ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កម្មករ​ម្នាក់​ប្រាប់​ប្រពន្ធ​ថា ទៅ​បត់ជើង​ក្រោយ​​ផ្ទះ បែរជា​ស្លា​.​ប់​នៅ​របង​អ្នក​ជិតខាង​ផ្អើល

1 ឆ្នាំ មុន
  • សៀមរាប

បុរស​ជា​កម្មករ​ម្នាក់​បាន​ប្រាប់​ប្រពន្ធ​ថា​ទៅ​បត់ជើង​នៅ​ក្រោយ​ផ្ទះ ក៏​ស្រាប់តែ​ស្លា​.​ប់​គង​នៅ​លើ​របង​ផ្ទះ​អ្នក​ជិតខាង​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​ម្នាក់​បាន​ប្រាប់​ប្រពន្ធ​ថា​ទៅ​បត់ជើង​នៅ​ក្រោយ​ផ្ទះ ក៏​ស្រាប់តែ​ស្លា​.​ប់​គង​នៅ​លើ​របង​ផ្ទះ​អ្នក​ជិតខាង​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ កាលពី​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ក្រុម​ទី​១៥ ស្ថិត​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ជំនាញ​ក្រុង បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២​នេះ​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ វ៉ា​ន់ (​ពុំ​ស្គាល់​ត្រកូល​) ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្រុម​ទី​១៥ ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា យោង​តាម​ការ​ស្ដាប់​បំភ្លឺ​ពី​ប្រពន្ធ​របស់​ជង​គ្រោះ​មានឈ្មោះ ជាម តាំង​គា អាយុ​៤២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ក្រុម​ទី​១៥ ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម បាន​បំភ្លឺ​ឱ្យ​សមត្ថកិច្ច​ដឹង​ថា រូប​នាង​ខ្ញុំ​បាន​ស្គាល់គ្នា​នឹង​រស់នៅ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ដោយ​មិន​បាន​រៀប​ការ និង​មិន​បាន​សែន​តាម​ប្រពៃណី​ទំនៀមទម្លាប់​នោះ​ទេ ហើយ​ក៏​រស់នៅ​ជាមួយ​គ្នា​រហូត​មក ដោយ​ពុំ​មានកូន​នឹង​គេ​ទេ មក​ដល់​សព្វ​ថ្ងៃនេះ ។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា ហើយ​ប្ដី​របស់​នាង​ឈ្មោះ វ៉ា​ន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ តាំងពី​បាន​គ្នា​ជាមួយ​នាង​មក គាត់​ផឹកស្រា​ជា​ប្រចាំ គឺ​ផឹកស្រា​.​ស និង​ស្រាថ្នាំ​រហូត​មក លុះដល់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២២ ក្រុម​គ្រួសារ​របស់​គាត់ និង​រូប​នាង​បានឱ្យ​គាត់​ផ្ដាច់​ស្រា ព្រោះ​គាត់​ផឹកស្រា​លែង​ដឹងខ្លួន ហើយ​ឈាន​ចូល​ដល់​ជំងឺសរសៃប្រសាទ​ថែម​ទៀត​ផង​។ ហើយ​នៅ​ពេល​ដែល​ឱ្យ​គាត់​ផ្ដាច់​ស្រា​ម្តង​ៗ គឺ​មាន​អាកា​រៈ ប្រទាញប្រទង់​កាច់ ។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​មក​ដល់​វេលា​ម៉ោង​០១​និង​០០​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី ០៦ ខែសីហា ឆ្នាំ​២០២២​នេះ ប្ដី​របស់​នាង គាត់​បាន​ភ្ញាក់​ពី​ដំណេក ហើយ​ប្រាប់​នាង​ថា «​ឈឺ​បត់ជើង​» រួច​គាត់​ក៏​ក្រោក​ទៅ ហើយ​ខ្ញុំ​ក៏​ដេក​លក់​ទៅ​វិញ​មួយភាំង​ដែរ ។ លុះ​ពេល​ដឹងខ្លួន ដោយ​បាត់​ប្ដី​មិនឃើញ​ត្រឡប់​មក​ចូល​ដេក​វិញ នាង​ក៏​ក្រោក​ឡើង​មក​ដើរ​រក​ប្ដី រហូត​ដល់​ភ្លឺ ស្រាប់តែ​ឃើញ​ប្ដី​របស់​នាង​ដេក​ផ្កាប់មុខ​នៅ​លើ​របង​មុខ​ផ្ទះ​គេ ដោយ​ស្លៀក​ខោខ្លី​អត់​ស្បែកជើង ។ ពេល​ដែល​ឃើញ​ដូច្នោះ​ហើយ រូប​នាង​ក៏​ដើរ​ចូល​ទៅ​អង្រួន​មើល​ប្ដី​នាង ក៏​ស្រាប់តែ​គាត់​បាន​បាត់បង់​ជីវិត និង​ផុតដង្ហើម​ទៅ​បាត់​ហើយ​។

ប្រភព​ពី​សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​មើល​ស្លាកស្នាម​លើ​ដងខ្លួន​ស​.​ព​ជន​រង​គ្រោះ ពុំ​មាន​ស្លាកស្នាម​អ្វី​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ ។ សមត្ថកិច្ច​បន្ថែម​ទៀត ហើយ​បើ​តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​របស់​ស​.​ព​ជន​រង​គ្រោះ និង​ការ​ពិនិត្យ​សាកស​.​ព ព្រមទាំង​តាម​ការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ​កោសល្យវិច័យ​ខេត្តសៀមរាប​ផង​នោះ គឺ​ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​ខ្យល់គ (​ញៀន​ស្រា​.​ស និង​ផឹក​ជា​ប្រចាំ​) ពិតប្រាកដ​មែន​។

បច្ចុប្បន្ន សាកស​.​ព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ