់ទឹក និង​ជីក​អណ្តូង​ទឹកបាន​ប្រទះ​រូប​សំណាក​​៥​ព្រះ​អង្គ​ កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២​ កន្លង​ទៅ ព្រមទាំង​យក​រូប​ចំណាក​ទាំងនេះ​ប្រគល់​ជូន​ការិយាល័យ​ជំនាញ​ការពារ​បេ​តិក​ភ័​ណ្ឌ​ជាតិ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។…

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ធ្វើ​បន្ទប់ទឹក និង​ជីក​អណ្តូង​ទឹកបាន​ប្រទះ​រូប​សំណាក​​៥​ព្រះ​អង្គ​ កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២​ កន្លង​ទៅ ព្រមទាំង​យក​រូប​ចំណាក​ទាំងនេះ​ប្រគល់​ជូន​ការិយាល័យ​ជំនាញ​ការពារ​បេ​តិក​ភ័​ណ្ឌ​ជាតិ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ សូមរំលឹកថា៖ ជីកដី​ធ្វើ​បន្ទប់ទឹក បែរជា​ជួប​រឿង​នឹក​ស្មាន​មិន​ដល់ បង្ក​ភ្ញាក់ផ្អើល​ពេញ​ភូមិ

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២២ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ឧត្តរ​មានជ័យ​ទទួលយក​ថែរក្សា​គ្រប់គ្រង​វិញ ។ ទាក់ទិន​ព័ត​មាន​នេះ​លោក​វរសេនីយ៍ឯក ព្រហ្ម សា​រឿ​ន ការិយាល័យ​ជំនាញ​ការពារ​បេ​តិក​ភ័​ណ្ឌ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២២​នេះ​ថា រូប​ចំណាក​ទាំង​៥​ព្រះ​អង្គ​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ចុងកាល់​ជីកដី​ប្រទះ​ឃើញ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២​នោះ ខាង​ការិយាល័យ​ការពារ​បេ​តិក​ភ័​ណ្ឌ​បាន​ប្រគល់​ទៅ​ឲ្យ​ខាង​មន្ទីរ​វប្បធម៌​ទទួល​យក​ទៅ​រក្សា​ទុក​ហើយ ។

លោក​ហុង យឿ​ន​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹង​រូប​ចំណាក​ទាំង​៥​ព្រះ​អង្គ​ឈ្មោះ​
(​ត្រៃ​ពុទ្ធសាសនា​)​យោង​ទៅ​លើ​ជំនាញ​ធ្វើការ​ពិនិត្យ​រូប​បដិមា​នេះ​ធ្វើ​អំពី​ស្ពាន់​ខាង​ការិយាល័យ​ការពារ​បេ​តិក​ភ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​យក​មក​ប្រគល់​នោះ លោក​បាន​ទទួល​ហើយ​ដើម្បី​រក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ​ខេត្តឧត្តរមានជ័យ ។

លោក​ប្រធាន​មន្ទីរ​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​លោក​នាំ​យក​នូវ ​(​ថវិកា​) និង​គ្រឿង​ឧបភោគ បរិ​ភោគ​របស់​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​ខេត្តឧត្តរមានជ័យ​ដែល​បាន​ជួយ​ឧបត្ថម្ភ​បូក​រួម​ថវិកា​របស់​មន្ទីរ​បន្ថែម​ និង​មាន​ទាំង​អង្ករ​យក​ទៅ​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ចុងកាល់​ដែល​ជា​ម្ចាស់ផ្ទះ​ដែល​បាន​រក​ឃើញ​រូបសំណាក​ព្រះ​អង្គ​នៅ​ក្នុង​លំនៅ​ឋាន ​និង​បាន​ផ្តល់​ប័ណ្ណ​សរសើរ​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​រូប​គាត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ