ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ដោយឃា.ត.ក.ម្ម​បង្វិលថាស្លា.ប់​ដោយ​ចរា​ចរណ៍…​ចាប់ជន​សង្ស័យ​ដោះ​លែង​វិញ​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​មួយ​រូប​ដែល​បាន​ស្លា​.​ប់ និង​សាក្សី​ដែល​នៅរ​ស់បាន​ស្វែងរក​ការ​ជួយ​អន្តរាគមន៍ ថ្វី​ដ្បិតតែ​រឿងរ៉ាវ​ដែល​កើតឡើង​ជាក់ស្ដែង​ខុស​ពី​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​រាយការណ៍​ជូន​ថ្នាក់លើ​។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី 16 សីហា យុវជន​រង​គ្រោះ​មួយ​រូប​ឈ្មោះ​ជឿន អិន​ឈី​អាយុ​18​ឆ្នាំ…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​មួយ​រូប​ដែល​បាន​ស្លា​.​ប់ និង​សាក្សី​ដែល​នៅរ​ស់បាន​ស្វែងរក​ការ​ជួយ​អន្តរាគមន៍ ថ្វី​ដ្បិតតែ​រឿងរ៉ាវ​ដែល​កើតឡើង​ជាក់ស្ដែង​ខុស​ពី​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​រាយការណ៍​ជូន​ថ្នាក់លើ​។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី 16 សីហា យុវជន​រង​គ្រោះ​មួយ​រូប​ឈ្មោះ​ជឿន អិន​ឈី​អាយុ​18​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ឃ្លោក ឃុំ​ព្រះ​ខែ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ជា​អ្នកបម្រើ​ការ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង នៅ​ភូមិ​បឹង​ព័ទ្ធ ឃុំ​ស្ដុក​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជាមួយ​មិត្ត​ភ​ក្កិ​ដែល​ស្លា​.​ប់​ឈ្មោះ​សុខ ចំរើន ហៅ​ភា​រះ អាយុ 16 ឆ្នាំ មានផ្ទះ​នៅ​ជិត​កន្លែង​ចិញ្ចឹម​ជ្រូក​តែ​
ម្ដង​។

ជន​រង​គ្រោះ​បន្ត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​14 សីហា ឆ្នាំ​2022 រូប​ខ្លួន​នឹង​មិត្ត​ភ​ក្កិ​ដែល​ស្លា​.​ប់ (​សុខ ចំរើន​) បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​លេង​ម្តាយ​របស់​ខ្លួន​នៅ​ភូមិ​ឃ្លោក រហូត​ដល់​យប់​ជ្រៅ​បន្តិច ទើប​នាំ​គ្នា​ជិះ
ម៉ូតូ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​កន្លែងធ្វើការ​វិញ ពេល​ជិះ​មក​ដល់​ផ្លូវបំបែក​ផ្សារ​ស្លាប​លែង​មាន​ឡាន​តូ​ពិសេស​ណ្តោ​ង​គ្នា​កាត់​ផ្លូវ ពេល​នោះ​ខ្លួន​ក៏​បាន​និយាយ​ទៅ​កាន់​អ្នក​ឡាន​ថា ពូ​សុំ​ឲ្យ​ខ្ញុំ​ទៅ​បន្តិច​បាន​ទេ​ខ្ញុំ​ប្រញាប់​ទៅ​កន្លែងធ្វើការ ។

ស្រប​ពេល​នោះ​ដែរ ក៏​ប្រទះ​ឃើញ​មនុស្ស​មួយ​ក្រុម មាន​គ្នា​បួន​នាក់​ជិះ​ម៉ូតូ 2 គ្រឿង​អ្វី​ដែល​ខ្លួន​ចំណាំ​គឺ​ពីរ​នាក់​ជិះ​ម៉ូតូ​សេ​125 អត់​ស្លាក​លេខ​នៅ​លើ​ទ្រូង​មាន​ស្នាម​សាក់​ផ្នែក​ខាងឆ្វេង​បាន​តាម​សម្លឹង​មើល​មុខ​ពួក​ខ្លួន តែ​ខ្លួន​មិន​បាន​តបត​អ្វី​នោះ​ទេ គិតតែ​នាំ​គ្នា​ជិះ​ម៉ូតូ​ហួស​មក​ដល់​ភូមិ​ព្រៃ​ក​ញ្ចា​ន់​ឃុំ​ភា​រី​មាន​ជ័យ ស្រាប់តែ​មិត្តភក្តិ​របស់​ខ្លួន​ឈ្មោះ​សុខ ចំរើន ហៅ​ភារៈ បាន​ប្រាប់​មក​ខ្លួន​ថា «​អញ​ត្រូវ​គេ​កា​.​ប់​ហើយ​» ។ បន្ទាប់​មក​សុខ​ចំ រើ​ន ក៏​ទ្រោប​មក​លើ​ខ្លួន​ភ្លាម​នោះ ដោយ​ទ្រ​នឹង​ទម្ងន់​របស់​សុខ ចំរើន មិន​បាន ក៏​រេ​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​របស់​ស្ត្រី​មួយ​រូប​បណ្ដាល​ឲ្យ​ដួល​ទាំងអស់​គ្នា​តែ​ម្ដង​។

ពេល​នោះ ក្រុម​ជន​បង្ក​ត្រូវ​បាន​អ្នក​នៅ​ជិត​កន្លែង​កើតហេតុ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល ។ ចំណែក​មិត្ត​របស់​ខ្លួន​ឈ្មោះ​សុខ​ចំរើន ហៅ​ភារ​: មិនដឹង​ថា​យ៉ាងណា​នោះ​ទេ ព្រោះ​ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។ អ្នកស្រី​សាន យ៉ុ​ន អាយុ​45​ឆ្នាំ ជា​ម្ដាយ​របស់​ជន​រង​គ្រោះ​សុខ ចំរើន ហៅ​ភារ​: បាន​រៀបរាប់​ថា «​អ្នកស្រី​បានដឹង​រឿង​នេះ​តាម​រយៈ​ឈ្មោះ​ជឿន អុ​ិ​ន​ឈី ជា​មិត្ត​ភ​ក្កិ​កូន​អ្នកស្រី​បាន​ប្រាប់​ថា កូន​គាត់​ស្លា​.​ប់​មិនមែន​បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ គឺ​ស្លា​.​ប់​ដោយសារ​ក្មេង​ស្ទាវ​ដេញ​កាប់​។ ក្នុង​នាម ជា​ម្តាយ​សូម​សំណូមពរ​ដល់​សមត្ថកិច្ច​សូម​ជួយ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​ឃាតកម្ម​មក​លើ​កូន​អ្នកស្រី​នេះ​ផង​»​។

រីឯ​អ្នកស្រី​អេ​ង វ៉ា​ន់​ណា អាយុ 52​ឆ្នាំ ត្រូវជា​អ៊ំ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ជឿន អិន​ឈី​ក៏ បាន​រៀបរាប់​និង​អះអាង​ថា «​មុន​ពេល​កើតហេតុ គឺ​ក្មួយ​របស់​គាត់​ពិតជា​បាន​មក​លេង​ម្ដាយ​នៅ​ភូមិ​ឃ្លោក​ពិត​ប្រាកដ​មែន​ដល់​ពេល​ត្រឡប់​ទៅ​វិញ​ក៏​មានរឿង​បែប​នេះ​តែ​ម្តង​។ ក្រោយ​ចេញពី​ពេទ្យ​ក្មួយ​គាត់​បាន​ប្រាប់​ទៀត​ថា មុន​ពេល​កើតហេតុ គឺ​មាន​ម៉ូតូ​ក្មេង​ស្ទាវ​មួយ​ក្រុម​បើក​ដេញ​ពីក្រោយ​ស៊ី​ផ្លេ​រ​ផង​បើកភ្លើង​ហ្វា​ដេញ​ពីក្រោយ​ផង​។ តាម​ការ​រៀបរាប់​របស់​ក្មួយ​គាត់​ប្រាប់​គឺ​អ្នក​ជិះ​ខាងក្រោយ​(​ស​.​ព​សុខ​ចំរើន​)​បាន​ប្រាប់​ថា អញ​ត្រូវ​គេ​កាប់​ហើយ​ពេល​នោះ​ក៏​ទ្រេត​ខ្លួន​មក​លើ​ស្មា​ប៉ះ​ដៃ ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ក៏​ដួល​តែ​ម្ដង ។

ដោយឡែក យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាឃុំ​ភា​រី​មាន​ជ័យ​មួយ​រូប​ក៏​បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា រឿង​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជន​បង្ក​បាន​ម្នាក់​ដែរ តែ​មិនដឹង​ជា​យ៉ាងណា​នោះ​ទេ ក៏​លែង​ទៅ​វិញ​បាត់ទៅ ។ ការ​ដោះ​លែង​ជន​បង្ក​ឲ្យ​ត្រឡប់​ទៅ​វិញ​នេះ ទំនងជា​គេ​ចង់​បង្វែរ​សាច់​រឿង​ពី​ករណី​ដេញ​កា​.​ប់​ប្លន់​មក​ជា​រឿង​ចរាចរណ៍​ហើយ​មើលទៅ​ទើប​បានជា​មិន​រាយការណ៍​ទៅ​ថ្នាក់លើ​ដូច​អ្វី​ដែល​កើតឡើង​ជាក់ស្ដែង​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ លោក​វរសេនីយ៍ទោ ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​បរ​សេដ្ឋ​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ទី 16 ខែសីហា​ឆ្នាំ 2022 នេះ​ថា តាម​មូលដ្ឋាន​និង​ជំនាញ​ចរា​ចរណ៍​រាយការណ៍​មក​លោក​ថា ជា​ករណី​ចរាចរណ៍​មិន​មាន​ហេតុការណ៍​អ្វី​ផ្សេង​កើតឡើង​នោះ​ទេ​ហើយ​ខាង​លោក​ក៏​មិន​បាន​ឃាត់ខ្លួន​នរណា​ម្នាក់​ដែរ ។

លោក​ផា​ន់ សុង អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព័​ទ្ឋ​ឃុំ​ស្តុក​ស្រុក​គងពិសី ត្រូវជា​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​សុខ ចំរើន ក៏​បាន​រៀបរាប់​ផង​ដែរ​ថា រូប​លោក​និង​សាច់ញាតិ​ម្នាក់​ទៀត​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ភា​រី​មាន​ជ័យ​រួច​ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​នឹង​សាច់ញាតិ​ដទៃ​ទៀត​មិន​អស់ចិត្ត​គឺ​នៅ​ត្រង់​ថាស​ភាព​សព​មាន​ស្នាម​បែក​រយះ​ផ្នែក​ក្បាល​ខាងក្រោយ​ជា​ច្រើន​កន្លែង​។

ជនសង្ស័យ

តាម​ពិត​ទៅ​សព​មិន​គួរ​ណា​បូជា​លឿន​ម្លេះ​ទេ តែ​ដោយសារ​តែ​សភាព​សព​មិន​អំណោយ​និង​ការ​ខ្វះខាត​របស់​ម្តាយ​សព​ទើប​សាច់ញាតិ​សម្រេច​បូជា​តែ​ម្ដង​ទៅ ។ យោង​តាម​សាច់ញាតិ​ជា​ច្រើន​រូប​របស់​អ្នក​ស្លា​.​ប់​ក៏​ដូច​ជា​អ្នក​នៅ​រស់រាន​មានជីវិត​ក៏​បាន​លើក​ជា​ឧទាហរណ៍​ថា «​បើ​ទោះបីជា​ក្រុម​ជន​បង្ក​មិន​បានកា​.​ប់​ប្រហារ​មក​លើ​ជន​រង​គ្រោះ​ក៏​ដោយ​ក៏​ប៉ុន្តែ​ក្រុម​ជន​បង្ក​បាន​បើក​ម៉ូតូ​ប្រដេញ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រហូត​ដល់​ស្លា​.​ប់​បាត់បង់​ជីវិត​មនុស្ស​ដែល​ជា​ករណី​ឃា​.​ត​.​ក​.​ម្ម​អ​ចេតនា គួរ​ណាស់​តែ​សមត្ថកិច្ច​ឃាត់ខ្លួន​ដែរ​»​។

តែ​រឿង​នេះ មិន​ត្រឹមតែ​មិន​ឃាត់ខ្លួន​នោះ​ទេ​ថែម​ទាំង​បង្វែរ​រឿង​ពី​ការ​ដេញ​កាប់​ប្រហារ​មក​ជា​រឿង​ចរាចរណ៍​ទៅ​វិញ ។ ការ​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​អស់​ទំនុកចិត្ត​លើ​សមត្ថកិច្ច​នគរបាល​ស្រុក​បរ​សេដ្ឋ​យ៉ាង​ខ្លាំង ។

ក្នុង​នាម ​សាច់ញាតិ​ជន​រង​គ្រោះ​ទាំង​អ្នក​ស្លា​.​ប់​និង​អ្នក​រង​របួស​ដែល​រស់រាន​មានជីវិត សូម​សំណូម​ពរ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​លោក​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​ដូច​ជាស​ម្ដេច​ក្រឡាហោម​ស ខេ​ង សូម​មេត្តា​ជួយ​ចាត់​ក្រុម​មន្ត្រី​អធិការកិច្ច​ដែល​មាន​ឆន្ទៈ​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ជួយ​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ​ផង បើ​រំពឹង​លើ​សមត្ថកិច្ច​នគរបាល​ស្រុក​បរ​សេដ្ឋ ពួក​គាត់​គ្មាន​សង្ឃឹមថា​នឹង​ទទួល​​បាន​យុត្តិធម៌​នោះ​ទេ​សម្រាប់​អ្នក​រង​គ្រោះ ។

អត្ថបទសរសេរ ដោយ