ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លុប​គោលនយោបាយ​កូន​តែ​មួយ​អត្រាកំណើត​កើន​ខ្ពស់

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គណៈកម្មាធិការ​សុខាភិបាល និង​ផែនការ​គ្រួសារ​ជាតិ​របស់​ចិន (NHFPC) ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ មក​រា ២០១៧ ថា តាំងពី រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​អនុញ្ញាត​ឱ្យ​ប្តី​-​ប្រពន្

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា គណៈកម្មាធិការ​សុខាភិបាល និង​ផែនការ​គ្រួសារ​ជាតិ​របស់​ចិន (NHFPC) ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ មក​រា ២០១៧ ថា តាំងពី រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​អនុញ្ញាត​ឱ្យ​ប្តី​-​ប្រពន្ធ​អាច​មានកូន​២​នាក់​នៅ​ចុងឆ្នាំ​២០១៥​មក ចាត់​ទុក​ថា ជា​ការ​បញ្ឈប់​នយោបាយ​កូន​តែ​មួយ​ដែល​បាន​ប្រើប្រាស់​អស់​រយៈពេល​យូរ​ដល់​ទៅ​៤​ទស​វត្ស​កន្លង​មក ។

ចំនួន​ពលរដ្ឋ​ដែល​ចាប់កំណើត​ថ្មី​ក្នុង​ប្រទេស​ចិន​មាន​ប្រហែល​១៧,៨៦​លាន​នាក់​នៅ​ឆ្នាំ​២០១៦ ដោយ​កើន​លើស​ប្រហែល​១,៣​លាន​នាក់ ឬ​៧,៩%​ពី​តួលេខ​ក្នុង​ឆ្នាំ​២០១៥ ខ្ពស់​បំផុត​តាំងពី​ឆ្នាំ​១៩៩៣ មក ។ ចំណែក​កុមារ​ដែល​កើត​ពី​ប្តី​ប្រពន្ធ​ដែល​ឆ្លងកាត់​ការ​មានកូន​មួយ​បាន​កើនឡើង​ពី​៣០%​ក្នុង​ឆ្នាំ​២០១៣ ឡើង​ដល់​៤៥%​ក្នុង​ឆ្នាំ​២០១៦ អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ការ​លុប​ចោល​បម្រាម​របស់​រដ្ឋាភិបាល​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ពលរដ្ឋ​យ៉ាង​ល្អ ។

ចំពោះ​ក្តី​បារម្ភ​ពី​ការ​ក្លាយជា​ប្រទេស​មួយ​ត្រូវ​ប្រឈម​មុខ​នឹង​មនុស្ស «​វ័យ​ចំណាស់​ច្រើន​» អាជ្ញាធរ​ចិន​បាន​លុប​ចោល​បទដ្ឋាន​កំណត់​ឱ្យ​ក្រុម​គ្រួសារ​មានកូន​តែ​មួយ​នៅ​ខែធ្នូ ២០១៥ ចាត់​ទុក​ថា​ជា​កិច្ច​ព្យាយាម​របស់​បក្ស​កុម្មុយនីស្ត​ចិន ចង់​បង្កើន​ប្រជាជន​ក្នុង​វ័យ​ធ្វើ​ការងារ​ឱ្យ​ច្រើន​ឡើង ធ្វើ​ជា​ធនធាន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។

ប​ច្ចប្ប​ន្ន​ចិន​មាន​ប្រជាជន​ច្រើន​ជាង​១.៣៧០​លាន​នាក់ ប៉ុន្តែ​ជន​វ័យ​ចំណាស់​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ផ្ទុយ​ពី​ប្រជាជន​ដែល​ពេញវ័យ ។

តាម​តួលេខ​បង្ហាញ​ថា ប្រជាជន​ចិន​មាន​ប្រហែល​១.៣៧០​លាន​នាក់​កាលពី​ឆ្នាំ​២០១៥ ហើយ​រដ្ឋាភិបាល​ក្តី​សង្ឃឹមថា នឹង​កើនឡើង​ដល់​ប្រហែល​១.៤២០​លាន​នាក់​ក្នុង​ដំណាច់​ទស​វត្ស​នេះ ៕