ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងបើកដេប៉ាតឺម៉ង់វៀតណាមនៅកម្ពុជា សម្តេចតេជោ បញ្ជាក់ ថា«រឿងអីនាំគ្នាជ្រួលច្របល់? គ្មានអីខាតទេ មានតែចំណេញ»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​នេះ បាន​ធ្វើការ​បកស្រាយ​បន្ថែម​ពីលើ​ភាព​ចម្រូងចម្រាស់​នៃ​ការ​បើក​ដេ​ប៉ា​តឺ​ម៉​ង់​វៀតណាម​នៅ​កម្ពុជា ។ ដោយ​សម្តេច…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា​នេះ បាន​ធ្វើការ​បកស្រាយ​បន្ថែម​ពីលើ​ភាព​ចម្រូងចម្រាស់​នៃ​ការ​បើក​ដេ​ប៉ា​តឺ​ម៉​ង់​វៀតណាម​នៅ​កម្ពុជា ។

ដោយ​សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ថា ទោះបីជា​កន្លង​មក​មានការ​បកស្រាយ​របស់​ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រួច​ហើយ​ក្តី តែ​សម្តេច​នាយក​រដ្ឋមន្ត្រី សូម​បញ្ជាក់​បន្ថែម រឿង​បញ្ហា​នេះ ។ សម្តេច​តេ​ជោ បាន​ចោទសួរ​ថា ហេតុ​អ្វី​ត្រូវ​ជ្រួលច្របល់? បើក​ដេ​ប៉ា​តឺ​ម៉​ង់​វៀតណាម គ្មាន​អ្វី​ខាត​ទេ ព្រោះ​ផល​ចំណេញ គឺ​ខ្មែរ​យើង​អ្នក​ទទួល​បាន ។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ នា​ពិធី​ចែក​សញ្ញាបត្រ នា​ព្រឹក​ថ្ងៃ​អង្គារ ដល់​និស្សិត​របស់​សាកលវិទ្យាល័យ​អាស៊ី​-​អឺរ៉ុប ប្រមាណ ៣,០៧៥​នាក់ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ច្បាស់​ថា ការ​បើក​ដេ​ប៉ា​តឺ​ម៉​ង់​វៀតណាម​នៅ​កម្ពុជា វា​មាន​តែ​ចំណេញ វា​អត់​មានអី​ខាត​ទេ អ្នកឯង​ចេះ​បារាំង អង់គ្លេស ឬ​ភាសា​អ្វី​ក៏​ដោយ គឺ​អត់​មានអី​ខាត​ទេ ។ រឿង​អី​បានជា​នាំ​គ្នា​ជ្រួលច្របល់?» ។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ថា ដេ​ប៉ា​តឺ​ម៉​ង់​វៀតណាម មិន​យក​និស្សិត​វៀតណាម​មក​បង្រៀន​វៀតណាម​នៅ​ខ្មែរ​នោះ​ឡើយ ។ «​ផល​ចំណេញ គឺ​ខ្មែរ​យើង​ទេ ហេតុ​អ្វី​បាន​ថា ផល​ចំណេញ បើ​យើង​បាន​បណ្តុះបណ្តាល​នៅ​ទី​នេះ រួច​ហើយ​យើង​បញ្ជូន​ចេញ​ទៅ គឺ​ងាយស្រួល​ទាំង​កងទ័ព​ទាំង​នគរបាល ទាំង​ផ្នែក​ស៊ី​វិល​» ។ នេះ​ជា​ការ​បញ្ជាក់ ឥឡូវ​និស្សិត​កម្ពុជា​នៅ​វៀតណាម​មាន​ជាង​១០០០​នាក់ សូ​ម្បី​តែ​បេក្ខជន​ប្រឡង​ចម្រៀង Cambodian Idol ស៊ឹម ច័ន្ទពន្លឺ ក៏​ជា​អតីត​និស្សិត​រៀន​វេជ្ជបណ្ឌិត​នៅ​វៀតណាម​ផង​ដែរ ។

«​យើង​បង្កើត​ឱ្យ​និស្សិត​របស់​យើង​រៀន។ ហើយ​អ្នក​ណា ដែល​ចង់​រកស៊ី​ជាមួយ​វៀតណាម ដូច​ជា​អ្នក​នៅ​តាម​ព្រំដែន​ជាមួយ​វៀតណាម រកស៊ី​ទំនាក់ទំនង​ជាមួយនឹងខាង​វៀតណាម គេ​អាច​បញ្ជូន​មនុស្ស​មក​រៀន​ភាសា​វៀតណាម កូនចៅ​របស់​គេ រឿង​ហ្នឹង​មានអី​ខុស​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា «វាមានតែចំណេញ វាអត់មានអីខាតទេ។ អ្នកឯងចេះបារាំង ចេញអង់គ្លេស … ចេះភាសាអីក៏ដោយ គឺអត់មានអីខាតទេ ហើយរឿងអីបានជានាំគ្នាជ្រួលច្របល់ ថារៀនហ្នឹងវាបង្កើតទៅជាបញ្ហា កម្ពុជាក្រោមទី២ ហើយ។ នេះមិនមែនយកនិស្សិតវៀតណាមកបង្រៀន វៀតណាមនៅស្រុកខ្មែរឯណា។ វៀតណាម មុនពេលបញ្ជូននិសិ្សតគេមកស្រុកខ្មែរ គេក៏មានកន្លែងបង្រៀនភាសាខ្មែរនៅឯវៀតណាម មុនពេលដែលគេបញ្ជូនមករៀន។ ជប៉ុនដូចគ្នា ចិនដូចគ្នា មុនពេលដែលគេបញ្ជូននិស្សិតរបស់គេមកដល់កម្ពុជា គេក៏មានសាលាបណ្តុះបណ្តាលភាសាខ្មែរហើយស្រេច។ ហើយបើយើងចេះអាហ្នឹងទៅ វាអីទៅងាប់ វាមានតែចំណេញ»។

សម្តេចលើកឧទាហរណ៍ រវាងកញ្ចប់ទេសចរឆ្លងដែន ទៅថៃរៀនថៃ ទៅវៀតណាម រៀនភាសាវៀតណាមទៅ។ ជួនកាលវៀតណាមអត់ដឹងថាយើងចេញវៀតណាម ហើយនិយាយដើមយើង យើងនឹងដឹង។
សូមបញ្ជាក់ថា នៅកម្ពុជាសព្វថ្ងៃគឺមាន ដេប៉ាតឺម៉ង់ភាសាឡាវ ដេប៉ាតឺម៉ង់ភាសាថៃ ភាសាជប៉ុន ដេប៉ាតឺម៉ង់ភាសាកូរ៉េ ដេប៉ាតឺម៉ង់ភាសាចិន ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ