ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេច​គិត​ថា​កូន​មក​តាម លុះ​នឹកឃើញ​ហួសពេល​ទៅ​ហើយ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ពិតជា​រឿង​អាណោចអាធ័ម​ណាស់ ដែល​កូនប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់ ខណៈ​ទៅ​តាម​បង់សំណាញ់​ជាមួយ​ឪពុក​ក្នុង​ទឹកអូរ ស្រាប់តែ​ត្រូវ​លង់ទឹក​បណ្តាល​ឱ្យ​ …

ខេត្តបាត់ដំបង ៖ ពិតជា​រឿង​អាណោចអាធ័ម​ណាស់ ដែល​កូនប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់ ខណៈ​ទៅ​តាម​បង់សំណាញ់​ជាមួយ​ឪពុក​ក្នុង​ទឹកអូរ ស្រាប់តែ​ត្រូវ​លង់ទឹក​បណ្តាល​ឱ្យ​ស្លាប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២២ មក​រា ស្ថិត​ត្រង់​ចំណុច​អូរ​មុខ​៤ ក្នុងភូមិ​ប៊ូ​រុន ឃុំ​ត្រែង ស្រុក​រតន​:​មណ្ឌល ។

យោង​តាម​សេចក្ដី​រាយ​ការ​ណី​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​ខាងលើ​ឈ្មោះ​ឯម រ៉ា​វុ​ធ អាយុ​៨​ឆ្នាំ និង​ឪពុក​ឈ្មោះ​កែវ រ៉ា​វី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

សេចក្ដីរាយការណ៍​ដដែល​បន្ត​ថា ក្មេង​ប្រុស​នោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ក្នុង​អូរ​ត្រង់​ចំនុច​ខាងលើ ពេល​ទៅ​តាម​ឪពុក​របស់​ខ្លួន ដែល​នាំ​ទៅ​បង់សំណាញ់​តាម​ដងអូរ ។ ក្មេង​ប្រុស​ឈ្មោះ​ឯម រ៉ា​វុ​ធ នេះ បាន​ទៅ​តាម​ឪពុក​ខ្លួន​ដើរ​បង់សំណាញ់​នៅ​ក្នុង​អូរ​ត្រង់​ចំណុច​ខាងលើ តែ​ពេល​នោះ​កូនប្រុស​គាត់​បាន​ចុះ​ហែល​ទឹក​លេង ខណ​:​ឪពុក​កំពុង​បង់សំណាញ់ ។

ខណ​៖​នោះ ឪពុក​មិន​បានដឹង​ថា កូន​លង់ទឹក​ភ្លាម​ៗ​ទេ លុះ​បន្តិច​ក្រោយមក​ទើប​ដឹង​ថា បាត់​កូន​.. ដើរ​ក​មិនឃើញ ហើយ​នៅ​ពេល​ចុះ​រាវ​ក្នុង​ទឹក​ទើប​ប្រទះ​ឃើញ​សាកសព​កូនប្រុស ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​សែន​រន្ធត់​បំផុត ។ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​សួរនាំ​ក្រុម​គ្រួសារ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​កើត​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​នោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​អូរ​មែន ពេល​ទៅ​តាម​ឪពុក​បង់សំណាញ់​ ។