ប្រទះឃើញពស់ និងអណ្ដើក៦កេះ ត្រូវគេយកមកប្លុងចោល
ខេត្តកណ្ដាល ៖ សត្វព្រៃមានពស់ និងអណ្ដើក ច្រកក្នុងបាវ ដាក់ក្នុងកេសចំនួន៦កេស ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៨
ខេត្តកណ្ដាល ៖ សត្វព្រៃមានពស់ និងអណ្ដើក ច្រកក្នុងបាវ ដាក់ក្នុងកេសចំនួន៦កេស ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៨
ខេត្តកណ្ដាល ៖ សត្វព្រៃមានពស់ និងអណ្ដើក ច្រកក្នុងបាវ ដាក់ក្នុងកេសចំនួន៦កេស ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៨ មករា នៅចំណុចខាងលិចផ្លូវជាតិក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ នគរបាលស្រុកមុខកំពូលបានឱ្យដឹងថា លោកមេឃុំព្រែកអញ្ចាញ បានរាយការណ៍ ប្រាប់មកសមត្ថកិច្ចនគរបាលស្រុកថា មានប្រជាជនប្រទះឃើញពស់ចំនួន៦កេស គេដឹកមកទម្លាក់ ចោលនៅចំណុចខាងលិចផ្លូវជាតិក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ពេលសមត្ថកិច្ចបានសហការណ៍ជាមួយកងរាជអាវុធហត្ថស្រុក ហើយចុះទៅពិនិត្យឃើញពស់ចំនួន៦កេស មានពស់ និងអណ្ដើក។ ត្រូវបានយកមកប្រគល់ឲ្យរដ្ឋបាលព្រៃឈើ។
មានពស់សង់សឿចំនួន៤៩គីឡូ ក្រាម ពស់ចាន់ល្មម មាន៧៣គីឡូក្រាម និងអណ្ដើក៧ក្បាល ទម្ងន់១០គីឡូក្រាម។ ពស់ និងអណ្ដើកទាំងអស់នេះបានប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើប្រចាំស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វព្រៃទាំងនោះ ជារបស់ឈ្មួញ ដែលដឹកតាមរថយន្ត តាមផ្លូវជាតិ ប៉ុន្តែទំនងជាបែកការណ៍ ត្រូវសមត្ថតាមចាប់ កៀកកិតពេក មិនហ៊ានដឹកជញ្ជូនបន្តក៏បង្ខំចិត្តទម្លាក់ទុក សិន ដើម្បីរង់ចាំមានឱកាសដឹកចេញបន្ត។ ប៉ុន្តែត្រូវបានគេប្រទះឃើញ ក៏បែកការណ៍តែម្ដងទៅ៕
ចែករំលែកព័តមាននេះ