ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លះខែ! ​មានម៉ូតូថ្មីនាំ​ចូល​តាម​ខេត្ត​កោះកុង

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង ជា​ច្រក​ទ្វារ​អន្តរជាតិ​មួយ គួរ​ឱ្យ​កត់សម្គាល់ ។ ច្រក​ទ្វារ​នេះ ពិតមែន​ទំនិញ តូចតាចមិនសូវ​នាំ​ចូល​ច្រើន​មែន ប៉ុន្តែ​សម្រាប់​គ្រឿងយន្ត ដែល​ជា​ទំនិញ​ធំបាន​នាំ​ចូល​ជា​ប្រចាំ ​។

ឈាន​ចូល​ខែមករា ឆ្នាំ​២០១៧ នេះ គិត​ពី​ថ្ងៃ​ទី​១ ដល់​១៥ ម​ករា ម៉ូតូ​គ្រប់​ប្រភេទបើ​តាម​សេចក្តីរាយការណ៍​មួយ​​​ថា នាំ​ចូល​ពី​ប្រទេស​ថៃ​​ចំនួន​៥៣៨​គ្រឿង ។

ជា​តួលេខ​ក្រៅផ្លូវការ​​ពី​មន្ត្រី​មួយ​រូប​ប្រចាំ​ព្រំដែន ព្រោះ​ការ​ទំនាក់ទំនង​សុំ​ពី​មន្ត្រី​សាខា​គយ​ខេត្ត មិន​បាន​ដូច​បំណង​ទេ ហាក់ដូច​លាក់​បាំង ដែល​មហាជន​គិត​ថា មានរឿង​អី​ត្រូវ​លាក់ ។

ការ​នាំ​ចូល​ធំ​ៗ​បែប​ៗ​នេះ វា​ជា​ប្រភព​ចំណូល​ពន្ធគយ​ធំ​ណាស់ សម្រាប់​សេដ្ឋកិច្ចជាតិ ។ គួរតែ​លើកទឹកចិត្ត​ឱ្យ​មានការ​នាំ​ចូល​ស្រប​តាម​ច្បាប់ ។

លើកលែងតែ​មាន​អ្វី​មិន​ប្រក្រតី ទើប​គួរ​លាក់លៀម​មែន​ទេ?