ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ពែ​ក មី ហ៊ាន​ស្រា.ត​មែនឬ​អត់? ក្រោយ​ក្រុម មែន​ញ៉ូ ចាញ់​ការ​ប្រកួត​បាល់ទាត់​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រិ​យ​មិត្ត​ពុក​ម៉ែ បងប្អូន​ដែល​តែងតែ​និយម​តាមដាន​ព័ត៌មាន​កីឡា ប្រាកដជា​បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​រាត្រី​ថ្ងែ​ទី​១៣ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា ក្រុម​បាត់​ទាត់​ល្បីឈ្មោះ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ពុក​ម៉ែ បងប្អូន​ដែល​តែងតែ​និយម​តាមដាន​ព័ត៌មាន​កីឡា ប្រាកដជា​បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​រាត្រី​ថ្ងែ​ទី​១៣ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា ក្រុម​បាត់​ទាត់​ល្បីឈ្មោះ MAN UTD បាន​ប៉ះ​ក្រុមបាល់ទាត់ Brentford​។ ដែល​ការ​ប្រកួត​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកគាំទ្រ​ទាំង​នៅ​ទឹកដី​អឺរ៉ុប ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ​។

តួយ៉ាង តារា​កំប្លែង​ជួរ​មុខ​នៅ​កម្ពុជា លោក ពែ​ក មី ដែល​មានឈ្មោះ​ពិត​ថា ចែ​ម ចាន់​រ៉ា បាន​ប្រកាស​នៅ​មុន​ការ​ប្រកួត ដោយ​លោក​បាន​ធ្វើការ​ភ្នាល់​នូវ​រឿង​ដ៏​អស់សំណើច​ជាមួយ​ហ្វេ​ន​ៗ​និង​មហាជន​លើ​បណ្ដាញ​សង្គម​ថា «​បើ Man utd ចាញ់​យប់​នេះ ស្អែក​ខ្ញុំ​ដើរ​ស្រា.ត លើ​ស្ពាន​ជ្រោយចង្វា​»​។

ប្រាកដ​ណាស់ បាល់​គឺ​មូល ពិបាក​នឹង​ស្មាន​ដល់ ជាក់ស្តែង​ការ​ប្រកួត​បាល់ទាត់​របស់​ក្រុម ឈ្មោះ MAN UTD ប៉ះ​ក្រុមបាល់ទាត់ Brentford គឺ​លទ្ធផល​ពិតជា​ធ្វើ​ឱ្យ​នាយ ពែ​ក មី ចុក​ទ្រូង​ហើយ ដោយសារ​តែ​ក្រុម Man Utd បាន​ចាញ់​ការ​ប្រកួត​យ៉ាង​ខ្លាំង នោះ​គឺ​លទ្ធផល ៤-0 ដោយ​ក្រុមបាល់ទាត់ Brentford សុត​បំប៉ោង​សំណាញ់​ទី​ក្រុម Man Utd ដល់​ទៅ​៤​គ្រាប់ ខណៈ​ក្រុម Man Utd មិន​អាច​បំបែក​ពងមាន់​បាន​នោះ​ទេ​។

ការ​ប្រកាស​របស់​នាយ​ពែ​ក មី ថា នឹង​ដើរ​អាក្រាត​កាយ​លើ​ស្ពាន​ជ្រោយចង្វារ បើសិនជា​ក្រុមបាល់ទាត់ Man Utd ចាញ់​ការ​ប្រកួត ក៏​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​បង្កើត​ជា​ច​ម្ង​ល់​ថា តើ​នាយ ពែ​ក​មី ពិតជា​ហ៊ាន​ដើរ​ស្រា.ត​ពិត​មែនឬ​យ៉ាងណា? ខ្លះ​បាន​បញ្ចេញ​ទស្សនៈ​អម​នឹង​ការ​ចែករំលែក​សារ​ដែល​នាយ​ពែ​ក​មី​ថា នឹង​ដើរ​ស្រា.ត​លើ​ស្ពាន​ជ្រោយចង្វា​រថា «#​ផុត​ម៉ោង​១២​យប់​នេះ ជួប​គ្នា​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វា​» ។ នាយ​ពាក់​មី នឹង​ដើរ​ស្រា.ត​ពី​គល់​ស្ពាន​លិច​ដើរទៅ​គល់​ស្ពាន​ខាងកើត មូល​ហេតុតែ​ក្រុមបាល់ទាត់​មែន​ញ៉ូ ចាញ់​ក្នុង​លទ្ធផល​ក្រៅ​ទឹកដី ៤​ទល់​នឹង​០​។

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​បន្ត​ថា «​តើ​នាយ​ពាក់​មី គាត់​នឹង​ដើរ​ស្រា.ត​ដូច​អ្វី​ដែល​គាត់​បាន​លើ​ឡើង​ទេ​បងប្អូន? តោះ​ចាំ​តាមដាន​ទាំងអស់​គ្នា​កនយើង ស្ពាន​ជ្រាយ​ចង្វា​សូម​ស្វាគមន៍​នៅ​វត្តមាន​របស់​នាយ​ពាក់​មី​..!» (​ស្រាត​មិន​ស្រា.ត​ចាំ​មើល ​​ជឿ​ក៏​ចាញ់​ ​មិន​ជឿ​ក៏​ចាញ់​)​»។

ងាក​មក​លទ្ធផល​ការ​ប្រកួត​បាល់ទាត់​យប់មិញ គឺថា ជ័យជម្នះ​បាន​ទៅ​លើ​ក្រុមបាល់ទាត់ Brentford ក្នុង​លទ្ធផល ៤-0 ធ្វើ​អោយ​ក្រុមបាល់ទាត់ MAN UTD ធ្លាក់​ដល់​បាត​តារាង​នៃ​លី​គ​កំពូល​អង់គ្លេស ដែល​ធ្វើ​អោយ​ក្រុម​នេះ រង​ភាព​អាម៉ាស់​ជា​ខ្លាំង ជា​ពិសេស​អ្នកគាំទ្រ MAN UTD តែ​ម្ដង​។

ជាមួយនឹង​ការ​ប្រកាស​ថា បើ​ក្រុមបាល់ទាត់ Man Utd ចាញ់​ការ​ប្រកួត​ខ្លួន​នឹង​ដើរ​ស្រា.ត​នោះ នាយ​ពែ​ក​មី ក៏​បាន​បញ្ជាក់​ជា​ថ្មី ក្រោយ​លទ្ធផល​ការ​ប្រកួត​ថា «​ជួប​គ្នា​លើ​ស្ពាន​ជ្រោយចង្វារ​» ហើយ​ឆ្លៀត​ផ្លែផ្កា​ថា «​សូមកុំ​ឱ្យ​លោក​ជួប ម៉ៃ សុគន្ធ​» ថែម​ទៀត​។

សូម​រំលឹក​បន្តិច​ថា មុន​ឈាន​ដល់​ការ​បង្ហោះ​សំ​ណេ​រ​ខាងលើ​ថា បើ MAN UTD ចាញ់​ដើរ​ស្រាត​នេះ​ដែរ តារា​កំប្លែង​សម្ដី​ចាក់ទឹកមិនលេច​រូប​នេះ ក៏​បាន​ធ្វើការ​បន់ស្រន់​អោយ​ក្រុមបាល់ទាត់ MAN UTD ទទួល​ជ័យជម្នះ​ផង​ដែរ​។ នេះ​បើ​តាម​វី​ដេ​អូ​នាយ​ពាក់​មី បង្ហាញ​លើ​បណ្ដាញ​សង្គម​បាន​រៀបរាប់ និង​បន់ស្រន់​ថា «​ដាក់​វី​ដេ​អូ​ចូល​»​។

ដោយឡែក លទ្ធផល​ក៏​បាន​ចេញ​មក​ស្ដែង​ៗ​ធ្វើ​អោយ​នាយ​ពាក់​មី មិន​អាច​ប្រកែក​ជាមួយ​ហ្វេ​ន​ៗ​បាន​ឡើយ ដោយ​ក្រុម​ទាត់ Brentford ទទួល​ជ័យជម្នះ​លើ​ក្រុម MAN UTD ក្នុង​លទ្ធផល ៤-0 រីឯ​មហា​ជន​ក៏​កំពុង​រង់ចាំ​មើល​ការ​សន្យា​របស់​តារា​កំប្លែង​រូប​នេះ​ផង​ដែរ ថា​នឹង​ទៅ​ជា​យ៉ាងណា ខណៈ​លោក​បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​យ៉ាង​ច្បាស់​ៗ​ជាមួយ​សំ​ណេ​រ​មួយ​ឃ្លា​ថា «​បើ Man utd ចាញ់​យប់​នេះ ស្អែក​ខ្ញុំ​ដើរ​ស្រា.ត លើ​ស្ពាន​ជ្រោយចង្វារ​»​។

ជាក់ស្ដែង ក្រោយ​លទ្ធផល​ចេញ​មក​ដូច​ច្នេះ​ហើយ​នោះ គ្មាន​អ្វី​នឹង​តបត​ទៀត​ឡើយ នាយ ពាក់​មី បាន​​ត្រឹម​ទទួលស្គាល់​ការ​ពិត​ថា ខ្លួន​ចាញ់​មហាជន​លើ​បណ្ដាញ​សង្គម ដោយសារ​លោក​បាន​ត្រឹម​បង្ហាញ​សារ​មួយ​ឃ្លា​លើ​បណ្ដាញ​សង្គម​ថា «​ស្អែក​ជួប​គ្នា នៅ​លើ​ស្ពាន​ជ្រោយចង្វា កុំអោយ​ខ្ញុំ​ឃើញ​មុខ ម៉ៃ​សុគន្ធ អោយ​សោះ​»​។ ដែល​សារ​មួយ​ឃ្លា​នេះ បាន​បញ្ជាក់​ថា ម៉ៃ សុគន្ធ ដែល​មហាជន​ដាក់​រហ័ស​នាម​​ថា «​កំពូល​ស៊យ​នោះ​» ក៏​ជ្រើសរើស​យក​ក្រុម MAN UTD ដូច​នាយ​ពាក់​មី​ផង​ដែរ​។ នេះ​បើ​តាម​វី​ដេ​អូ ម៉ៃ សុគន្ធ បាន​រៀបរាប់​ថា «​ដាក់​វី​ដេ​អូ​ចូល​»​។

សូម​រំលឹក​ថា Man UTD របស់​លោក Erik ten Hag ដែល​បរាជ័យ​កាលពី​ស​ប្តា​ហ៍​មុន បន្ត​រង​ភាព​អាម៉ាស់​​​យ៉ាង​ខ្លាំង​បន្ថែម​ទៀត ដោយ​ត្រូវ​ម្ចាស់ផ្ទះ Brentford បំបាក់​នៅ​ក្នុង​លទ្ធផល ៤​ទល់​នឹង​០ ដែល​ជា​ការ​បរាជ័យ​២​ស​ប្តា​ហ៍​ជាប់​គ្នា​។ ជាមួយ​ជ័យជម្នះ​នេះ Man City ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២ ដោយ​មាន​៦​ពិន្ទុ​ស្មើគ្នា​ជាមួយ Arsenal​។ រីឯ​ការ​បរាជ័យ​របស់ Man UTD បាន​ធ្វើ​ឱ្យ​ពួក​គេ​ធ្លាក់​ទៅ​បាត​តារាង​យ៉ាង​ភ្ញាក់ផ្អើល​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ