ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ខឹង​គេ​ដេញ​កា​.​ប់ ក៏​ហៅ​គ្នីគ្នា​ដេញ​កា​.​ប់​វិញ ផ្អើល​រង្វង់​មូល​តា​ខ្មៅ

1 ឆ្នាំ មុន
  • កណ្តាល

យោង​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្ដមសេនីយ៍​ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល បាន​បន្ត​បើក​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ករណី​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​មួយ​កន្លែង ដែល​បាន​កើតឡើង

ខេត្តកណ្តាល ៖ បើ​តាម​លោក​វរសេនីយ៍ឯក ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​ថា យោង​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្ដមសេនីយ៍​ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល នៅ​ថ្ងៃ​១១ ខែសីហា ឆ្នាំ​២០២២ បាន​បន្ត​បើក​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ករណី​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​មួយ​កន្លែង ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ នៅ​ចំណុច​រង្វង់​មូល​តា​ខ្មៅ ទល់មុខ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ស្ថិត​ក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

លោក​វរសេនីយ៍ឯក ឡាក់ ម៉េ​ង​ធី បាន​បន្ត​ថា ជន​រង​គ្រោះ​២​នាក់ រួម​មាន ទី​១- ឈ្មោះ ធា កូតា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ប៊ុ​ណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជា​សិស្ស បាន​រង​របួស​រយះ​ក្បាល និង​ប្រអប់ដៃ​ខាងឆ្វេង និង​ទី​២- ឈ្មោះ សំ​រ៉ិ​ត ម៉ា​ធី​រ៉ា​ក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​សិស្ស​ដូច​គ្នា ប៉ុន្តែ​ពុំ​មាន​របួស​ស្នាម​ទេ​។

ចំណែកឯ​ជនសង្ស័យ​មាន​គ្នា​១២​នាក់ រួម​មាន ៖ ទី​១- ឈ្មោះ សុខ​អូន ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក​នៅ​ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​ឃាត់ខ្លួន​), ទី​២- ឈ្មោះ ពៅ រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មុខ​ពិតប្រាកដ (​គេចខ្លួន​), ទី​៣- ឈ្មោះ ឃី​ម ចាន់​សីលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មុខ​ពិតប្រាកដ (​គេចខ្លួន​), ទី​៤- ឈ្មោះ មឿ​ន ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មិន​ប្រាកដ (​គេចខ្លួន​), ទី​៥- ឈ្មោះ អាត រ​ដ្ឋា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កំ​ពិស សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​), ទី​៦- ឈ្មោះ គៀ សំណាង ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​កំ​ពិស សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខ​របរ​មិន​ពិតប្រាកដ (​គេចខ្លួន​), ទី​៧- ឈ្មោះ ឈុ​ន លី​ដា​លី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​គេចខ្លួន​) និង​បក្ខពួក​ចំនួន​៥​នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ (​បាន​រត់គេច​ខ្លួន​)​។

យោង​តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា កាល​គ្រានោះ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក SCOOPY.i ម្នាក់​មួយ​គ្រឿង ដើម្បី​ជិះ​ទៅ​រក​កន្លែង​ប៉ះ​កង់​ម៉ូតូ​នៅ​ម្តុំ​រង្វង់​មូល​តា​ខ្មៅ ។ ភ្លាម​ៗ​នោះ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម ជិះ​ម៉ូតូ​ប្រហែលជា​៦​គ្រឿង គ្នា​ប្រហែល​១២​នាក់ ប្រដាប់​ដោយ​ដាវ កាំបិត ពូថៅ បាន​ជិះ​មក​ដល់​ហើយ​ស្រែ​កថា «​អាហ្នឹង​ហើយ​ៗ» រួច​ក៏​ចុះ​ពីលើ​ម៉ូតូ​ដេញ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ និង​ម៉ូតូ បណ្តាល​ឲ្យ​រង​ការ​ខូចខាត និង​រង​របួស​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​តែ​ម្តង រីឯ​ក្រុម​ជនសង្ស័យ​វិញ បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ទៅ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រែ​កំពឹស ខណ្ឌដង្កោ បាន​ធ្វើការ​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ សុខ​អូន ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ យក​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។

ក្រោយ​ពី​សួរនាំ​ជនសង្ស័យ​ឈ្មោះ សុខ​អូន ណា​រិ​ទ្ធ បាន​សារភាព​ថា នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១៦​និង​០០​ល្ងាច ក្រុម​ជនសង្ស័យ​ចំនួន​១១​នាក់ កំពុង​តែ​លេង​បាល់ទាត់ នៅ​ចំណុច​ក្រោយ​​សាលា​ប៊ែ​ល​ធី​ព្រែក​កំពឹស ស្ថិត​ក្នុង​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ខណៈ​ពេល​កំពុង​តែ​លេង​បាល់​នោះ ស្រាប់តែ​ក្រុម​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចំនួន​០៨​គ្រឿង មាន​គ្នា​ជាង​១០​នាក់ បាន​ដេញ​កា​.​ប់​ក្រុម​របស់​ខ្លួន បណ្ដាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​០២​គ្រឿង​។

ជនសង្ស័យ​សារភាព​បន្ត​ថា ក្រោយមក ក្រុម​របស់​ខ្លួន​ក៏​បាន​បបួល​គ្នា​ប្រហែល​១០​នាក់ ជិះ​ម៉​តូ​ចំនួន​០៧​គ្រឿង ដេញ​តាម​ពីក្រោយ​ក្រុម​ជន​រង​គ្រោះ​។ ហើយ​ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​រង្វង់​មូល​តា​ខ្មៅ ស្រាប់តែ​ក្រុម​ខ្លួន​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បំរុង​ចូល​កន្លែង​ប៉ះ​កង់​ម៉ូតូ ហើយ​ក្រុម​ខ្លួន​ក៏​បាន​ស្រែ​កថា «​ពួក​អាហ្នឹង​ហើយ​ៗ» បន្ទាប់​ក្រុម​ខ្លួន​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ រួច​ដេញ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ និង​ម៉ូតូ​តែ​ម្តង ។

ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​ក៏​បាន​នាំ​គ្នា​ជិះ​គេចខ្លួន ចំណែក​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ស្ថិត​នៅ​ខណ្ឌដង្កោ ហើយ​ម៉ូតូ​របស់​ជន​រង​គ្រោះ ក៏​ត្រូវ​សមត្ថ​កិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​យក​ទៅ​ជួសជុល​ប្រើប្រាស់​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ