ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា ឆ​ន ស្រី​ណេ​ត ត្រូវ​បាន​កំណត់​ចូលរួម​ការ​ប្រកួត នា​ប្រទេស​ម៉ា​ឡេ​ស៊ី​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ផ្លូវការ​ស្ថាប័ន CIM ឬ Cambodia International Modal បាន​សម្រេច​សម្លឹង​ឃើញ កញ្ញា​រំ​ដាប់​រង​ទី​១ ខ្មែរក្រោម ឆ​ន ស្រី​ណេ​ត ដែល​ប្រឡង​កម្មវិធី​បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០២០ អោយ​នារី​វ័យឆ្លាត​រូប​នេះ បាន​ចេញ​ទៅ​ប្រកួត

រាជធានី​ភ្នំពេញ ៖ ជា​ផ្លូវការ​ស្ថាប័ន CIM ឬ Cambodia International Modal បាន​សម្រេច​សម្លឹង​ឃើញ កញ្ញា​រំ​ដាប់​រង​ទី​១ ខ្មែរក្រោម ឆ​ន ស្រី​ណេ​ត ដែល​ប្រឡង​កម្មវិធី​បវរកញ្ញា​ចក្រ​វា​ឡ ឆ្នាំ​២០២០ អោយ​នារី​វ័យឆ្លាត​រូប​នេះ បាន​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។

នាង​មាន​គម្រោង​ចេញ​ទៅ​ប្រឡង​ជាមួយ​ស្រី​ស្អាត​ប្រទេស​ផ្សេង​ទៀត​ក្នុង​កម្មវិធី​កញ្ញាឯក​ទេសចរណ៍ អន្តរជាតិ​២០២២ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ ដំណឹង​ផ្លូវការ​នេះ ស្រី​ណេ​ត កំពុង​បន្ត​ខិតខំ​ពង្រឹងសមត្ថភាព​ខ្លួន​អោយ​ល្អ​ទៀត​។ បើ​ទោះបីជា​ទឹកដី​ត្រូវ​បាន​កាត់​ផ្តាច់ តែបើ​គិត​លើ​ចិត្ត និង​បេះដូង​វិញ ឃើញ​ថា​មិន​បាន​បំភ្លេច​ឡើយ​។

យ៉ាងណាមិញ ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម នៅ​តែ​រក្សា​ទម្រង់​វប្បធម៌​បុរាណ​ខ្មែរ មិន​អោយ​បាត់បង់ ហើយ​ផ្ចិត​ផ្ទ​ង់​បំផុត ណែនាំ​ដល់​កូនចៅ ជំនាន់​ក្រោយ​។ នេះ​ជា​ការ​នឹក​ស្មាន​មិន​ដល់ ហើយ​ក៏​ចូលរួម​លើកទឹកចិត្ត​ដល់​បងប្អូន​នៅ​ទីនោះ ដែល​ស្រឡាញ់​ការពារ​មរតក​ដូនតា​ពី​បុរាណកាល​។

ដំណឹង​ច្បាស់ការ ១០០% ស្ថិត​នៅ​ក្នុង​កា​ប្រកាស​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន Cambodia International Model ឆាប់​ៗ​នេះ ដែល​ស្រី​ណេ​ត ជាប់​ភារៈ​ធំ​ទៀត​ហើយ​។ ដូច​ដឹង​ហើយ ឆ​ន ស្រី​ណេ​ត បាន​ជាប់​លេខ​២ ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា ឆ្នាំ​២០២១​។ នាង​បាន​ធ្វើ​អោយ​គេ​ស្គាល់ ក្រោយ​ពេល​នាង​ចូល​ដល់​វគ្គ​សំខាន់ ហើយ​និយាយ​លើ​វេទិកា​ក្នុង​ពេល​នាង​ឈឺ​ប្រអប់ជើង និង​ត្រូវ​តស៊ូ​រើបម្រះ​ឡើង​វិញ​។

ស្រី​ណេ​តរមែង អះអាង​ថា ខ្មែរ​កម្ពុជា​ក្រោម​ក៏​ជា​ខ្មែរ​តែ​មួយ ។ ពួក​យើង​បាន​រៀនអក្សរ​ខ្មែរ​តាម​វត្ត​អារាម ព្យាយាម ចឹ​ង​ដឹង​ពី​អ្វី​ដែល​ជា​របស់​ខ្មែរ តាម​រយៈ​ចាស់ទុំ​។ នាង​សង្ឃឹមថានឹង​មិន​គិត​ថា អោយ​តែ​ខ្មែរក្រោម​ជា​ខ្មែរ​កាត់​វៀតណាម ។ តាំងពី ស្រី​ណេ​ត ជាប់​តំណែង​បវរកញ្ញា ខ្មែរ​កម្ពុជា​ក្រោម​ច្រើន​ណាស់ បាន​ពេញចិត្ត​នាង ហើយ​ស្រឡាញ់​អោយ​តម្លៃ​នាង ក្នុង​នាម​ជា​ស្ត្រី​ខ្មែរក្រោម ដែល​តស៊ូ ហើយ​បង្ហាញ​ភាព​ងើបឈរ​មិន​ចុះចាញ់​ឧបសគ្គ​។

តាម​ដំណឹង ស្រី​ណេ​ត នឹង​ឡើង​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​ខែតុលា​ខាង​មុខ​នេះ ហើយ​នាង​ព្យាយាម​រៀនសូត្រ​ការ​ប្រឡង​មួយ​នេះ​អោយ​ល្អ ទាំង​ការ​ដើរ ការ​ប្រើប្រាស់​ភាសា និង​ឥរិយាបថ​ផ្សេង​ៗ​។ អ្នកគាំទ្រ ជឿជាក់​ថា នាង​នឹង​ធ្វើ​បាន​ល្អ ព្រោះ ស្រី​ណេ​ត ជាប់​ឈ្មោះ​ជានា​រី​មិន​ចុះចាញ់​ឧបសគ្គ ហើយ​អំណត់​ក្នុង​ការងារ មិន​ដែល​ថា​ចង់​ដកថយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ