ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស្រុក​កែវសីមា រយៈពេល២ថ្ងៃ បង្ក្រាប៧ទីតាំង ឃាត់ខ្លួន​ជនសង្ស័យប្រុសស្រី​៧នាក់ ​​ពា​ក់​ព័ន្ធ​គ្រឿ​ងញៀ​ន

1 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិ​ការ​រយៈពេល​ពីរ​ថ្ងៃ សមត្ថកិច្ច​ស្រុក​កែវសីមា បាន​បង្ក្រាប​ទីតាំង​ពា​ក់​ព័ន្ធ​គ្រឿ​ងញៀ​ន​បាន​ចំនួ​ន៧កន្លែង ឃាត់ខ្លួ​ន​មនុស្ស​ប្រុសស្រី​ចំនួ​ន៧នាក់ ក្នុង​ភូមិសាស្ត្រ​ឃុំ​ស្រែ​ខ្​ទុ​ម ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី ។…

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិ​ការ​រយៈពេល​ពីរ​ថ្ងៃ សមត្ថកិច្ច​ស្រុក​កែវសីមា បាន​បង្ក្រាប​ទីតាំង​ពា​ក់​ព័ន្ធ​គ្រឿ​ងញៀ​ន​បាន​ចំនួ​ន៧កន្លែង ឃាត់ខ្លួ​ន​មនុស្ស​ប្រុសស្រី​ចំនួ​ន៧នាក់ ក្នុង​ភូមិសាស្ត្រ​ឃុំ​ស្រែ​ខ្​ទុ​ម ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ចា​ប់ពី​វេលា​ម៉ោ​ង ១៣និង ៤១នាទី​ថ្ងៃទី០៨ រហូតដល់​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំង​ជំនា​ញ បាន​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​អូរ​អាម និង ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវសីមា ។ ដោយមាន​ការសម្រប​សម្រួល​ពី លោក ស៊ាវ ងី​ឈាន់ ព្រះរាជអាជ្ញា​រង​។ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ០៧នាក់ ស្រី០៥ នាក់ មាន​ចំនួន ០៧ ទីតាំង​។

សមត្ថកិច្ច​រក​ឃើញ​និង​រឹប​អូស វត្ថុ​តាង​ចាប់​រួមមាន ៖
១. សារធាតុ​សង្ស័យ​ថា ជា​សារធាតុ​ញៀន មាន​សណ្ឋាន​ជា​ក្រាម​ព​ណ៍ស​ថ្លា​ចំនួន ១៩ កញ្ចប់ ក្នុង​នោះ (៣កញ្ចប់​ធំល្មម និង ១៦កញ្ចប់​តូច ) ។
២. ទូរសព្ទ​ដៃ​ចំនួន ០៦គ្រឿង ម៉ាក oppo ចំនួន ០៤ គ្រឿង. ម៉ាក Tecno ចំនួន ០១ គ្រឿង នឹម៉ា​ក DAMI ០១គ្រឿង
៣. ថង់​វិច​ខ្ចប់​ថ្នាំញៀន មួយចំនួន ។
៤. ម៉ូតូ ចំនួន ០៤ គ្រឿង(ម៉ាក C១២៥ ១គ្រឿង ម៉ាកVIZON. ០១គ្រឿង ម៉ាកWAVE ពណ៌ខ្មៅ ១គ្រឿង នឹង ម៉ូតូ​កែច្នៃ​មិន​ស្គាល់​ម៉ាក ១គ្រឿង ពណ៌ខ្មៅ )។
៥. ប្រាក់​រៀល​ចំនួន ២៤០.០០០ ៛(ម្ភៃ​បួន​ម៉ឺន​គត់)។
៦. លោហៈ​ធា​តុព៍​ណ​លឿង ( កងដៃ​ចំនួន ០៧កង . ជ​ញ្ជៀន​ចំនួន ០៤ វង់ . ក្រវិល​ចំនួន០១ វង់ )
៧. អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន ០២ សន្លឹ​ក / ១.ឈ្មោះ ហួន លី​ណា ២.ឈ្មោះ ស្រេង សុខា ។
៨. កា​ត​វីង​ចំនួន០១សន្លឹក ។

ករណីនេះ​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ