ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​​​ជួបជុំ​លោកតាៗព្រឹទ្ធាចារ្យ​​ចាប៉ី​​ដង​​​​​វែង​​​នៅឯ​…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អ្នកចម្រៀង​ចាប៉ី​ដង​វែង​ ដែល​នឹង​ជួបជុំ​គ្នា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២១​ មករា ខាងមុង​នេះ ដែល​​មាន​​ដូច​ជា​​លោកតា គង់ ណៃ, លោកតា​ប្រាជ្ញ ឈួ​ន, លោកតា​ស្មៀន​ប៉េ ​(ឬ​តា​ពូថៅ​ដៃ), លោកតា​សួន ​សាន និង​អ្នកចម្រៀង​ចាប៉ី​ដង​វែង ​មក​ពី​ខេត្ត​ស្វាយរៀង​ផងដែរ ដែល​ពួក​គាត់​​​ជួបជុំ​សំ​ណះ​សំ​ណា​ល​ និង​ទទួលទាន​អាហារ​រួម​គ្នា ​ស្ថិត​​ក្នុង​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​

រាជធានីភ្នំពេញ ៖ អ្នកចម្រៀង​ចាប៉ី​ដង​វែង​ ដែល​នឹង​ជួបជុំ​គ្នា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២១​ មករា ខាងមុង​នេះ ដែល​​មាន​​ដូច​ជា​​លោកតា គង់ ណៃ, លោកតា​ប្រាជ្ញ ឈួ​ន, លោកតា​ស្មៀន​ប៉េ ​(ឬ​តា​ពូថៅ​ដៃ), លោកតា​សួន ​សាន និង​អ្នកចម្រៀង​ចាប៉ី​ដង​វែង ​មក​ពី​ខេត្ត​ស្វាយរៀង​ផងដែរ ដែល​ពួក​គាត់​​​ជួបជុំ​សំ​ណះ​សំ​ណា​ល​ និង​ទទួលទាន​អាហារ​រួម​គ្នា ​ស្ថិត​​ក្នុង​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​ជា​ទឹកដី​កំណើត​ និង​ទីកន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​របស់​លោកតា​ប្រាជ្ញ ឈួ​ន ផ្ទាល់​ ​។

ការ​ប្រកាស​ជួយ​ដល់​អ្នកចម្រៀង​ចាប៉ី​ដង​វែង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​តារាចម្រៀងសន វិ​ជ្ជ​បុត្រ ​បាន​មើលឃើញ​ពី​ទុក្ខ​លំបាក​​​របស់​អ្នក​ចាប៉ី​ដង​វែង​ ដែល​មាន​វ័យ​កាន់តែ​ជរា និង​ជីវភាព​ខ្វះមុខខ្វះក្រោយ​ ។

លោក​បញ្ជាក់​​ថា លោក​បាន​​ទំនាក់ទំនង​ទៅ​កាន់​អ្នកចម្រៀង​ចាប៉ី​ដង​វែង​ទាំង​៥​រូប​ និង​បាន​​ប្រមូល​ពួក​គាត់​ឱ្យ​​ជួបជុំ​គ្នា​នៅ​ភ្នំពេញ​និង​​ចេញដំណើរ​ទៅ​កាន់​លំនៅឋាន​​របស់​លោកតា​ប្រាជ្ញ ឈួ​ន​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ មករា ​តាម​រថយន្ត​មួយ​គ្រឿង ​រួម​គ្នា​ជាមួយ​សិល្ប​ករ​មួយ​ចំនួន​ផង​ដែរ​ ។ ​

កម្ម​វី​ធី​នេះ ​ក៏​ជា​ការ​លើកទឹកចិត្ត​ជំរុញ​ឱ្យ​មានការ​លើក​ស្ទួយ ​និង​គាំទ្រ​បន្ថែម​ពី​សំណាក់​មហាជន​ ចំពោះ​សិល្បៈ​ចាប៉ី​ដង​វែង​ ដែល​ទើប​នឹង​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ កាលពី​ពេល​ថ្មី​ៗ​នេះ ​។ លោក​បន្ត​ថា អំណោយ​ដែល​លោក​ប្រគល់​ជូន​នៅ​ពេល​នេះ​ គឺជា​ថវិកា​របស់​លោក​ផ្ទាល់ ដែល​សប្បុរសជន​មួយ​ចំនួន​ជួយ​ដល់​រូប​លោក ​ហើយ​លោក​ចង់​ធ្វើបុណ្យ​បន្ត​ទៀត ក្រៅពី​នេះ​ក៏​មានការ​រួម​គ្នា​ជាមួយ​សិល្បករ និង​សប្បុរសជន​មួយ​ចំនួន​ទៀត ​ដូច​ជា​កញ្ញា វី រី​យ៉ា តារា​សម្តែង ថៅកែ​ហាង វី​យ៉ា សាឡ​ន​, តារា​សម្តែង​កញ្ញា សួង សុខ​សា​រ៉ា​នី​ត​, តារាចម្រៀង អេ​ន​ណា និង​អេ​មី​, អ្នកស្រី ជេ​នី រ័​ត្ន ប្រធាន​ផ្នែក​ទីផ្សារ ក្រុមហ៊ុន​សុគន្ធ​វឌ្ឍនៈ
​ត្រេ​ឌី​ង​, អ​តី​តារា​សម្តែង​កញ្ញា ថា​ច់ ផល្លា​, លោក ស្រី Linny Jay Jay CH រស់នៅ​ប្រទេស​អូស្ត្រាលី និង​សប្បុរសជន​មួយ​ចំនួន​ទៀត។

លោក​ថា ព្រឹទ្ធាចារ្យ និង​សិល្បករ​ចាប៉ី​ដង​វែង​ នឹង​ទទួល​បាន​ថវិកា​សរុប​ម្នាក់​ៗ​យ៉ាងតិច​១០០​ដុល្លារ​អា​មេ​រិ​ក រួម​ជាមួយនឹង​គ្រឿង​ឧបភោគ-បរិភោគ​មួយ​ចំនួន​ទៀត ។  ទោះជា​អ្វី​ដែល​លោក​និង​សប្បុរសជន​រួម​គ្នា​ជួយ​នៅ​ពេល​នេះ​ មិន​ទាន់​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​សិល្បករ​ទាំងអស់​ក្តី ប៉ុន្តែ​នេះ​គឺជា​ទឹកចិត្ត​ដែល​លោក​និង​សប្បុរសជន​មាន​ ។ លោក​ក៏​រំពឹង​ដែរ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​និង​ជួយ​គាំទ្រ​លើកទឹកចិត្ត​បន្ត​ដល់​សិល្បៈ ក៏​ដូច​ជា​សិល្បករ​ផ្នែក​ចាប៉ី​ដង​វែង​។