ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោ​ន លោក​អ៊ា វ​ឌ្ឍ​នា ទទួលមរណភាព​

7 ឆ្នាំ មុន

រាជ​ធាំ​នី​ភ្នំពេញ ៖ មុន​នេះ​បន្តិច អ្នកគ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​ថោ​ន លោក អ៊ា វ​ឌ្ឍ​នា បាន​ទទួលមរណភាព​ហើយ នៅ​ឯ​មន្ទីរពេទ្យ​មួយ​ប្រទេស​បារាំង

រាជ​ធាំ​នី​ភ្នំពេញ ៖ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ផលិតកម្ម​ថោ​ន លោក អ៊ា វ​ឌ្ឍ​នា បាន​ទទួលមរណភាព​ហើយ នៅ​ព្រឹកថ្ងៃពុធទី១៨ មករា ២០១៧ នេះនៅឯ​មន្ទីរពេទ្យ​មួយ​ប្រទេស​បារាំង ដោយសារ​មាន​ជំងឺ បែក​ទឹកប្រមាត់ ក្រោយ​បញ្ជូន​ពី​ប្រទេស​ថៃ​ទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង ។ នេះ​បើយោង​តាម​ការ​អោយ​ដឹង​ពី​លោក Ros Kong មិត្ត​ភ័ក្ដិ​រួម​អាជីព បាន​ទម្លាយ​ឲ្យ​ដឹង​តាម​បណ្តាញ​ព័ត៌មាន​សង្គម នាសៀលថ្ងៃទី១៩ មករា នេះ។

លោក Ros Kong បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា «គ្រប់​គ្នា​ទទួលយក​ការ​ពិត​ហើយ ! សូម​វិញ្ញាណក្ខន្ធ​បង បាន​ទៅ​ដល់​ឋាន​សុគតិភព សូម​គោរព​វិញ្ញាណក្ខន្ធ​បង​ពី​កម្ពុជា អ្នក​នៅ​កម្ពុជា​អាឡោះអាល័យ​បង​សម្បើមណាស់​» អម​ដោយ​រូបភាព​លោក អ៊ា វ​ឌ្ឍ​នា នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​បារាំង ។ លោក Ros Kong បាន​បញ្ជាក់​ថា បង អ៊ា វ​ឌ្ឍ​នា បាន​ទទួលអនិច្ចកម្ម នា​ព្រឹក​ថ្ងៃ​ពុធ​នៅ​ប្រទេស​បារាំង ។

​កោះសន្តិភាព​សូម​ចូលរួម​សោកស្តាយ​ជាមួយ​គ្រួសារ​នៃសព​ផង​ សូម​ចូលរួម​សោកស្តាយ​ជាមួយ​គ្រួសារ​គាត់​ផង ពិតជា​សោកស្ដាយ​ខ្លាំង​ណាស់ សូម​វិញ្ញាណក្ខន្ធ​លោក អ៊ា វ​ឌ្ឍ​នា បាន​ទៅ​ដល់​ឋាន​សុគតិភព ៕