ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបែកធ្លាយរឿងរំ.លោ.ភ៦ដង តា​វ័យ​82​ឆ្នាំ​​រត់គេច​ខ្លួន​បាត់​

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ៖ រឿងរ៉ាវ​​រំលោភសេពសន្ថវៈមួយ បានកើត​ឡើងទៅ​លើ​ក្មេង​ស្រី​​អាយុ​​១៣​ឆ្នាំ​ម្នាក់ ​ប្រព្រឹត្ត​ដោយ​តា​វ័យ​៨៦​ឆ្នាំ​​​លួងលោម​​រំ.លោ.ភ.​សេ.ព.​ស​ន្ទ.​វៈ​បាន​សម្រេច ​រហូត​ទៅ​ដល់​៦​ដង​​ ។ ក្រោយម្តាយមីង​ឃើញ​​​​រាង​កាយ​​​ក្មេង​ស្រី​​ស្លេកស្លាំង​ ក៏សួរនាំទើប​បែកធ្លាយរឿង ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២…

ខេត្ត​ឧត្តរមានជ័យ ៖ រឿងរ៉ាវ​​រំលោភសេពសន្ថវៈមួយ បានកើត​ឡើងទៅ​លើ​ក្មេង​ស្រី​​អាយុ​​១៣​ឆ្នាំ​ម្នាក់ ​ប្រព្រឹត្ត​ដោយ​តា​វ័យ​៨៦​ឆ្នាំ​​​លួងលោម​​រំ.លោ.ភ.​សេ.ព.​ស​ន្ទ.​វៈ​បាន​សម្រេច ​រហូត​ទៅ​ដល់​៦​ដង​​ ។ ក្រោយម្តាយមីង​ឃើញ​​​​រាង​កាយ​​​ក្មេង​ស្រី​​ស្លេកស្លាំង​ ក៏សួរនាំទើប​បែកធ្លាយរឿង ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​សីហា ក្នុង​ខេត្តឧត្តរមានជ័យ​ ។

ក្មេង​ស្រី​រងគ្រោះខាងលើ អាយុ​១៣​ឆ្នាំ ចំណែក​តា​ដែល​ជា​ជនសង្ស័យ​​ឈ្មោះ​ចាប ឆ​យ​ អាយុ​៨៦​ឆ្នាំ​ ​បច្ចុប្បន្ន​រស់នៅក្នុងភូមិ​​ជាមួយ​​​ក្មេង​ស្រី​រង​គ្រោះ ហើយបន្ទាប់​ពី​បែកធ្លាយ​រឿង​នេះ​ គាត់បាន​​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។

ប្រភពពី​ម្ដាយមីង​បង្កើត​ក្មេង​ស្រី​​បានឱ្យ​ដឹង​​ថា នៅ​មុន​ពេល​បែកធ្លាយ​​រឿង​នេះ​ គាត់​បានឃើញ​ក្មួយ​ស្រី​មាន​សភាព​ស្លេកស្លាំង​ខុស​ពី​សព្វដង​ ក៏​សាកសួ​រក្មួយ​ស្រី​ តើ​កើត​មានជំ​ងឺអី​នៅ​ក្នុង​ខ្លួន​?​ហើយ​ក្មួយ​ស្រី​បាន​ឆ្លើយ​​ប្រាប់​មីង​ថា «​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ ត្រូវ​តា​ឈ្មោះ ចាប ឆ​យ ធ្វើបាប​គំរាមកំហែង ឈាន​ដល់​រំលោភ​សេពសន្ថវៈ​រហូត​ដល់​ទៅ​៦​ដង​បាន​សម្រេច​នៅ​​ដី​ព្រៃ​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​។

​ក្រោយ​ពី​ក្មួយ​ស្រី​បាន​រៀបរាប់​រួច​បងប្អូន​សាច់ញាតិ​បាន​ភ្ញាក់ផ្អើល​ឆោឡោ​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​តែ​ម្តង​។ តាមបុរស​ម្នាក់​ឈ្មោះ​ឃុន យឿ​ន ​ត្រូវជា​ឪពុក​បង្កើត​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា បច្ចុប្បន្ន ​រូប​គាត់​ស្នាក់​នៅ​ជួល​ដី​គេ​សង់​ជា​ខ្ទម​រស់នៅ​ជា​មនុស្ស​ទុរ​គត​ជន​។ ​អំពី​ជីវប្រវត្តិ​របស់​តា​ឈ្មោះ​ចាប់ ឆ​យ ​ជា​ជនសង្ស័យ​ទាំង​អួល​ដើម​ករ​ថា គាត់​បាន​ស្គាល់គ្នា​តាំង​តែ​ពីរ​អំឡុង​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ​ មិនមែន​ជា​សាច់ឈាម​នឹង​គ្នា​ទេ សូ​ម្បី​តែ​ប្រពន្ធ​របស់​គាត់​កន្លង​មក ​ក៏​ត្រូវ​តា​ម្នាក់​នេះ​លួងលោមបញ្ច្រក​ស្រា ឱ្យ​ស្រវឹង​ហើយ​ចាប់រំលោភ​បាន​សម្រេច​ផង​ដែរ បច្ចុ​ប្បន្ន​ប្រពន្ធ​របស់ខ្ញុំ​គាត់​បាន​ចែក​ឋាន​ជា​យូ​រឆ្នាំ​ហើយ​។

បុរស​ដដែល​បន្ត​ថា សព្វ​ថ្ងៃនេះ​ គាត់​រស់នៅ​ពោះម៉ាយ​ជា​ទូរ​គត​ជន មើលថែ​កូនស្រី​ពៅ​រង​គ្រោះ ដែល​ជា​កូន​ទី​៥ ត្រូវ​បានតាកំហូច​នេះ​មក រំលោភ​បំពាន​យ៉ាង​ព្រៃផ្សៃទៀត ។

ដូច្នេះ គាត់​លើកដៃ​ម្រាម​ដប់​សំណូមពរ​ទៅ​សមត្ថកិច្ច និង​អង្គការ​គ្រប់​ស្ថាប័ន ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ស្វែងរក​ចាប់ខ្លួនជន​កំហូច​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​ក្រុម​គ្រួសារ​របស់​គាត់​និង​យក​មក​ផ្តន់ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។

ទាក់ទិន​ហេតុការណ៍​នេះ ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២២ អ្នក​យក​ព័ត​មាន​បាន​ទូរស័ព្ទ​ជួប​លោក​មេ​ប៉ុ​ស្គិ​រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ឱ្យ​ដឹង​ថា ជនសង្ស័យ​បន្ទាប់​បែកធ្លាយ​រឿង​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​បាន​កំពុង​តែ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

​តែ​ទោះជា​បែប​ណា លោក​និង​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ឱ្យ​ខាន​តែ​បាន​នា​ពេល​ដ៍​ខ្លី​ខាង​មុខ​។ ដោយឡែក ក្មេងស្រី​ដែល​រង​គ្រោះ​នៅ​ក្នុង​ថ្ងៃ​​ទី​១៥ ខែសីហា ឆ្នាំ​២០២២​ខាង​សមត្ថកិច្ច​នាំ​ទៅ​សង្គ្រោះ​ពិនិត្យ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ​ ៕

អត្ថបទសរសេរ ដោយ