ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​សង្ស័យ​ជា​មេព្រៃក្លែងក្លាយ​ដែល​តែង​តែ​​ធ្វើ​ស៊ី​តាម​ដងផ្លូវក្នុងខេត្ត​កំពត

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មហាជន​មាន​ច​ម្ល​ល់​ថា តើ​បុគ្គល​រូប​នេះ​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឬ​គ្រាន់តែ​ជា​តៃកុង​រថយន្ត​ប៉ុណ្ណោះ? បានជា​ហ៊ាន​អួតខ្លួន​ថា ​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កាន់​៦​ខេត្ត ហើយ​តែងតែ​បាន​ធ្វើ​ស៊ី​គេ​សាហាវ​ម្ល៉េះ ដោយ​គ្រាន់តែ​រថយន្ត​សាំង​យ៉ុ​ង​ដឹក​ទ្វា​រ និង​គ្រោងទ្វា​រតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣…

ខេត្តកំពត ៖ មហាជន​មាន​ច​ម្ល​ល់​ថា តើ​បុគ្គល​រូប​នេះ​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឬ​គ្រាន់តែ​ជា​តៃកុង​រថយន្ត​ប៉ុណ្ណោះ? បានជា​ហ៊ាន​អួតខ្លួន​ថា ​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កាន់​៦​ខេត្ត ហើយ​តែងតែ​បាន​ធ្វើ​ស៊ី​គេ​សាហាវ​ម្ល៉េះ ដោយ​គ្រាន់តែ​រថយន្ត​សាំង​យ៉ុ​ង​ដឹក​ទ្វា​រ និង​គ្រោងទ្វា​រតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ឆ្ពោះមក​កាន់​ខេត្តតាកែវ ក៏​មាន​រថយន្ត​ប្រភេទ​ឡិចស៊ី​​៣៣០​ ពណ៌​ផ្សែង​បារី ដែល​មាន​គ្នា​៣​នាក់​ចុះ​ចាប់កៀប​ទារ​លុយ​ចំនួន​៩​លាន​រៀល ជា​ថ្នូរ​និង​ការ​ដោះ​​លែង​ទាំង​រថយន្ត​ និង​មនុស្ស​។

តាម​ការ​បញ្ជាក់​ពី​ជន​រង​គ្រោះ​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២២ មាន​មនុស្ស​៣​នាក់​ដែល​តាំងខ្លួន​ជា​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កៀបចាប់​រថយន្ត​ដឹក​ទ្វារ ​និង​គ្រោងទ្វា​រទាមទា​រលុយ​៩​លាន​រៀល ខ្លួន​ក៏​បាន​តេ​ទូរស័ព្ទ​រកប្រពន្ធ​ឲ្យ​ខ្ចី​លុយ​អ្នក​ជិតខាង​បាន​ចំនួន​៦​លាន​រៀល ​និង​បាន​ដាក់​ចូល​កុង​លេខ​0975515171 ទើប​ពួក​គេ​ដោះ​លែង​រថយន្ត​នៅ​ចំណុច​យ​ចំការពោត​យាយ​ម៉ៅផ្លូវជាតិ​លេខ​៣​។

មិនតែប៉ុណ្ណោះ​ ថែម​ទាំង​គំរាម​ថា​ មិន​ឲ្យ​គាត់ខ​ល​ទូរ​សព្ទ័​ផ្តេសផ្តាស់​ ឬ​ថត​សកម្មភាព​នានា​ប្រាប់​អ្នក​សារព័ត៌មាន​ឡើយ ​។ ករណី​នេះ​ដែរ ​មហាជនសុំ​ស្នើ​ទៅ​លោកនាយ​រង​អធិការ​ឈូង​សមុទ្រ​កាន់​៦​ខេត្ត ត្រួតពិនិត្យ​មើល​កូនចៅ​ក្រោម​ឱវាទ​ផង​កុំ​បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​ព្យុះ​ផ្គរ​ភ្លៀង​បាន​ស្រេច​តែ​ចិត្ត​ពេក មិន​ដូច្នោះ​ទេ ​រាស្ត្រ​រង​ទុក​ដោយ​ពួក​មន្ត្រី កន្ទេល​ធំ​បន្លំ​ដេក ក្បាល​ទំ​ពេក​បន្លំ​កោរ ពិសេស​ ស្នើ​ទៅ​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​មេត្តា​ជ្រាប​ និង​មាន​វិធាន​ការ​ផង ​៕

អត្ថបទសរសេរ ដោយ