ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរសុខៗប្រកាច់កន្ត្រាក់​ដៃ-ជើងខាំ​អណ្តាត​ខ្លួន​ឯង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុ​ជាង​២០​ឆ្នាំ ខណៈ​ដើរ​សុខ​ៗ ស្រាប់តែ​មាន​អាកា​រៈ ញ័រ​កន្ត្រាក់​ដៃជើង ប្រកាច់​ខាំ​អណ្តាត​ខ្លួនឯង​ហូរ​ឈាម​កក្លាក់ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​អ្នកដំណើរ រត់​ទៅ​សុំ​ការ​អន្តរា គមន៍​ពី​សមត្ថកិច្ច និង​រថយន្ត​ស​ង្ត្រោះ​បន្ទាន់ កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៥ មក​រា ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​៣០​ម៉ែត្រ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុ​ជាង​២០​ឆ្នាំ ខណៈ​ដើរ​សុខ​ៗ ស្រាប់តែ​មាន​អាកា​រៈ ញ័រ​កន្ត្រាក់​ដៃជើង ប្រកាច់​ខាំ​អណ្តាត​ខ្លួនឯង​ហូរ​ឈាម​កក្លាក់ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​អ្នកដំណើរ រត់​ទៅ​សុំ​ការ​អន្តរា គមន៍​ពី​សមត្ថកិច្ច និង​រថយន្ត​ស​ង្ត្រោះ​បន្ទាន់ កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៥ មក​រា ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​៣០​ម៉ែត្រ ភូមិ​ព្រៃ​ល្ងរ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សម្លៀក​បំពាក់​របស់​ជន​រង​គ្រោះ​ប្រឡាក់​សុទ្ធតែ​ប្រេងម៉ាស៊ីន ដែល​គេ​សន្និដ្ឋាន​ថា គឺជា​ជាង​ជួសជុល​រថយន្ត ឬ​ជាង​ផ្សារ​ដែក ។

តាម​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គេ​ឃើញ​ជន​រង​គ្រោះ​ដើរ​ថ្មើរជើង តាម​ផ្លូវ​បេតុង​៣០​ម៉ែត្រ ពី​លិចទៅ​កើត លុះ ដល់​ចំណុច​ខាងលើ ស្រាប់តែ​កើត​មាន​អាកា​រៈ​ញ័រញាក់ កន្ត្រាក់​ដៃជើង ហើយ​ដួល​ប្រកាច់ ខាំ​អណ្តាត​ខ្លួនឯង បណ្តាល​ឲ្យ​ហូរ​ឈាម​ជោក​ប្រឡាក់​ពេញមាត់​លើ​ផ្លូវ​បេតុង សន្លប់​ស្តូក​បាត់​មាត់​បាត់​.​ក​។ តាម​ពលរដ្ឋ​ខ្លះ​ថា អាកា​រៈ​បែប​នេះ សង្ស័យ​ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ហៅ​ថា ឆ្កួតជ្រូក លុះ​ជំងឺ​ធ្វើទុក្ខ​ក៏​បែប​នេះ​តែ​ម្តង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​ដោយសារ​យប់​ថ្ងៃ​កើតហេតុ មន្ទីរពេទ្យ មាន​អ្នកជម្ងឺ​ជន​រង​គ្រោះ​ចូល​ច្រើន ម្យ៉ាង​ជន​រង​គ្រោះ​រូប​នេះ ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ ដឹក​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែ​ត ។