ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​សង្ឃ៣អង្គរាំ​ក្នុងក្លិប «​អេស អេ​ច ផា​ឡេ​ស​»…

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​សន្តិសុខ​ក្លិប​មួយ​កន្លែង​ឈ្មោះ «​អេស អេ​ច ផា​ឡេ​ស​» ដែល​មាន​ទីតាំង​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ចាប់​ឃាត់​លោកសង្ឃ​៣​អង្គ ដែល​បាន​ដោះ​ស្បង់​ចីវរ ចេញ បន្លំ​ខ្លួន​ចូល​រាំ​ក្នុង​ក្លិប​កម្សាន្ត​ខាងលើ ។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ មក​រា ២០១៧ ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​មួយ​យប់ ព្រឹក​ឡើង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្ត​បាន​ប្រគល់​លោកសង្ឃ​៣​អង្គ​នេះ ទៅ​មន្ទីរ​ធម្មការ ដើម្បី​ចាត់ការ​តាម​និ​តិ​វី​ធី​។                                                                                                                                                       

លោកសង្ឃ​ទាំង​៣​នាក់ ១-​ឈ្មោះ​ណៃ ចាន់​ណា អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​អណ្តែត ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច ២-​ឈ្មោះ​ខន វិសាល អាយុ​១៧​ឆ្នាំ និង​៣-​ឈ្មោះ​ម៉ាក់ សុ​មិត្ត អាយុ​១៦​ឆ្នាំ ទាំង​ពីរ​នាក់​មាន​ទីលំនៅ ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌ បួស​នៅ​ក្នុង​វត្ត​សង្វរ​រង្សី ហៅ​វត្ត «​សំរោង​ធំ​» ក្នុងភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ។

លោក​ប្រធាន​មន្ទីរ​ធម្មការ​បន្ត​ថា មុន​ពេល​មានការ​ចាប់ខ្លួន សង្ឃ​៣​អង្គ​បាន​លួច​ដោះ​ស្បង់​ជីវរ​ចេញ​ដោយ​ទុក​ក្នុង​វត្ត ហើយ​បាន​លួច​ចេញពី​វត្ត​មក​ចូល​រាំ​នៅ​ក្លឹ​ប​កំសាន្ត​ក្នុង​ក្រុង​កំពង់ឆ្នាំង ។ ចៃដន្យ​យប់​នោះ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ហើយ​បាន​ចាប់​ឃាត់ខ្លួន​សង្ឃ​ទាំង​៣​នាក់​ខាងលើ បន្ទាប់​ពី​បក្សពួក​មួយ​ចំនួន​ទៀត​បាន​រត់គេច​ខ្លួន ដោយ​សង្ស័យ​ថា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ។