ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន ខណៈ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ដងទង់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង …

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ដងទង់ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខណៈ​ស្ត្រី​រូប​នោះ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ។

ប្រភព​ពី​នគ​បាល​ក្រុង​សំរោង​បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ នួន សុនី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ ត្រូវ បាន​លោក គង់ រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ដឹកនាំ​កម្លាំង​នគរបាល​ក្រុង​សំរោង​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ខណៈ​ស្ត្រី​រូប​នោះ​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង (​ប្រើប្រាស់ និង​ចែកចាយ​) ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ និង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍ (​ម៉ា​ទឹកកក​) ២៩​កញ្ចប់​តូច ទម្ងន់​៣,៣៧​ក្រាម​, មេ​តំ​ហ្វេ​តា​មីន​(wy)១៧​គ្រាប់​, ម៉ូតូ​១​គ្រឿង ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ 1B-2841, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ប្រាក់​៥៥​ម៉ី​ន​រៀល ។

ក្រោយ​ពេល​ឃាត់ខ្លួន ស្ត្រី​សង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ក្រុង​សំរោង ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕