អតីតតារាសម្តែង កែវ កល្យាណ សម្រេចរៀបចំរកថ្ងៃរៀបការឱ្យកូនស្រីហើយ
- ភ្នំពេញ
អតីតតារាសម្តែង កែវ កល្យាណ កំពុងតែជិតបានកូនប្រសាហៅនឹងគេហើយ បន្ទាប់ពីក្មេងៗបានស្គាល់ចិត្តគ្នាហើយមិនរំលងចាស់ៗ។ អ្នកនាងផ្ទាល់បានរើសថ្ងៃ និង
អតីតតារាសម្តែង កែវ កល្យាណ កំពុងតែជិតបានកូនប្រសាហៅនឹងគេហើយ បន្ទាប់ពីក្មេងៗបានស្គាល់ចិត្តគ្នាហើយមិនរំលងចាស់ៗ។ អ្នកនាងផ្ទាល់បានរើសថ្ងៃ និង
រាជធានីភ្នំពេញ ៖ អតីតតារាសម្តែង កែវ កល្យាណ កំពុងតែជិតបានកូនប្រសាហៅនឹងគេហើយ បន្ទាប់ពីក្មេងៗបានស្គាល់ចិត្តគ្នាហើយមិនរំលងចាស់ៗ។ អ្នកនាងផ្ទាល់បានរើសថ្ងៃ និងហាងជប់លៀងពេលល្ងាច ដោយកម្មវិធីយប់ឡើងប្រគល់អោយលោក យ៉ែម សំអូន ជាអ្នករៀបចំ។
ប្រការនេះ បានរុញអោយគេមើលឃើញថា ថ្ងៃពិធីនឹងទទួលបានការចាប់អារម្មណ៍ពីមហាជនមិនខាន។ ដោយមើលឃើញថា កូនស្រីជ្រើសរើសត្រូវ ចំពោះបុរសត្រូវចិត្តហើយ ចាស់ទុំយល់ថា មានលក្ខណៈល្អច្រើន ទើបសម្រេចចិត្តដាក់ផែនការចូលរោងការតែម្តង។
ម្ល៉ោះហើយមិនដឹងថា អតីតតារាសម្តែង កែវ កល្យាណ រីកមុខបែបណានោះទេ ដែលជិតការកូនប្រសា ព្រោះនេះជាអ្វីដែលឪពុកម្តាយគ្រប់រូបចង់ឃើញ។ អ្នកនាងក៏ទើបតែសម្ពោធផ្ទះវីឡាថ្មី ក្រោមការជូនពរពីភ្ញៀវកិត្តិយស និងស្តែងអោយឃើញថា អតីតតារាជើងចាស់រូបនេះ មានជីវភាពល្អប្រសើរ។
ហើយអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើលខ្លាំងបន្តិចដែរ នៅពេលដែលតារាចម្រៀងលោកយ៉ែម សំអូន បានចេញមកទម្លាយតាមរយៈបណ្ដាញសង្គមថា ក្រុម គ្រួសារអ្នកស្រី កែវ កល្យាណ បានផ្ដល់សេចក្ដីទុកចិត្ត និងពេញចិត្តសេវាកម្មកញ្ចប់ធំ សម្រាប់ពិធីរៀបមង្គលការកូនស្រីសម្លាញ់ គឺកញ្ញ កែវ ឡាវីញ ។ តើបុរសរូបណាទៅមានសំណាងបានក្លាយជាម្ចាស់បេះដូងរបស់តារាសម្ដែងដ៏ស្រស់សោភា កែវ ឡាវីញ0x017d7
អនាគតស្វាមីលោក ហម លៀងហេង បានសេពគប់ និងស្គាល់គ្នាយូរគួរសមហើយដែរ ដូច្នេះ នេះគឺជាពេលវេលាមួយសមរម្យ ហើយសម្រាប់អ្នកទាំងពីរគិតគូរអនាគតរួមគ្នានោះ ។ ហម លៀងហេង គឺជាអតីតនិស្សិតជំនាញ Management information system នៃវិទ្យាស្ថាន SETEC លោកគឺជាកូនប្រុសច្បងនៅក្នុងគ្រួសារ ដែលមានបងប្អូន៣នាក់ ក្នុងនោះប្រុសម្នាក់ និងស្រី២នាក់។
សម្រាប់អ្នកគាំទ្រកញ្ញា កែវ ឡាវីញ មិនសូវជាប្លែកចិត្តប៉ុន្មាននោះឡើយ ព្រោះលោកតែងតែមានវត្តមានក្នុងកម្មវិធី ឬដំណើរកម្សាន្តនានារបស់ក្រុមគ្រួសារលោកស្រី កែវ កល្យាណ ហើយជានិច្ចត្រយងសូមជូនពរឱ្យអ្នកទាំងពីរស្រលាញ់គ្នារហូតតទៅ។
ចែករំលែកព័តមាននេះ