ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែ​ក​ទ្រហោយំស្តាយស្រណោះ​យ៉ាង​ខ្លាំង មិន​គួរ​ប្តី​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែ​ទ្រហោយំ និង​ស្តាយស្រណោះ​យ៉ាង​ខ្លាំង មិន​គួរ​ប្តី​របស់​ខ្លួន​គិត​ខ្លី​ធ្វើ​អត្តឃា.ត​ខ្លួនឯង​បែប​នេះ​សោះ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែ​ក​ទ្រហោយំ និង​ស្តាយស្រណោះ​យ៉ាង​ខ្លាំង មិន​គួរ​ប្តី​របស់​ខ្លួន​គិត​ខ្លី​ធ្វើ​អត្តឃាត​ខ្លួនឯង​បែប​នេះ​សោះ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្រុម​ទី​១ ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ចាន់ ហ្គ្រា​ន់​ណា អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​ស្ត្រី​ឈ្មោះ ចាន់ ម៉ៅ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ជា​បងស្រី​បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ប្អូនប្រុស​របស់​គាត់​បាន​ប្រើប្រាស់​គ្រឿងញៀន​រហូត​ញៀន​យ៉ាង​ខ្លាំង ។ កន្លង​មក​ក្រុម​គ្រួ​សារបាន​នាំ​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន ឱកាស​ខ្ញុំ រយៈពេល​៦​ខែ​ម្ដង​រួច​មក​ហើយ ទើបតែ​ចេញ​មក​វិញ​ក្នុង​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ ហើយ​ក្រោយមក​គេ​មិន​គិត​ការងារ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​នោះ​ទេ ទើបត្រូវ​បងប្អូន​នាំ​គ្នា​ស្ដីបន្ទោស​ខ្លះ​ៗ ដើម្បី​ឲ្យ​គេ​ខំប្រឹង​រកស៊ី តែ​មិន​នឹក​ស្មានថា ការ​ស្ដីបន្ទោស ណែនាំ​នោះ ធ្វើ​ឲ្យ​រូបគេ​តូចចិត្ត ខឹង​រហូត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​បែប​នេះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ប្អូនប្រុស​របស់​នាង​បាន​អង្គុយ​ស្រងេះស្រងោច​ម្នាក់ឯង​មិន​និយាយ​ស្ដី​សោះ មើលទៅ​ហាក់បីដូចជា​គ្មាន​ព្រលឹង​នៅ​ក្នុង​ខ្លួន​សូ​ម្បី​តែ​បន្តិច​ឡើយ លុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ប្អូនប្រុស​ចងក​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ទឹក​បាត់​ទៅ​ហើយ ធ្វើ​ឲ្យ​នាង​មានការ​ភ្ញាក់ផ្អើល និង​តក់ស្លុត​យ៉ាង​ខ្លាំង ចំណែក​អ្នក​ភូមិ​បាន​នាំ​គ្នារ​ត់ទៅ​មើល​ក្នុង​បំណង​ចង់​ជួយ​សង្គ្រោះ​ដែរ ប៉ុន្តែ​ហួសពេល​ទៅ​ហើយ ៕