ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹតតែ​ខ្លោចចិត្ត​​បន្ទាប់ពី​ដឹង​ប្រវត្តិ​បុរស​ដែល​ត្រូវ​ឡូ​រី​កិន​ស្លា.ប់​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​សរសៃប្រសាទ​ម្នាក់ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​យ៉ាង​អាណោច​អ​ធ័​ម​នៅ​តាម​ផ្លូវដែក ដោយសារ​តែ​ត្រូវ​ឡូ​រី​ដឹកឈើ​ពេល​យប់​កិន …

រាជធានី​ភ្នំពេញ ៖ បុរស​សរសៃប្រសាទ​ម្នាក់ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​នៅ​តាម​ផ្លូវដែក ដោយសារ​តែ​ត្រូវ​ឡូ​រី​ដឹកឈើ​ពេល​យប់​កិន ខណៈ​រូបគេ​ដេក​នៅ​លើ​កំណាត់​ផ្លូវដែក​នោះ ហើយ​សាកសព​ស្ថិត​ក្នុង​ស្ថានភាព​បែកក្បាល ដាច់​ដៃ និង​ដាច់​ប្រអប់ជើង ដោយឡែក​ឡូ​រី មិន​បាន​ស្ថិត​នៅ​ទីនោះ ឡើយ​គឺ​បាន​បើក​រត់គេច​ទៅ​បាត់​ស្រមោល​។

ហេតុការណ៍​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា នៅ​លើ​កំណាត់​ផ្លូវដែក​ខ្សែ ភ្នំពេញ​-​បាត់ដំបង ត្រង់​ចំណុច​ភូមិ​ស័ក្ដិ​ប្រយុទ្ធ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ​ឡេ​ង កុសល អាយុ​៣២​ឆ្នាំ មាន​ជំងឺ​ស​សៃ​ប្រសាទ​រយៈពេល​៨​ឆ្នាំ​មក​ហើយ និង​មាន​ទីលំនៅ​ក្នុងភូមិ​ទួល​លៀប សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ប្រភព​ពី​អ្នក​ភូមិ​ទួល​លៀប​ថា កាលពីមុន បុរស​ខាងលើ​គឺជា​មនុស្ស​ត្រឹមត្រូវម្នាក់ និង​រៀនសូត្រ​ពូកែ​ថែម​ទៀត​ផង ។ គាត់​ចេះ​និយាយ​ច្រើន​ភាសា ក្នុង​នោះ​មាន​ភាសា​អង់គ្លេស និង​ភាសា​ចិន ហើយ​ក្រោយមក​ប្រហែលជា​ដោយសារ​ការ​ខិត​ខំរៀន​ខ្លាំង​ពេក បាន​ក្លាយទៅជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ លែង​ប្រក្រតី​តែ​ម្ដង​។

បន្ទាប់​ពី​មាន​ជំងឺ​នោះ​មក ជន​រង​គ្រោះ​តែងតែ​ដើរ​ចេញពីផ្ទះ​បាត់​ៗ ហើយ​គេង​នៅ​ក្រៅ​ផ្ទះ​រហូត ចំណែក​ក្រុម​គ្រួសារ​បាន​តាម​រក​គ្រប់ពេល ជួនកាល​បាន​រក​ឃើញ​និង​ហៅ​ឲ្យ ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ពេល​ខ្លះ​តាម​រក​មិនឃើញ ក៏​បណ្ដោយ​ឲ្យ​ដេក​តាម​ព្រៃ​និង​តាម​វាល​តាម​យថាកម្ម ។

ប្រភព​ដដែល​បន្ត​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ គេ​ឧស្សាហ៍​ឃើញ​បុរស​នោះ​ដេក​នៅ​តាម​ចិញ្ចើម ផ្លូវដែក ត្រង់​ចំណុច​ខាងលើ ហើយ​ក្រុម​គ្រួសារ​ទៅ​តាម​ហៅ រូបគេ​មិន​ព្រមទៅ​ផ្ទះ​នោះ​ឡើយ ចំណែក​ផ្លូវដែក​នោះ មិន​ទាន់​មាន​រថភ្លើង​ធ្វើ​ចរាចរ​នៅឡើយ​ទេ គឺ​មាន​តែ​ឡូ​រី​ដឹក​បើកបរ​ឆ្លងកាត់​ទៅ​មក​ពេល​យប់​ជា​រៀងរាល់ថ្ងៃ​។

ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​២២ មក​រា មិន​មាន​នរណា​ម្នាក់​បានដឹង​ថា យ៉ាងម៉េច​នោះ​ទេ ប៉ុន្តែ​សង្ស័យ​ថា បុរស​នោះ​ដេក​នៅ​កណ្ដាល​ផ្លូវដែក ហើយ​នៅ​វេលា​ម៉ោង​ប្រហែល​៩​យប់ ក៏​មាន​ឡូ​រី​ដឹកឈើ​២ ទៅ​៣​គ្រឿង​បាន​បើក​ឆ្លងកាត់​ទីនោះ យក​ឈើ​ទៅ​លក់​នៅ​ភ្នំពេញ និង​សង្ស័យ​ថា ត្រូវ​ឡូ​រី​ទាំងនោះ​បើក​កិន បណ្ដាល​ឲ្យ​ស្លាប់​បែប​នេះ​តែ​ម្ដង បន្ទាប់​មក​ឡូ​រី​បាន​បើក​ទៅ​បាត់​ស្រមោល​។

លុះ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា មាន​អ្នក​ភូមិ​ធ្វើ​ដំណើរ​កាត់​តាម​នោះ បាន​ប្រទះ​ឃើញ​សាកសព ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ និង​ផ្ដល់​ដំណឹង​ទៅ​ក្រុម​គ្រួសារ ព្រមទាំង​ប្ដឹង​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​សាកសព​ត្រូវ​បាន​ក្រុម គ្រ​សារ​នាំ​យក​ទៅ​តម្កល់​ធ្វើបុណ្យ នៅ​ឈាបនដ្ឋាន​វត្ត​អង្គ​បឹង​ចក សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៕