ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន​ដុះ​ខ្នែង

8 ឆ្នាំ មុន

ជំងឺ​រលាក​ពោះវៀន​ដុះ​ខ្នែង កើតឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ហើយ​មូលហេតុ​ដែល​បង្ក​នោះ​វា​មាន​ខុស​ប្លែក​ពី​គ្នា​ទៅ​តាម​មេរោគ​ដែល​បង្ក ។

ជំងឺ​រលាក​ពោះវៀន​ដុះ​ខ្នែង ឬ​ដែល​ខ្មែរ​យើង​និយម​ហៅ​ថា

ជំងឺ​រលាក​ពោះវៀន​ដុះ​ខ្នែង កើតឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ហើយ​មូលហេតុ​ដែល​បង្ក​នោះ​វា​មាន​ខុស​ប្លែក​ពី​គ្នា​ទៅ​តាម​មេរោគ​ដែល​បង្ក ។

ជំងឺ​រលាក​ពោះវៀន​ដុះ​ខ្នែង ឬ​ដែល​ខ្មែរ​យើង​និយម​ហៅ​ថា ពោះវៀន​ដុះ​ខ្នែង មាន​ន័យ​ថា ជា​ការ​រលាក​នៃ​ខ្នែងពោះវៀន ។ បើ​តាម​ការ​អះអាង​របស់​អ្នកជំនាញ​ផ្នែក​ក្រពះ​និង​ពោះវៀន​ថា ភាគច្រើន​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​បណ្ដាល​មក​ពី​ការ​បរិភោគ​ផ្លែ​ឈើ​ដែល​មាន​គ្រាប់​រឹង ដូច​ជា​ផ្លែ​ត្របែក ផ្លែ​ព្រីង ផ្លែ​អំពិល ផ្លែ​កន្ទួត​ជាដើម ។ ជា​ពិសេស​ការ​បរិភោគ​ទាំង​គ្រាប់​ចូល​ទៅ​ក្នុង​ក្រពះ ហើយ​ក្រពះ​ធ្វើការ​រំលាយ​មិន​បាន​ម៉ដ្ឋ​ល្អ ធ្វើ​ឱ្យ​ចូល​ទៅ​ដល់​ពោះវៀន​ខ្នែង និង​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ខ្នែងពោះវៀន ដែល​ធ្វើ​ឱ្យ​មាន​ការ​​រលាក​បាន​យ៉ាង​ងាយស្រួល ។

មួយវិញទៀត ធ្វើ​ឱ្យ​រលាក​ទ្វារ​ខ្នែងពោះវៀន ហើយ​កាលណា​សភាព​ទាំងនេះ​កាន់តែ​ច្រើន​ដង​ទៅ​ធ្វើ​ឱ្យ​មានការ​រលាក​ពោះវៀន​ខ្នែង ដោយ​មិនដឹង​ខ្លួន ។ អ្នកជំងឺ​រលាក​ពោះវៀន​ខ្នែង​មាន​រោគ​សញ្ញា​ច្រើន​យ៉ាង​ដែល​អាច​ស្ដែង​ចេញ​មក​ខាងក្រៅ និង​អាច​ឱ្យ​អ្នកជំងឺ​ដឹង​បាន​តាម​រយៈ​អាការ​ផ្សេង​ៗ​ដែល​មាន​ដូច​ខាងក្រោម ៖

-​អ្នកជំងឺ​មាន​អាការ​ក្ដៅខ្លួន
-​ឈឺ​កន្លែង​កណ្ដៀតក្អម
-​ឈឺ​ចុងដង្ហើម
-​ចេះ​តែ​ចង់​ក្អួត
-​កន្ដ្រាក់​ត្រង់​ពោះវៀន​ខ្នែង និង​ក្រហាយ​ស្បែក
-​ឈឺ​ខ្លាំង​នៅ​ពេល​ដែល​សង្កត់​ត្រង់​ពោះវៀន​ខ្នែង​ផ្នែក​ខាងស្ដាំ​នៃ​ផ្ចិត ។

ចំពោះ​ការ​ព្យាបាល​ជំងឺ​នេះ គឺ​មាន​តែ​ការ​វះកាត់​មួយ​មុខ​គត់​ដែល​អាច​ជួយ​សង្គ្រោះ​អ្នកជំងឺ​ឱ្យ​រួច​ផុត​ពី​សេចក្ដីស្លាប់​បាន ។ ការ​វះកាត់​នោះ​មិនសូវ​ជា​ប្រឈម​មុខ​ទៅ​នឹង​គ្រោះ​ថ្នាក់​ប៉ុន្មាន​ទេ ហើយ​ឱកាស​ដែល​ទទួល​បាន​ជោគជ័យ​មាន​ភាគរយ​ច្រើន បើ​អ្នកជំងឺ​មក​កាន់​មន្ទីរពេទ្យ​ឱ្យទាន់​ពេលវេលា និង​សភាព​ជំងឺ​អាច​ជួយ​សង្គ្រោះ​បាន ។

ជំងឺ​រលាក​ពោះវៀន​ខ្នែង​នេះ បើ​កើត​មាន​ចំពោះ​អ្នកជំងឺ​ហើយ មាន​តែ​ធ្វើការ​វះកាត់​មួយ​មុខ​គត់ ទើប​អាច​ជួយ​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​បាន ។ ការ​វះកាត់​អាស្រ័យ​ទៅ​តាម​ទីកន្លែង​ដែល​មានការ​រលាក​ពោះវៀន​ខ្នែង និង​ធ្វើ​រោគវិនិច្ឆ័យ​យ៉ាង​ច្បាស់លាស់ ទើប​ឈាន​ទៅ​ដល់​ការ​វះកាត់​បាន ៕