រាជធានីភ្នំពេញ ៖ ថ្ងៃទី៥ មករា ២០១៧ នាយករដ្ឋមន្ត្រីកម្ពុជាបានអនុម័តលើផែនការកំណត់ និងបែងចែកតំបន់គ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃលំផាត់ ។ ផែនការនេះជួយគាំទ្រឱ្យដល់ការគ្រប់គ្រងឱ្យមាននិរន្តរភាព ការពារការរំខាន និងការទន្ទ្រានទីតាំងដែលនៅសល់ និងមានតម្លៃផ្នែកអភិរក្សជាអន្តរជាតិរបស់ដែនជម្រកសត្វព្រៃនេះ ។ ការបែងចែកតំបន់គ្រប់គ្រងនេះត្រូវធ្វើឡើងបន្ទាប់ពីមានកិច្ចពិគ្រោះយោបល់ជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ឱកាសដល់សហគមន៍មូលដ្ឋានចូលរួមកាន់តែសកម្មក្នុងការងារគ្រប់គ្រងតំបន់ការពារនេះ ។
ដែនជម្រកសត្វព្រៃលំផាត់គ្របដណ្តប់លើផ្ទៃដី២៥០.០០០ហិកតា ស្ថិតក្នុងខេត្តចំនួនពីរគឺ រតនគិរី និងមណ្ឌលគិរី ហើយកំពុងគាំទ្រដល់ការរស់នៅរបស់បក្សីជិតផុតពូជជាច្រើនប្រភេទដូចជា ត្រយងចង្កំកស ត្រយងយក្ស ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង ។ ក្រៅពីនេះថនិកសត្វធំដែលស្ថិតក្នុងស្ថានភាពគំរាមគំហែងដូចជា រមាំង ទន្សោង និងខ្លាធំជាដើមក៏បានកត់ត្រាថា មានវត្តមាននៅតំបន់នេះផងដែរ ។ ប្រភេទសត្វទាំងនេះកំពុងទទួលរងការគំរាមគំហែងពីការបរបាញ់ ការកាប់ឈើខុសច្បាស់ និងការទន្ទ្រានយកដីជាដើម ។ ចាប់តាំងពីឆ្នាំ២០១១ផ្ទៃដីជិត៥០.០០០ហិកតារបស់ដែនជម្រកសត្វព្រៃនេះ ត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមកពីប្រទេសវៀតណាម ចិន និងកម្ពុជាចំនួន៦ ។ ដីសម្បទានសេដ្ឋកិច្ចនេះមិនត្រឹមតែបង្កើតទំនាស់ជាមួយប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យខូចខាតគម្របព្រៃ ប្រភេទសត្វព្រៃ និងទីជម្រក សំខាន់ៗរបស់ពួកវាផងដែរ ។
«យើងបានគាំទ្រដល់ក្រសួងបរិស្ថានក្នុងការកំណត់ និងបែងចែកតំបន់គ្រប់គ្រងនេះចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ក្នុងគោលបំណងការពារតំបន់ស្នូលដែលនៅសល់របស់ដែនជម្រកនេះ ពីការបំប្លែង និងធ្វើឱ្យខូចខាត» ប្រសាសន៍លោកប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា ។ «ការបែងចែកតំបន់គ្រប់គ្រងនេះនឹងការពារមិនឱ្យមានដីសម្បទានសេដ្ឋកិច្ចថី និងការពង្រីកដីសម្បទានដែលមានស្រាប់ ។ ផែនការនេះក៏បានកំណត់ទីតាំងសម្រាប់ឱ្យសហគមន៍បង្កើតជាតំបន់សហគមន៍ការពារធម្មជាតិ ហើយនឹងជួយពង្រឹងដល់សិទ្ធិក្នុងការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាពរបស់ពួកគាត់ផងដែរ» ។
«ការកំណត់ និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់នឹងធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង ព្រមទាំងកាត់បន្ថយទំនាស់រវាងអ្នកគ្រប់គ្រង និងអ្នកប្រើប្រាស់ធនធានធម្មជាតិ» ប្រសាសន៍លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។
«សូមថ្លែងអំណរគុណដល់សម្តេចនាយករដ្ឋមន្ត្រីដែលបានផ្តល់ការយល់ព្រមដល់ការបែងចែកតំបន់គ្រប់គ្រងក្នុងដែនជម្រកសត្វព្រៃលំផាត់ យើងជឿថានឹងមិនមានការឈូសឆាយព្រៃខ្នាតធំទៀតទេចាប់ពីពេលនេះតទៅ» ប្រសាសន៍លោក ធុយ សុផាន់ ប្រធានគណៈកម្មការសហគមន៍ការពារធម្មជាតិអូររៃ ។ «សហគមន៍យើងខ្ញុំសប្បាយចិត្តនឹងចូលរួមជាមួយមន្ត្រីដែនជម្រកដើម្បីទប់ស្កាត់ការកាប់ព្រៃឈើ និងការទន្ទ្រានយកដីដោយខុសច្បាប់» ។
ដើម្បីអនុវត្តផែនការកំណត់ និងការ បែងចែកតំបន់គ្រប់គ្រងមានការងារច្រើនទៀតដែលត្រូវធ្វើ ដូចជាការបោះបង្គោលព្រំប្រទល់ ការអប់រំផ្សព្វផ្សាយដល់សហគមន៍ រៀបចំ និងអនុវត្តវិធីសាស្ត្រអនុវត្តច្បាប់សម្រាប់តំបន់ នីមួយៗ គាំទ្រ និងកសាងសមត្ថភាពរបស់សហគមន៍ក្នុងការគ្រប់គ្រងតំបន់សហគមន៍ជាដើម ។
មូលនិធិ John D. and Catherine T. MacArthur Foundation និងជើងឯកអភិរក្សសត្វស្លាបលោក Stephen Martin បានគាំទ្រដល់ការងារកំណត់តំបន់គ្រប់គ្រងរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចាំកម្ពុជា និងមួលនិធិមនុស្ស ធនធាន និងការអភិរក្សនៅដែនជម្រកសត្វព្រៃលំផាត់ ៕
នារីម្នាក់បើករថយន្តតូចដែលត្រូវគេបុកសំប៉ែតក្បាលត្រឡប់មកផ្ទះ ។ ឃើញដូច្នេះអ្នកកំលោះនៅផ្ទះជិតខាងសួរ ៈ -ពេលចេញទៅរថយន្តនៅល្អភ្លឺរលោង ម៉េចត្រឡប់មកវិញក្រពឹត...
លោកយាយម្នាក់សួរស្ត្រីនៅផ្ទះជិតខាងដែលជាប្រពន្ធមន្ត្រីធំ ៈ -ប្តីនាងមានតួនាទីខ្ពស់ នាងមានលុយចាយសប្បាយដៃ ហេតុម៉េចមើលទៅនាងដូចជាមិនសូវសប្បាយចិត្តរបៀបអ្នក...
រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១នៅប្រទេសវៀតណាម កម្ពុជាត្រូវទទួលទង់ធ្វើម្ចាស់ផ្ទះបន្តរៀបចំការប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ី...
ខេត្តកំពង់ធំ ៖ ហេតុការណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០៤និង១៥នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់លើផ្ទះជនរងគ្រោះ...
ខេត្តសៀមរាប ៖ បុរសវ័យ៣៧ឆ្នាំម្នាក់បានមកជួយភ្ជួរស្រែឱ្យបងប្អូននៅខាងក្រោយផ្ទះ តាំងពីព្រឹករហូតដល់រសៀល ខណៈពេលនោះមេឃកំពុងភ្លៀងធ្លាក់ក៏ត្រូវរន្ទះបាញ់ បណ្តាល...
ខេត្តបាត់ដំបង ៖ មន្ត្រីបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល មេត្តាជួយណែនាំដល់កូនចៅ ឱ្យយល់ដឹងអំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌនានា ដែល...
ខេត្តកំពង់ធំ ៖ លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន បានសំណូមពរដល់បងប្អូនប្រជពលរដ្ឋថា បងប្អូនគឺជាម្ចាស់ ហេតុដូច្នេះហើយបងប្អូនមានសិទ្ធគ្រប់យ៉ាងនៅក្នុងការដាក់...
រាជធានីភ្នំពេញ ៖ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងបានថ្លែងកាលពីពេល ថ្មីៗកន្លងថា លោកគ្រោងនឹងរៀបចំឲ្យភ្ញៀវទេសចរជាតិអន្តរជាតិស្លៀកពាក់ឲ្យ...
រាជធានីភ្នំពេញ ៖ ទីតាំងសិប្បកម្មផលិតទឹកសៀងមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវប៉េតុង ក្នុងក្រុមទី៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលអាជ្ញាធរ...
ខេត្តក្រចេះ ៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ដែលបានប្រើហិង្សាលើស្ត្រីជាប្រពន្ធ មានសរសៃខ្ចីឲ្យរងរបួសធ្ងន់ រហូតទាស់សរសៃបណ្តាលឲ្យស្លាប់ ត្រូវបាននគរបាលស្រុក...
ខេត្តព្រះសីហនុ ៖ សំណង់របងថ្មដែលអជ្ញាធរអះអាងថា សង់ក្នុងចំណីព្រែក និងស្ថិតក្នុងតំបន់កាពារឧទ្យានជាតិព្រះសីហនុរាម នៅចំណុចព្រែកទឹកសាប ភូមិស្មាច់ដែង ឃុំរាម...
រាជធានីភ្នំពេញ ៖ ការផ្តល់ការអនុគ្រោះពន្ធនាំចូលទំនិញទៅសហរដ្ឋអាមេរិកជាថ្មីសម្រាប់កម្ពុជា ស្ថិតក្នុងក្របខ័ណ្ឌប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ជាកាលានុវត្តភាពថ្មី...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការចុះបង្ក្រាបនូវទីតាំងសិប្បកម្មលីងកាហ្វេអត់យីហោមួយកន្លែង ដែលសង្ស័យមានលាយសារធាតុគីមី ដែលប្រតិបត្តិការ...
រាជធានីភ្នំពេញ ៖ លោក វ៉ា វុត្ថារ៉ា មានតួនាទីជាអ្នកទទួលបន្ទុកកិច្ចការទូទៅក្នុងខុទ្ទកាល័យសម្តេចក្រុមព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានលាឈប់ពីសមាជិកបក្សដោយ...
រាជធានីភ្នំពេញ ៖ លោកនាយឧត្តមសេនីយ ខៀវ សុភ៌គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ថា គណបក្សឆន្ទៈខ្មែរបានដាក់...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោកសុខ ឥសាន បានអះអាងការបង្កើតគណបក្សឆន្ទៈខ្មែររបស់ក្រុមគ្រួសារលោកគង់ គាំនេះដោយសារ តែក្រុមគ្រួសារលោកអស់ជំនឿ...
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីរថ្ងៃទី២៧ដល់...
ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា កម្មករបេះផ្លែស្វាយម្នាក់បានធ្លាក់ពីលើរថយន្ត ហើយត្រូវរថយន្តកិន បណ្ដាលឱ្យរងរបួសធ្ងន់ តែបានស្លាប់ពេលបញ្ជូន...
រាជធានីភ្នំពេញ ៖ ដូចជាការគ្រោងទុក នៅទីបំផុតតារាចម្រៀង លោក នី រតនា បានសម្រេចភ្ជាប់ពាក្យជាផ្លូវការហើយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ជាមួយគូដណ្តឹងវ័យក្មេង និង...
រាជធានីភ្នំពេញ ៖ តារាចម្រៀងផលិតកម្មសាន់ដេ កញ្ញាអេន ជី បញ្ចប់ភាពនៅលីវនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះហើយ ដោយនាងរៀបការជាមួយកូនកំលោះជាអ្នកជំនួញវ័យក្មេង ។ពិធី...