ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​8​នាក់​មានទ្រព្យ​ស្មើ​ទ្រព្យ​ជន​ក្រីក្រ​ពាក់កណ្តាល​ផែនដី

7 ឆ្នាំ មុន

អង្គការ​ដើម្បី​សប្បុរសធម៌​អុក​ហ្វា​ម (Ox fam) របស់​អង់គ្លេស​បាន​បង្ហាញ​របាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ មក​រា ២០១៧ ថា មហាសេដ្ឋី​៨​នាក់ មានទ្រព្យ​សម្បត្តិ​រួម​គ្នា​ស្មើនឹង​ទ្រព្យ​ប្រជាជន​ក្រីក្រ​ប្រហែល​ពាក់កណ្តាល​

អង្គការ​ដើម្បី​សប្បុរសធម៌​អុក​ហ្វា​ម (Ox fam) របស់​អង់គ្លេស​បាន​បង្ហាញ​របាយការណ៍​កាលពី​ថ្ងៃ​ទី​១៦ មក​រា ២០១៧ ថា មហាសេដ្ឋី​៨​នាក់ មានទ្រព្យ​សម្បត្តិ​រួម​គ្នា​ស្មើនឹង​ទ្រព្យ​ប្រជាជន​ក្រីក្រ​ប្រហែល​ពាក់កណ្តាល​នៅ​លើ​ពិភពលោក ។ ត្រង់​ចំណុច​នេះ​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​មិន​ស្មើភាព​ផ្នែក​ចំណូល ។

លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់ «​អុក​ហ្វា​ម​» បង្ហាញ​ឱ្យ​ដឹង​មុន​កិច្ចប្រជុំ «World Economic Forum» ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ដា​វ៉ូស បញ្ជាក់​ថា ប្រជាជន​ក្រីក្រ​បំផុត​មាន​ចំនួន​៣៦០០​លាន​នាក់​នៅ​លើ​ពិភពលោក​មាន​ទ្រព្យសម្បតិ្ត​រួម​គ្នា​ស្មើនឹង​អ្នកជំនួញ​ជនជាតិ​អា​មេ​រិ​ក​៦​នាក់ អេ​ស្ប៉ា​ញ​ម្នាក់ និង​ម៉ិ​ក​ស៊ិ​ក​ម្នាក់ ។

បុគ្គល​ទាំងនោះ​បាន​ជាប់​ចំណាត់ថ្នាក់​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​តាម​ការ​វាយតម្លៃ​របស់​ទស្សនាវដ្តី «Forbes» រួម​មាន​លោក​ប៊ី​ល​ហ្គេ​ត លោក​ម៉ាក សាក់​ឃ័​រ​ប៊ើ​ក អ្នក​បង្កើត​ហ្វេ​ស​ប៊ុ​ក និង​លោក​ជេ​ហ្វ បេ​ហ្សូ​ស អ្នក​បង្កើត​វេ​ប​សាយ​អា​ម៉ា​ហ្សូ​ន ។

ការ​មិន​ស្មើភាព​នៃ​ចំណូល​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​បណ្តា​មេដឹកនាំ​ប្រទេស និង​អ្នកជំនួញ​ទៅ​ទូ​ទាំង​ពិភពលោក​ប្រហែល​៣.០០០​នាក់​នឹង​ចូលរួម​ប្រជុំ «World Economic Forum» នៅ​ក្រុង​ដា​វ៉ូស ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២០ មក​រា ២០១៧ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ «​អុក​ហ្វា​ម​» អំពាវនាវ​ដល់​រដ្ឋាភិបាល​នៅ​ទូ​ទាំង​ពិភពលោក​ត្រូវ​ទារពន្ធ​ខ្ពស់​ពី «បុគ្គល​មានទ្រព្យ​ស្តុកស្តម្ភ និង​ក្រុមហ៊ុន ធំ​ៗ»៕