ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហើន​ណាស់ ! ឆ្កឹះ​ទូដែក​«​អម្រឹត​»​ប្រមូល​យក​លុយ​ទាំងអស់

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ បន្ទាប់​ពី​បុរស​រូប​នោះ​ …

ខេត្តកណ្ដាល ៖ បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ចូល​ទៅ​លួច​ក្នុង​ទូដែក​របស់​ក្រុមហ៊ុន​អស់ ។

មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ូ សា​រ៉ា​វុ​ធ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ស្រុក​កំណើត​ភូមិ​បារាយណ៍​កើត ឃុំ​បារាយណ៍ ស្រុក​ព្រៃវែង ខេត្តព្រៃវែង មុខរបរ បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ជា សុភា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កោះ ឃុំ​ឧក​ញ្ញា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជា​ប្រធាន​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ស្រុក​កណ្តាលស្ទឹង ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​វេលា​ម៉ោង​៦ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ជួល​ស្នាក់​នៅ​នៅ​ភូមិ​អង្គ សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជ​ភ្នំពេញ មក​ចំណុច​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត ស្ថិត​នៅ​ភូមិ​ស្វាយមីង ឃុំ​បារគូ ស្រុក​កណ្តាល ស្ទឹង​ខេត្តកណ្តាល ហើយ​បាន​សុំ​សន្តិសុខ​ចូល​ទៅ​ខាងក្នុង​ថា​ទៅ​យក​ឯកសារ ហើយ​សន្តិសុខ​ក៏​បាន​អនុញ្ញាត​ឲ្យ​ជនសង្ស័យ​ចូល ។ ពេល​ចូល​ទៅ​ក្នុង ជនសង្ស័យ​ក៏​ឡើង​ទៅ​កន្លែង​ទូដែក​ដាក់​លុយ យក​ដែក​មូល​ចុង​ស្រួច​ឆ្កឹះ​សោ​ទូដែក​ហើយ​ប្រមូល​លុយ​នៅ​ក្នុង​ទូដែក​ជាង​១៤​លាន​រៀល​និង​៦០២៥​ដុល្លារ រួច​ចេញ​ទៅ​វិញ​បាត់​ទៅ ។

នគរបាល​ស្រុក​កណ្ដាលស្ទឹង​បញ្ជាក់​ថា បន្ទាប់​ពី​លួច​លុយ​បាន​ហើយ ជនសង្ស័យ​បាន​យក​លុយ​ទាំងនោះ​ទៅ​ដើរ​ស៊ីចាយ និង​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ចាញ់​អស់ ចំណែក​លុយ​ដែល​ជនសង្ស័យ​ប្រមូល​បាន​ពី​អតិថិជន ជាង​៤​លាន​រៀល​ក៏​ជនសង្ស័យ​ពុំ​បាន​បង្វិល​ចូល​ក្រុមហ៊ុន​ដែរ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​កសាង​សំណុំរឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕