ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករមានបញ្ហាលុយរាប់ម៉ឺនដុល្លារ តារាខ្លះត្រូវគេបោក ខ្លះរងការចោទប្រកាន់ខ្ចីគេមិនព្រមសង

2 ឆ្នាំ មុន
  • ភ្នំពេញ

បញ្ហា​លុយកាក់​ត្រូវ​គេ​មើលឃើញ​ថា កំពុង​មាន​លក្ខណៈ​ស្មុគស្មាញ និង​ប្រទាក់ក្រឡា​គ្នា​នៅ​ក្នុង​សង្គម​សិល្បៈ​មួយ​ផ្នែក ។ គេ​សង្កេត​ឃើញ​ថា តារា​ខ្លះ​មាន​ប្រាក់​ឲ្យ​ខ្ចី រ៉ាប់​ម៉ឺន​ដុល្លារ និង​តារា​ខ្លះ​ទៀត​បាន​រង​ការ​ចោទប្រកាន់​ថា​ជំពាក់​ប្រាក់​គេ​មិន​ព្រម​សង ក៏​មាន ។…

បញ្ហា​លុយកាក់​ត្រូវ​គេ​មើលឃើញ​ថា កំពុង​មាន​លក្ខណៈ​ស្មុគស្មាញ និង​ប្រទាក់ក្រឡា​គ្នា​នៅ​ក្នុង​សង្គម​សិល្បៈ​មួយ​ផ្នែក ។ គេ​សង្កេត​ឃើញ​ថា តារា​ខ្លះ​មាន​ប្រាក់​ឲ្យ​ខ្ចី រ៉ាប់​ម៉ឺន​ដុល្លារ និង​តារា​ខ្លះ​ទៀត​បាន​រង​ការ​ចោទប្រកាន់​ថា​ជំពាក់​ប្រាក់​គេ​មិន​ព្រម​សង ក៏​មាន ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ គឺ​ទំហំ​ទឹកប្រាក់​ដែល​សិល្បករ​ឲ្យ​គេ​ខ្ចី ឬ​រង​ការ​ចោទប្រកាន់​ថា ខ្ចី​គេ​មិន​ព្រម​សង សុទ្ធតែ​ខ្ទង់​ម៉ឺន​ដុល្លារ ដែល​ទំហំ​ទឹកប្រាក់​ទាំងនោះ​សម្រាប់​ពលរដ្ឋ​ជា​ទូទៅ​មាន​ចំនួន​ច្រើន​ខ្លាំង​ណាស់ ។ រឿង​ដែល​ភ្ញាក់ផ្អើល​បំផុត កាលពី​ចុងឆ្នាំ​២០២១ គឺ​ករណី​តារា​សម្តែង​កំប្លែង​នាង​ខ្ញុង​ជំពាក់​បំណុល​គេ​ប្រមាណ​៥០​ម៉ឺន​ដុល្លារ ។

អ្នក​នាង​ខ្ញុង បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ទូ​ទាំង​ប្រទេស​តែ​ម្តង ដោយសារ​នៅ​សុខ​ៗ នាង​បាន​ទម្លាយ​រឿង​រាវ​ជាប់បំណុលគេ​នេះ ។ យំ​បណ្តើរ​និយាយ​បណ្តើរ ដោយ​ឡាយ​ជា​សាធារណៈ តាម​ហ្វេ​ស​បុក ករណី​នាង​ខ្ញុង​កាលនោះ សឹង​ផ្ទុះ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់ ដោយសារ​មាន​អ្នក​ចូល​មើល​យ៉ាងច្រើន​ពី​រឿង​ដែល​គាត់​ឡាយ​សុំ​ដើរ​ចូល​តុលាការ និង​សូម​ឲ្យ​ម្ចាស់បំណុល​អនុគ្រោះ​ដោយសារ​អស់​លទ្ធភាព​សង់បំណុល ។

ក្រៅ​តារា​កំប្លែង​នាង​ខ្ញុង​ជំពាក់​គេ ទន្ទឹម​គ្នា​នោះ​គេ​បានដឹង​ថា អ្នក​នាង ខាត់ សុ​ឃី​ម តារា​កំប្លែង និង​ជា​អ្នកចម្រៀង​សម័យ​បុរាណ​ផង​នោះ បាន​ទម្លាយ​ឲ្យ​សាធារណជន​ដឹង​ថា ខ្លួន​បាន​ចាញ់បោក​គេ​អស់ប្រាក់​ខ្ទង់លាន​ដុល្លារ ។

អ្នក​នាង​ខាត់ សុ​ឃី​ម បាន​សារភាព​មូលហេតុ ដែល​ខ្លួន​លុងខ្លួន​ឲ្យ​គេ​បោក​ប្រាក់​ជិត​១​លាន​ដុល្លារ​នោះ ដោ​យារ​ភាព​លោភលន់ និង​ជឿជាក់​លើ អ្នក​ស្គាល់គ្នា ។ រឿង​រាវ​របស់​អ្នក​នាង សូ ដា​នី​តា ក៏​បាន​ក្លាយជា​ចំណាប់អារម្មណ៍​មួយ​ដែរ នៅ​ក្នុង​រង្វង់​សិល្បករ​នេះ ។

តារា​សម្តែង​ជើង​ចាស់​រូប​នេះ​បាន​ទម្លាយ​ឈ្មោះ​អ្នក​ជំពាក់​ប្រាក់​ខ្លួន​នៅ​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់ នៅ​ក្នុង​នោះ​មាន​ទាំង​អ្នកសិល្ប និង​អ្នក​មិន​ស្ថិត​នៅ​ក្នុង​រង្វង់​សិល្ប ដែល​បាន​ជំពាក់​លុយ​គាត់ ។

អ្នក​នាង​សុដា​នី​តា បាន​ប្រាប់​ថា ទឹកប្រាក់​ដែល​គេ​ជំពាក់​គាត់​រហូត​មក​ដល់​ពេល​នេះ មិន​តិច​ជាង​៧០​ម៉ឺន​ដុល្លារ ។ តាម​រយៈ​សំ​ណេ​រ​របស់​អ្នក​នាង សូ​ដា នី​តា បាន​ធ្វើ​ឲ្យ​មហាជន ភ្ញាក់ផ្អើល​ជា​ខ្លាំង ខណៈ​សុខ​ៗ ស្រាប់តែ​បាន​ទម្លាយ​រឿង​កូនបំណុល ដែល​បាន​ខ្ចី​លុយ​មិន​សង និង​ប្រកាស​ចាត់វិធានការ​តាម​ផ្លូវ នៅ​លើ​បណ្តាញ​សង្គម ។

មាន​តារា​ល្បីឈ្មោះ​មួយ​ចំនួន​ត្រូវ​បាន​ទម្លាយ​ពី​ការ​ខ្ចីប្រាក់​ពី​អ្នក​នាង​សូ​ដានី​មិន​ព្រម​សង ។ អ្នកបញ្ជា​ក់ថា ករណី​នោះ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​បាន​ដោះស្រាយ​នៅឡើយ​ទេ ។ លុយកាក់​ក៏​ជា​បញ្ហា​របស់​អ្នក​នាង ព្រំ រ​ដ្ឋា ដែល​ជា​អ្នក​សម្តែង​ល្បីឈ្មោះ​ម្នាក់​ផង​ដែរ ។

អ្នក​នាង​ព្រំ រ​ដ្ឋា បាន​រង​ការ​ចោទប្រកាន់​ថា ខ្ចី​គេ​មិន​ព្រម​សង រហូត​ធ្វើ​ឲ្យ​អ្នក​នាង​ចេញ​មុខ​មក​ស្រាយ ។ គេ​បានដឹង​ថា តារា​សម្តែង​រូប​នេះ​បាន​ជម្រាប​មិត្តភក្តិ អ្នក​ស្គាល់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា «​នាង​ខ្ញុំ​ឈ្មោះ ព្រំ រ​ដ្ឋា សូម​ជម្រាប​ដល់​បងប្អូន​ញាតិ​មិត្ត ក្នុង​បណ្ដាញ​សង្គម Facebook ទាំងអស់​ថា នាង​ខ្ញុំ​មិន​ដែល​បាន​គេចវេស​ពី​ការ​ពិត ឬ​បោកប្រាស់​បុគ្គល​ណា​ទេ ការ​ធ្វើ ការ​រកស៊ី​តែងតែ​មានការ​ខ្វះខាត និង​ដោយសារ​បញ្ហា​កូ​វី​ដ​-១៩ រយៈពេល​២, ៣​ឆ្នាំ​នេះ ធ្វើ​ឱ្យ​ការងារ​ខ្ញុំ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ហើយ​នាង​ខ្ញុំ​មាន​បញ្ហា​សុខ ភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​ចាំបាច់​សម្រាក​ព្យាបាល​»​។

តាម អ្នក​នាង​សូ​នី​តា សិល្បករ​ដែល​មាន​ប្រាក់​ឲ្យ​ខ្ចី​មិន​តិច​ជាង​៧០​ម៉ឺន​ដុល្លារ​នោះ ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​សង្គម​សិល្បៈ​មិន​ខុស​ពី​ពលរដ្ឋ​ជា​ទូទៅ​ទូ​ទាំង​សកលលោក​ទេ​បាន​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​១៩ ។ បញ្ហា​កូ​វី​ដ​១៩ ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា មាន​បញ្ហា​ថវិកា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ