ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​អ្នកតា​ចិន​មាន​អាថ៌​កំបាំង​អ្វីខ្លះ ? (​ត​ចប់​)

7 ឆ្នាំ មុន

ចំពោះ​ក្បួន​ដង្ហែរ​អ្នកតា​នេះ មាន​ចំណុច​ច្រើន​ណាស់​ដែល​គួរ​ឱ្យ​អស់សំណើច សូ​ម្បី​ក្មេង​ខ្លះ​ដែល​ធ្លាប់​បាន​រៀន​ក្បួន​វិទ្យាសាស្ដ្រ ក៏​ពេបមាត់​ដាក់​ដែរ​, ព្រោះ​ត្រង់​ចំណុច​មួយ​ដែល​អ្នកតា​អង្គុយ​លើ​កៅអី​បន្លា គេ​សង្កេត​ឃើញ

ចំពោះ​ក្បួន​ដង្ហែរ​អ្នកតា​នេះ មាន​ចំណុច​ច្រើន​ណាស់​ដែល​គួរ​ឱ្យ​អស់សំណើច សូ​ម្បី​ក្មេង​ខ្លះ​ដែល​ធ្លាប់​បាន​រៀន​ក្បួន​វិទ្យាសាស្ដ្រ ក៏​ពេបមាត់​ដាក់​ដែរ​, ព្រោះ​ត្រង់​ចំណុច​មួយ​ដែល​អ្នកតា​អង្គុយ​លើ​កៅអី​បន្លា គេ​សង្កេត​ឃើញ​អ្នកតា​អង្គុយ​លើ​កៅអី​មួយ ដែល​សុទ្ធតែ​ចុង​ដែកគោល​ញឹក​ស្កះ មើលទៅ​គួរ​ឱ្យ​ព្រឺ​ដែរ ។

អ្នកតា​ហ៊ាន​អង្គុយ​លើ​ដែកគោល តើ​នេះ​ជា​ឫទ្ធានុភាព​អ្នកតា​ឬ ? ទេ ! ព្រោះ​តាម​ក្បួន​ថា​ម​សាស្ដ្រ ចុង​ដែក​ដ៏​ញឹក​ស្កះ​ដែល​ដោត​លើ​កៅអី​នោះ ពុំ​អាច​ចាក់​មុត​ដល់​សាច់​អ្នកតា​បាន​ឡើយ ដោយ​កម្លាំង​ទម្ងន់​នៃ​ខ្លួន​អ្នកតា​នោះ ពុំ​បាន​សង្កត់​ទៅ​លើ​ដែកគោល​ណាមួយ ដែល​អាច​ធ្វើ​ឱ្យ​ស្រុត​បាន​សោះ ។ គឺ​ទម្ងន់​ទាំង​អម្បាលម៉ាន​បាន​រាយ​ទៅ​លើ​ចុង​ដែកគោល​ទាំងអស់ ធ្វើ​ឱ្យ​ចុង​ដែកគោល នីមួយ​ៗ ត្រូវ​បាន​ទទួល​រង​នូវ​ទម្ងន់​យ៉ាង​ស្រាល​បំផុត ។ ប្រសិនបើ​ចង់ឱ្យ​ចុង​ដែកគោល​មុត លុះត្រាតែ​ដក​ដែកគោល​ចេញពី​កៅអី​ទាំងអស់ ទុក​តែ​ដែកគោល​មួយ​ដើមចំ​កណ្តាល ហើយ​សូម​ឱ្យ​អ្នកតា​នោះ​អង្គុយ​ពីលើ ធ្វើ​យ៉ាងនេះ​ប្រាកដជា​អ្នកតា​នោះ​លៀន​អណ្តាត​មិន​ខាន !

ក្រៅពី​នេះ​មានរឿង​ដោត​ថ្ពាល់​, អារ​អណ្តាត​, កាប់​ខ្នង​ជាដើម​… ទាំង​អស់នេះ​សុទ្ធតែ​ជា​ការ​សម្តែងឫទ្ធិ​ដើម្បី​ទាញ​ទឹកចិត្ត​អ្នក​ជំនឿ​ឱ្យ​ងប់​ង​ល់​ក្នុង​អបិយ​ជំនឿ​នេះ ដែល​ខុស​ពី​ព្រះពុទ្ធ​សាសនា​ថែម​មួយ​កម្រិត​ទៀត ។ រឿ​នេះ​គ្មាន​អ្វី​គួរ​ឱ្យ​ចម្លែក​សោះ ព្រោះ​គ្រាន់តែ​ដោត​ម្ជុល​មួយ​ធ្លុះ​ពី​ថ្ពាល់​ម្ខាង​ទៅ​ថ្ពាល់​ម្ខាង និង​ការ​អារ​អណ្តាត សើ​ៗ យ៉ាងនេះ​គ្មាន​បាន​ធ្វើ​ឱ្យ​រូប​អ្នកតា​នោះ​ចុកចាប​ប៉ុន្មាន​ឡើយ ខ្លាំង​ណាស់​ត្រឹម​ផ្សា​បន្តិចបន្តួច​ប៉ុណ្ណោះ​, ព្រោះ​ក្នុង​ការ​សិក្សា​គ្រូពេទ្យ​ម្យ៉ាង​នៅ​ប្រទេស​ជប៉ុន គេ​អាច​យក​ម្ជុល​ប្រវែង​ជិត​១​ម៉ែត្រ​ចាក់​ទម្លាយ​ពី​កញ្ចឹងក​រហូត​ទៅ​ដល់​គូទ​ក្រោម​ដោយ​គ្មាន​ឈឺចាប់​អ្វី​ប៉ុន្មាន​ឡើយ ។ ដូច្នេះ​បញ្ហា​នេះ​មិន​ត្រូវ​ឆ្ងល់​សោះ ។

ក្នុង​ល្បិច​កិច្ចកល​របស់​អ្នកតា​ទាំងអស់​ពិនិត្យ​ឃើញ​មាន​ល្បិច​ពីរ​យ៉ាង​ដែល​គួរ​ស្ញើប និង​គួរ​ឆ្ងល់ គឺ​អ្នកតា​ដើរ​លើ​រងើកភ្លើង និង​អ្នកតា​ងូត​ប្រេងដូង ដែល​កំពុង​ដាំ​ពុះ ។

ល្បិច​ពីរ​មុខ​នេះ​បើ​អ្នក ល្មម​ៗ មិន​បាន​គិត​វែង​ឆ្ងាយ​បែប​ចង់​ញញើត ហើយ​សុំ​ខ្លាច​តែ​ម្តង​។ ព្រោះ​រងើកភ្លើង​ធ្យូង​ក្រហម​រងាល ព្រមទាំង​ផ្ទុះ​ខ្ទាត​ផ្កាភ្លើង ផេះ​ៗ មើល​ពី​ក្រៅ​គួរ​ស្ញើប តែ​រូ​ប​អ្នកតា​ដែល​ពាក់​តែ​ទ្រនាប់ជើង​បន្តិច​សោះ ម្តេច​ក៏​ហ៊ា​ន​ដើរ​លើ​នោះ ? ម្យ៉ាងទៀត​ប្រេងដូង​ដែល​កំពុង​ពុះ គ្រុ​ក​ៗ មើល​ពី​ក្រៅ​ទៅ​គួរ​ខ្លាច តែ​បែរជា​អ្នកតា​នោះ​ដង​មក​ស្រោច​លើ​ខ្លួន​ធ្វើ​ព្រងើយ !

តើ​ល្បិច​ពីរ​មុខ​នេះ​មាន​បង្កប់​អាថ៌​កំបាំង​អ្វីខ្លះ ? បើ​ចង់​យល់​ការណ៍​ពិត​ក្នុង​រឿង​នេះ ត្រូវ​តែ​យើង​នាំ​គ្នា​ទៅ​រៀន​ក្បួន​វិទ្យាសាស្ត្រ​សិន គឺ​រៀន​អំពី​កម្តៅ​ក្នុង​ផ្នែក​រូបវិទ្យា រៀន​អំពី​ជាតិ​អំបិល​ក្នុង​ផ្នែក​ធាតុវិទ្យា (​គីមី​-​វិទ្យា​) និង​រៀន​អំពី​ជាតិ​ប្រេង មាន​ប្រេងដូង​, ប្រេងសណ្ដែក ប្រេង​រុក្ខជាតិ ផ្សេង​ៗ ក្នុង​ធាតុវិទ្យា ។ ល ។ ឱ្យ​ចេះ​ល្មម​យល់​បាន រួច​យើង​បែរមក​ពិនិត្យ​ល្បិច​ទាំងនេះ​តាម​ក្បួន​វិទ្យា​ស្ត្រ នោះ​យើង​នឹង​ស្រាវជ្រាវ​ឃើញ​ភា្ល​ម​ថា ជាតិ​អំបិល​អាច​ស្រូប​កម្តៅ​បាន ដូច្នេះ​ពេល​ដែល​អ្នកតា​ហៀបនឹង​លោត​ទៅ​ក្នុង​រងើកភ្លើង គេ​សង្កត​ឃើញ​មាន​អ្នកបម្រើ​ម្នាក់ ឬ​ពីរ​នាក់​យក​អំបិល​បាច​យ៉ាងច្រើន​សន្ធឹក​ទៅ​ក្នុង​រងើក​ទាំងនោះ ។ ការ​បាច​អំបិល​នេះ​ជាម​ធ្យោ​បាយ​បន្ថយកម្ដៅ​ម្យ៉ាង​យ៉ាង​សក្តិ​សិទ្ធិ ហើយ​លុះ​បង្អន់​កម្ដៅ​ទៅ អ្នកតា​ដែល​មាន​ទាំង​ទ្រនាប់ជើង​ជួយ​ខ្លះ​ផង អាច​លោត​ទៅ​លើ​រងើកភ្លើង​ចុះឡើង​ដោយ​គ្មាន​ញញើត ។ បើ​ចង់ឱ្យ​ភ្លើង​នោះ​បាន​បញ្ចេញ​ថាមពល​របស់​វា គេ​ត្រូវ​កុំ​បាច​អំបិល​ឱ្យ​សោះ ហើយ​ត្រូវ​បង្គាប់​ឱ្យ​អ្នកតា​នោះ​ឈរ​នឹង​មួយ​កន្លែង​ឱ្យ​បាន​យូរ​ប្រហែល​កន្លះ​ម៉ោ​ង បើ​អាច​ធ្វើ​យ៉ាងនេះ​បាន យើង​ជឿជាក់​ថា អ្នកតា​នោះ​ប្រាកដជា​ចូល​ពេទ្យ​ធំ​មិន​ខាន ។

រីឯ​រឿង​ងូត​ប្រេងដូង​ពុះ​នេះ យើង​បាន​ពិនិត្យ​ឃើញ​ថា ជាតិ​ប្រេងដូង (​ប្រេង​រុក្ខជាតិ​ផ្សេង​ៗ​ទៀត​ក៏​ដូច​គ្នា​) ប្រសិនបើ​ផ្សំ​នឹង​វត្ថុ​ធាតុគីមី​ម្យ៉ាង វា​អាច​បណ្តាល​ឱ្យ​ប្រេង​នោះ​ពុះ គ្រុ​ក​ៗ តែ​សីតុណ្ហភាព​ក្នុង​ប្រេងដូង​នោះ​នៅ​ដដែល គ្មាន​ក្តៅ​សោះ មើល​តាម​សភាព​ក្រៅ​ឃើញ​ថា ប្រេង​នោះ​ហាក់ដូចជា​ក្តៅ​រលេះរលួយ ។ ល ។

រូប​អ្នកតា​សម្តែងឫទ្ធិ​ទៅ​តាម​លំនាំ​រឿង​ប្រលោមលោក​នៃ​ប្រទេស​ចិន​ជំនាន់​ដើម ដែល​អ្នកនិពន្ធ​ប្រឌិត​ឡើង​តែ​ប៉ុណ្ណោះ ។ រីឯ​ឈ្មោះ​ទាំងនោះ​មាន ៖ ស៊ិ​យិ​ន​គ្រុយ​, ស៊ិតេ​ង​សាង​, តិច​ឆេ​ង​, ឡោ​ចា​, ទី​ប៉ូ​កាយ​, សួ​ចេ​ង​, ប៉ាវ​កុង​, អាំង​ហា​យី ជា​ឧទាហរណ៍​ស្រាប់ ។

អាស្រ័យ​ហេតុនេះ​ហើយ បានជា​អ្នកតា​អាច​បញ្ចេញ​បាន​នូវ​ល្បិច​កិច្ចកល​គ្រប់យ៉ាង សម្រាប់​បញ្ជាក់​គេឯង សម្រាប់​បញ្ឆោត​គេឯង​ឱ្យ​លង់​សតិ​, លែង​ជឿ​លើ​កម្លាំង​ខ្លួន​, អស់សង្ឃឹម​ក្នុង​អនាគត​ខ្លួន ៕