ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការរង​គ្រឿ.ងញៀ.ន​ស្រុក​ទ្រាំង​ចាប់​បាន​ជនល្មើស​ហើយ​ដោះ​លែង​វិញ​

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លេចឮជាសាធារណៈថា ​កាលពី​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​២៤​និង​០០​នាទី កម្លាំង​ប្រចាំការ​នៅ​គោលដៅ​គាល់​ស្ពាន​ខាងលិច​ភ្នំ​សន្លុង ឃុំ​សន្លុង ស្រុក​ទ្រាំង…

ខេត្តតាកែវ ៖ លេចឮជាសាធារណៈថា ​កាលពី​យប់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​២៤​និង​០០​នាទី កម្លាំង​ប្រចាំការ​នៅ​គោលដៅ​គាល់​ស្ពាន​ខាងលិច​ភ្នំ​សន្លុង ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង​នោះ ​ជនសង្ស័យ​ម្នាក់​មាន​ដីកា​តាម​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿ.ងញៀ.ន​ ។

ប្រភព​ច្បាស់ការ​មួយ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ស្គាល់ឈ្មោះ ឡុ​ង ហាក់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ដីកា​តាម​ចាប់ខ្លួន​ពាក់ព័ន្ធ​និង​គ្រឿ.ងញៀ.ន​ខុសច្បាប់​។ ដោយឡែក ​ជនសង្ស័យ​ម្នាក់​ទៀត​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​សមត្ថកិច្ច​ក៏​បាន​ដោះ​លែង​វិញ​ភ្លាម​ៗ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ ប្រពន្ធ​គាត់​បានរ​ត់រក​លុយ​អ្នក​ជិតខាង​ទាំង​យប់​យក​ទៅ​ឲ្យ​លោក ប៉ាត ម៉ាត អធិការរង​ទទួល​បន្ទុក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ដើម្បី​ដោះ​លែង​ប្តី​ខ្លួន​មក​ផ្ទះ​វិញ​ ។ ទីបំផុត​ ជនសង្ស័យ​ចាប់​តាម​ដីកា​ត្រូវ​ដោះ​លែង​នៅ​ម៉ោង​១១​ថ្ងៃត្រង់​ទី​១៣​ សីហា ហើយ​លុយ​១៥០០ដុល្លារ ​លោក​ប៉ាត​ ម៉ាត​ យក​ជា​ថ្នូរ​និង​ការ​លុប​ដីកា​​ចាប់​ខ្លួន​របស់​សាលាដំបូង​ខេត្តតាកែវ​។

ជុំវិញ​ករណី​ខាងលើ​នេះ លោក ឃុ​ត ភិន អធិការ​នគរបាល​ស្រុក​ទ្រាំង​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២ តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​ថា កម្លាំង​ប្រចាំការ​គោលដៅ​គាល់​ស្ពាន​ខាងលិច​ភ្នំ​សន្លុង ស្រុក​ទ្រាំង ពិតជា​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​មែន​នៅ​យប់​ថ្ងៃ​ទី​១២ តែ​ចាប់​ច្រឡំ មិនមែន​ជនសង្ស័យ​ឈ្មោះ ឡុ​ង ហាក់ ដែល​មាន​ដីកា​តាម​ចាប់ខ្លួន​នោះ​ទេ ហើយ​ក៏​បិទ​ទូរស័ព្ទ​ទៅ​។

មហាជន​មាន​ច​ម្ង​ល់​ថា បើ​ប៉ូ​លិសចាប់​ច្រឡំ​ ហេតុ​អ្វី​បានជា​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ឡុ​ង ហាក់ រត់​រក​លុយ​ទាំង​យប់​ផ្អើល​អ្នកស្រុក អ្នក​ភូមិ​យក​ទៅ​អធិការដ្ឋាន​ ៕

អត្ថបទសរសេរ ដោយ